អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីប្រគល់ផ្ទះជូនគ្រួសារទីទ័លក្របំផុតនៅឃុំលាងដៃ ខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប ៖​ព្រឹកថ្ងៃទី​១១ ​ខែកក្កដា​ ឆ្នាំ២០១៧ ​នេះ​ លោកជំទាវ ​គួយ ណាលីន ​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ និងសហការី ​បានអញ្ជើញ​ចុះប្រគល់ផ្ទះ​មនុស្សធម៌ទី២៥ ​មានទំហំ ៤ម៉ែត្រx៦ម៉ែត្រ​ ធ្វើពីឈើ​ ប្រក់ស័ង្កសី ​ជូនគ្រួសារ​លោក ជីវ ឈិន​ អាយុ៤៧ឆ្នាំ និងភរិយា​ឈ្មោះ ឈិន តាំងឆន​ អាយុ៥១ឆ្នាំ ជាគ្រួសារ​ទីទ័ល​ក្រខ្លាំង ​មានជំងឺ​ប្រចាំកាយ ​និងមាន​កូនច្រើនក្នុង​បន្ទុក បច្ចុប្បន្ន​ដើរស៊ី​ឈ្លួលគេ រស់នៅភូមិគោក​គ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

 

ផ្ទះមនុស្សធម៌នេះ​ បានការជួយ​ឧបត្ថម្ភពី ឯកឧត្តម​បណ្ឌិត ឃឹមប៊ុនសុង និងលោកជំទាវ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ​ខេត្តសៀមរាប។

 

ក្នុងឱកាសនោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​គិតគូរ​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ​មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ​ ជំនឿសាសនា​ ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវ ​ក៏បានផ្តាំ​ផ្ញើដល់ សមាជិក​គ្រួសារ ត្រូវចេះ​សម្អាត ថែរក្សា​ ផ្ទះថ្មីនេះដើម្បី​បានជាជម្រក​ដ៏កក់ក្តៅ​តរៀងទៅ។

 

អំណោយ​សម្រាប់សង្កត់​ផ្ទះរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ (ឆ្នាំង១ ចាន៥ ស្លាបព្រា៥ ខ្ទះ១ វែកឆា១ វែកបាយ១ ចានជ័រតូច១ ធុងទឹក១គូរ) និងថវិកា​មួយចំនួន។ សម្រាប់​លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបាន​ថវិកាមួយ​ចំនួផងដែរ៕