


សាខាកាកបាទក្រហមកម្ពុជា ខេត្ដតាកែវ ចុះសួរសុកទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនលោកតាភារម្យ ប្រាជ្ញ ឈួន
ព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៥ ឯកឧត្ដម ស្រី បេន ប្រធានកិត្ដិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ដតាកែវ និងសហការីបាននាំយកអំណោយ មនុស្សធម៌របស់សាខា ទៅចែកជូនដល់លំនៅដ្ឋានលោកតាភារម្យ ប្រាជ្ញ ឈួន ស្ថិតនៅភូមិសម៉ក្រាម ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតាកែវ ។
សូមបញ្ជាក់ថាលោកតាភារម្យ ប្រាជ្ញ ឈួន គឺជាវីរសិល្បៈផ្នែកចំរៀងចាប៉ីដែលមានតាំងពីយូរលង់ណាស់មកហើយ ។
ក្នុងឱកាសជួបសួរសុកទុក្ខនោះ ឯកឧត្ដមក្នុងនាម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការនឹករលឹក និងអាណិតអាសូរដល់លោកតា ក៏ដូចជាចាស់ជរាគ្មានទីពឹង ស្រីមេម៉ាយក្រីក្រ កុមារកំព្រា និងទុរគតជនផ្សេងទៀត ហើយបានផ្ដាំផ្ញើការសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ឯកឧត្ដម បានបន្ដថា សាខាកាកបាទក្រហមកម្ពុជាខេត្ដតាកែវ ជាជំនួយការសាធារណៈឲ្យអាជ្ញាធរខេត្ដ ផ្នែកមនុស្សធម៌ក្រោមការណែនាំផ្ទាល់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចកាលសម្ដេចតែងតែបានបំពេញតួនាទីរបស់ខ្លួន នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយធម្មជាតិផ្សេងៗចាស់ជរាគ្មានទីពឹង ស្រី្ដមេម៉ាយក្រីក្រ កុមារកំព្រា និងទុរគតជន នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ឬបក្សពួកអ្វីឡើយ ។
លោកតាភារម្យ ប្រាជ្ញ ឈួន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម ក៏ដូចជាថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងជាអាជ្ញាធរខេត្ដ ពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលសម្ដេចទាំងពីរ តែងតែបានឧបត្ថម្ភដល់រូបគាត់ជាប្រចាំ ។
អំណោយដែលប្រគល់ជូនរួមមាន៖ អង្ករ៥០ គីឡូក្រាម, ទឹកដោះគោឆៅ ២ឡូ , ស្ករស ២គីឡូក្រាម , តែកន្លះគីឡូ , និងថវិកា ៥០០,០០០រៀល ( ហាសិបម៉ឺនរៀល ) ។