អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

គ្រួសារ​ទីទាល់ក្រ​មានកូន​ភ្លោះ៣នាក់​ទទួល​អំណោយ មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត


គ្រួសារ​ទីទាល់ក្រ​មួយ​គ្រួសារ​ដែលមាន​កូនភ្លោះ៣នាក់​រស់នៅ​ភូមិ​កា​ជូត​ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស នៅ​ព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបាន​លោក​គិត​ទ្រី​អនុប្រធាន គណៈ ក​ម្មា ធិ​ការ សាខា​កាកបាទក្រហម​និង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នាំយក អំណោយ មនុស្សធម៌​របស់​សាខា​ផ្តល់ជូន​ដល់ លំនៅដ្ឋាន​ស្ថិតនៅ​ភូមិ​ឃុំ​ស្រុក​ខាងលើ។

លោក​ផាង ហាក់ អាយុ ៣៨ឆ្នាំ​ជា​ជនជាតិភាគតិច​កាចក់​ត្រូ​ជា ឪពុក​កូន ភ្លោះ​ទាំង បី​បាន រៀប រាប់ អោយដឹងថា លោក​មាន​ប្រពន្ធ​ឈ្មោះ សុខ ជឿន អាយុ២៤ឆ្នាំ​ជា​ជនជាតិ​កាចក់​ដូចគ្នា ហើយ គ្រួសារ​របស់លោក​មាន​ជីវភាព​ក្រីក្រ​ណាស់ គឺ​រកបាន​ព​ញ​រឹក​ខ្វះ​ល្ងាច ហើយ​អ្វី ជា បន្ទុក ដ៏​ធ្ងន់ធ្ងរ​ទោ​ត​នោះ​គឺ​នៅ​ថ្ងៃទី២២ខែ​មិនា​ឆ្នាំ២០១៣ ប្រពន្ធ​របស់លោក​បាន​សំរាលកូន​ទី​ពី នៅ​មន្ទី​ពេទ្យ​រុស្សី​រាជធានី​ភ្នំពេញ​បានកូន​ភ្លោះ​បីនាក់ គឺ​សុទ្ធតែ​ប្រុស​ទាំងបី ហើយ​នៅ​ថ្ងៃ​សំរាល​នោះ​ក្រុមគ្រួសារ​របស់លោក​ក៏បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដូច គ្រួសារ​ដែលមាន​កូនភ្លោះ​បីនាក់​ដ៏ទៃទៀត​ដែរ។

បច្ចុប្បន្ន​កូនភ្លោះ បីនាក់​របស់លោក​មាន​អាយុ​ជិត២ឆ្នាំ​ហើយនឹង​មាន​សុខ​ភាពល្អ​ធម្មតា តែ​អ្វីដែល​ក្រុមគ្រួសារ​របស់លោក​មាន​ជីវភាព​យ៉ាប់យឺន​នោះ​គឺ​រូបលោក​ផ្ទាល់​មាន​ជំងឺ​ឆ្គួ​ត​ជ្រូក​ប្រចាំកាយ​មិនអាច​ប្រកបមុខរប​រកស៊ី​ទៅណា​ឆ្ងាយ​បាន​នោះទេ  អាច​ត្រឹមតែ​ធ្វើ​ចំការ​បន្តិចបន្តួចក្បែៗផ្ទះ​តែប៉ុណ្ណោះ។ ជំនួសមុខ​អោយ​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត នឹង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ជាពិសេស​ជំនួសមុខ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​រកា​សាក សួរ​សុខទុក្ខ​ជូន​ចំពោះ​ក្រុមគ្រួសារ​ដេ​ល​មានកូន​ភ្លោះ​ទាំងបី​និង​បាន​លើ​ឡើង​ពី​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ នានា​នៅ​ទូទាំងប្រទេស​ដែល​ជួប​ការលំបាក​ទីទាល់ក្រ​ក៏ដូចជា​ជួបប្រទះ​គ្រោះ​មហន្ត​រាផ្សេងៗដោយ​មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​រឺ​និនាកា​នយោបាយ​ឡើយ អោយតែ​ទីណា​ជួប​ការលំបាក​ទីនោះ​មាន​កាកបាទក្រហម​ចុះជួយ​ជានិច្ច។

លោក​គិត​ទ្រី​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​កូនភ្លោះ​បីនាក់​ត្រូវខិតខំ​ម្ចាស់ការ​ប្រកប​របរ​ទទួល​ទាន​អោយអស់​លទ្ធភាព​ពីព្រោះ​ងំ​ណោ​យ​របស់​កាកបាទ​ក្រង​ម​ផ្តល់ជូន​មាន​កំរិត មិនអាច​បំពេញ​សេចក្តីត្រូវការ​របស់​យើង​បានទេ​គឺមាន​តែ​ការ​ម្ចាស់ការ​លើ​ខ្លួនឯង​ទេ ទើ​ន​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​បានល្អ​ប្រសើរ ។          

អំណោយ​មនុស្សធម៌​ដែល​សាខា​ផ្តល់ជូន​គ្រួសារ​កូនភ្លោះ​រួមមាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១ដប ប្រេងឆា១ដប កន្ទេល១ មុង១ សារុង​មួយ និង​ថវិការ១០ម៉ឺន​រៀល ។ ឯកឧត្តម ថង សាវុន ឧបត្ថម​បន្ថែម៥០ម៉ឺន​រៀល សមាជិក​គណៈកម្មាធិកា​រ​អមដំណើរ៣០ម៉ឺន​រៀល ។