អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជាំក្សាន្តទទួលអំណោយពីសាខាកក្រកខេត្តព្រះវិហារ


សាខាកក្រកខេត្តព្រះវិហារ៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ ស្រី ឌឹក​ អនុ​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រះវិហារ​ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ចំនួន​២៧​គ្រួសារ​(ឃុំទឹក​ក្រហម​ចំនួន១២​គ្រួសារ​ ឃុំជាំក្សាន្ត​១៤គ្រួសារ ឃុំមរកត) ដែល​បណ្តាល​មកខ្យល់​កន្ត្រាក់​កាលពីល្ងាច​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ។

 

ក្នុងឱកាសនោះ​ឯកឧត្តម​ ស្រី ឌឹក អនុ​ប្រធាន​កិត្តិយស​សាខា​បានលើក​ឡើងថា​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​តែងតែ​គិតគូរ​ពីសុខទុក្ខ​បងប្អូន​ជានិច្ច​ ពិសេស​បងប្អូន​រងគ្រោះ​ដូច​ថ្ងៃនេះ ។ ក្នុងនោះ​ដែរ​ឯកឧត្តម ក៏បានផ្តាំ​ផ្ញើ​សូមអោយ​បងប្អូន​មានការ​ប្រុងប្រយ័ត្ននៅពេល​មានខ្លាច​មានរន្ទះ​ និងខ្យល់​កន្រ្តាក់​កើតឡើង​ជាយថាហេតុ​ដូចពេលនេះ ​និង​ចូលរួម​សោកស្តាយចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​នាពេលនេះ។

 

ក្នុងនោះដែរ​ឯកឧត្តម​បានជួយ​សាងសង់ផ្ទះ​មួយខ្នង ​ជួសជុល​ដំបូល​ចំនួន៩ខ្នង​ផ្ទះ ឋិត​ក្នុង​ឃុំទឹក​ក្រហម។

 

សម្ភារផ្តល់​ជូនក្នុងមួយ​គ្រួសាររួមមានៈ អង្ករ២០ គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ថវិកា ៥០,០០០ ។ 


-អ្នករលំផ្ទះចំនួនមួយ ថវិកា ២០០,០០០ រៀល តង់១ អ្នករបើកដំបូលទាំងស្រុងចំនួន ៨ ចំនួន ១០០,០០០ រៀល តង់មួយ។


-អ្នករបួសចំនួន ២ នាក់ ម្នាក់ៗទទួលបាន មី ១ កេស ទឹកដោះគោ ៥ កំប៉ុង ស្ករស ១ គីឡូ ថវិកា ៥០,០០០ រៀល ។


ក្នុងនោះក៏​មានសប្បុរសជន​ចូលរួម​ឧបត្ថម្ភរួមមានៈ


-ឯកឧត្តម ស្រី ឌឹក និង លោកជំទាវ ឧបត្ថម្ភ ចំនួន១២គ្រួសារ មួយគ្រួសារ ១០០,០០០ រៀល និងបានឧបត្ថម្ភ​បន្ថែម​ដល់អ្នកសម្របសម្រួល​នៅ​មណ្ឌល​សុខភាព ៥ នាក់ ស្រ្តីឆ្លងទន្លេចំនួន ២ នាក់ ។


-ព្រះគ្រូ ស្ងួន រដ្ឋា អនុគណ​ស្រុកជាំក្សាន្ត ឧបត្ថម្ភចំនួន ១០ គ្រួសារ​នៅឃុំទឹក​ក្រហម មួយគ្រួសារ ៤០,០០០ រៀលគត់។