អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីប្រគល់អណ្តូងទឹកស្អាតជូនប្រជាជននៅខេត្តរតនគីរី


សាខាកក្រកខេត្តរតនគិរី ៖ នាព្រឹក​ថ្ងៃទី០២ ខែ ​កក្កដា​ ឆ្នាំ ២០១៧ ​នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវការ​អណ្តូងទឹក​ស្អាត​ ចំនួន១៥ (មានលេខរៀង​ពីទី ០៤២ដល់ទី ០៥៦) ក្រោម​អធិបតី​ភាព ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត ​នាយក ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា​ និងមាន​ការអញ្ជើញ​ប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការអណ្តូង​ទឹកស្អាត​ចូលរួមពី សមាជិក សមាជិការ គណៈកម្មាធិការ​សាខា ព្រម​ទាំងនាយក​ សមាជិក សមាជិកា ​សាខា និង​អនុសាខា​ ជូនប្រជាជន​នៅតំបន់​ដាច់ស្រយាល​និង​ផ្លូវពិបាក​ធ្វើដំណើរ​ ព្រមទាំង​ខ្វះខាតទឹក​ប្រើប្រាស់​ចំនួន ២៧៥ គ្រួសារ​ស្មើនឹង ២.០២៩ នាក់​ រស់នៅ​ឃុំ ត្រពាំងក្រហម ​ឃុំ ស្រែ អង្រ្គង ឃុំ សេរីមង្គល ឃុំ តឺន ឃុំ តាអ៊ង ស្រុក កូនមុំ និង ឃុំ បរខាំ ស្រុកអូរ​យ៉ាដាវ។

 

នៅក្នុង​ពិធីប្រគល់​នោះផង​ដែរ ឯកឧត្តម​វេជ្ជ. បានពាំនាំ​បណ្តាំផ្ញើ​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ដោយក្នុងនោះ​ឯកឧត្តម​បានអំពាវនាវ​អោយបងប្អូន​ប្រជាពលរដ្ឋ​ជួយ រក្សា​អណ្តូង​អោយយូរ​អង្វែង និង​មានអនាម័យ​ជុំវិញអណ្តូង ព្រមទាំង​បានផ្តល់​សារសុខភាព​រួមមានៈ
១- ស្ត្រីចាប់ពីវ័យ​បន្តពូជ​ត្រូវទៅទទួល​សេវាពី​មណ្ឌលសុខភាព​ដើម្បីកាត់បន្ថយ​អត្រាឈឺស្លាប់​របស់កុមារអាយុក្រោមប្រាំឆ្នាំ។ 


២- គោរពច្បាប់​ចរាចរ និង បើកបរ​ប្រកបដោយ​សុវត្ថិភាព។ 
៣- ជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និងគ្រឿងស្រវឹង។

ប្រជាពលរដ្ឋចំនួន ១០០ នាក់ ដែលចូលរួម​ក្នុងពិធីនោះ​ មានក្តីរីករាយ​ឥតឧបមា​ក្រោយទទួល​បានសមិទ្ធផលថ្មីនេះ​ ហើយស្ត្រី​ម្នាក់ៗទទួលបាន​ សារុង ១ ដោយឡែក​ចាស់ៗទទួលបាន​ថវិកាមួយចំនួន​បន្ថែមទៀត។

 

សូមបញ្ចាក់ថាៈ​ មកទល់​បច្ចុប្បន្ននេះ​កាកបាទក្រហម​កម្ពុជា បានផ្តល់​អណ្តូងទឹកស្អាត​ចំនួន ៥៦ អណ្តូង តាំងពីឆ្នាំ ២០១០មក ។ដោយឡែកនេះ​ជាជំហានទី៣​ ចំនួន ១៥ ចំណាយ​ទឹកប្រាក់​អស់ ៤១.៨១៥,៩៤ ដុល្លា​អាមេរិក។