


ប្រជាពលរដ្ឋងាយរងគ្រោះស្រុកសំរោងទងទទួលអំណោយពីសាខាកក្រកខេត្តកំពង់ស្ពឺ
សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវេជ្ជៈបណ្ឌិត អោ វណ្ណថេន អនុប្រធានគណៈកម្មាធិកាសាខា និងសហការី បានអញ្ចេីញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៣គ្រួសារក្នុងឃុំចំនួន២ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រមាន
ទុក្ខលំបាក និងជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងជាតិសាសន៌ វណ្ណៈ ពណ៌សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាពឲ្យបានល្អ និងរស់នៅប្រកបដោយអនាម័យ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត។
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប
ទឹកត្រីទឹកស៉ីអុីវ ១យួរ ទឹកដោះគោខាប់ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ២០,០០០រៀលផងដែរ៕