អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីប្រគល់ផ្ទះជូនគ្រួសារទីទ័លក្របំផុតនៅឃុំស្មើងជើង ខេត្តព្រៃវែង


នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម​ឧកញ៉ា ​សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា តំណាង ​ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី​ បាន​អញ្ជើញចុះ​សំណេះ​សំណាល ​សួរសុខទុក្ខ​ និង​ប្រគល់ផ្ទះ​ ចំនួន ២ខ្នង ទំហំ ៤មx៥ម​ ធ្វើអំពី​ឈើ ជញ្ជាំង​និងដំបូល​ប្រក់​សង្កសី និង​បង្គន់​អនាម័យ ​ចំនួន ២បង្គន់​ ជាអំណោយ​របស់​សាខា​ខេត្ត ជូនដល់​គ្រួសារ​ក្រីក្រគ្មាន​ទីពឹង ​ចំនួន ២គ្រួសារ ៖


១- ឈ្មោះ ប៊ូ លាម ​ភេទស្រី អាយុ ៧៥ឆ្នាំ រស់នៅ​ភូមិថ្នល់កែង ឃុំស្មោងជើង ស្រុក​កំចាយមារ​ ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៣១ និងបង្គន់ មានលេខកូដ ០៦។
២- ឈ្មោះ សេង នី ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅ​ភូមិស្មោង ឃុំ​ស្មោងជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៣២ និងបង្គន់ មានលេខកូដ ០៧។

 

ក្រៅពីការ​ផ្តល់ផ្ទះ ​និងបង្គន់​អនាម័យ សាខា​បានផ្តល់ជូន​នូវអំណោយ​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ០១យួរ​ អាហារបំប៉ន ០២កញ្ចប់ និងថវិកា ចំនួន ១០០,០០០រៀល។