អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ


សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹក​ថ្ងៃទី​ ១៣​ ខែកក្កដា​ ឆ្នាំ២០១៧​ ឯកឧត្តម​ សំ សំអាត​ អនុប្រធាន​គណះកម្មាធិការ​សាខាខេត្ត​ និងមន្រ្តី​សាខា ​អនុសាខា ​បានអំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមខេត្ត​ ជូនដល់​លោកយាយ​ចាស់ជរា​គ្នានទីពឹង​ចំនួន​ ៤ គ្រួសារ​មាន៖ លោកយាយ កៅ ស៊ុំ អាយុ ៧៣ ឆ្នាំ លោកយាយ ហ៊ួយ ទៀក អាយុ ៧៨ ឆ្នាំ លោកយាយ គាត លុយ អាយុ ៧៥ ឆ្នាំ និងលោកយាយ កៅ សុខ អាយុ ៧២ ឆ្នាំ រស់នៅ ភូមិកំពង់ចិន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឆ្លៀតក្នុង​ឱកាសនោះ​ដែរ ឯកឧត្តម ​បានពាំនាំនូវ​ប្រសាសន៍ផ្ដាំ​ផ្ញើសួរ​សុខទុក្ខ និង​ក្តីនឹករលឹក​ពីសំណាក់​ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា ឯកឧត្តម​ប្រធាន​គណះកម្មាធិការ​សាខា ពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្ដេចតែងតែ​គិតគូរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​ទុក្ខលំបាក ​ជនរងគ្រោះ ជនងាយ​រង​គ្រោះគ្រប់​ប្រភេទ​ ដោយមិន​ប្រកាន់​រើសអើង ជាតិសាសន៍ វណ្ណៈ​ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ ។

 

អំណោយ​បានផ្តល់​ជូនក្នុងមួយ​គ្រួសារមាន៖ អង្ករ ២៥ គីឡូ ត្រីខ ១យួ មី ១កេះ កន្ទេល ១ ឃីត ១ ( ភួយ ១ សារ៉ុង ១ ក្រម៉ា ១ មុង ១ ) និងថវិកាមួយ​ចំនួនជូន​ដល់លោក​យាយទាំងបួន​គ្រួសារផងដែរ ។ ដោយពិនិត្យ​ឃើញផ្ទះ​លោកយាយ ​គាត លុយ ​ពេលភ្លៀង​មានការ​លិចទឹក​ពីដំបូល​ និងជញ្ជាំង​ពុកផង ​ឯកឧត្តម​បានសុំឲ្យ​អ្នក​ស្ម័គ្រចិត្ត និងអនុសាខា​ចុះពិនិត្យ​វាយតម្លៃ ដើម្បី​ស្នើសុំ​ជួសជុល​ជូនលោក​យាយ ៕