អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រជាជនខ្វះខាតស្បៀងនៅក្រុងកំពតទទួលអំណោយពីសាខាកក្រកខេត្តកំពត


សាខាកក្រកខេត្តកំពត ៖​នាព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​កំពត​ ដឹកនាំ​ដោយ លោកជំទាវ យូ សុគន្ធ​ ប្រធាន​គណៈកម្មាធិការ​សាខា​ រួមដំណើរ​ដោយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិ​ការសាខា ​មន្ត្រីប្រតិបត្តិ​សាខា​ បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀងអាហារ​សរុប​ចំនួន​ ៦០​គ្រួសារ​ ស្ថិតនៅ​២ភូមិ សង្កាត់ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត។

 

នាឱកាសនោះ លោកជំទាវ ​បានពាំនាំ​មកនូវ​ប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដោយក្តីនឹករលឹក ​ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូពី​សុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ​ដែលជួប​ការលំបាក ជនរងគ្រោះ និងជនងាយ​រងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយដែល​ផ្តល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ក្រមា១ មុង១ ភួយ១ សារុង១ និងថវិកាមួយចំនួនផងដែរ៕