អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ​អ្នក​ជំងឺដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យបង្អែកស្រុកបាទី


កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​តុលា​ ​ឆ្នាំ​២០១៤ លោក​ជំទាវ​ ​នូ​ ​សុវណ្ណ​នី​ ​ប្រធាន​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​នាំ​យក​អំណោយ​មនុស្ស​ធម៌​ ​របស់​សាខា​ទៅ​ចែក​ជូន​ដល់​អ្នក​ជំងឺ​ដែល​កំពង់​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​ចំនួន​ ​៤១នា​ក់​។​ ​តាម​ប្រសាសន៍​លោក​វេជ្ជ​បណ្ឌិត​ ​សៅ​ ​ចា​ន់​ថា​ ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាន​ឲ្យ​ដឹង​ថា​ ​អ្នក​ជំងឺ​ដែល​ចូល​មក​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ ​ភាគ​ច្រើន​គឺ​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ែ​ ​និង​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ ​។លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា​ ​ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ជំងឺ​មក​ពិគ្រោះ​ជំងឺ​ជា​មធ្យម​ប្រហែល​៤0-៥០នាក់​ ​និង​ ​អ្នក​ជំងឺ​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ជា​មធ្យម​ប្រហែល​៣៥-៤៥នាក់​ក្នុង​មួយ​ថ្ងៃ​ៗ។

          មាន​មតិ​សំណេះសំណាល​នា​ឳ​កាស​នោះ​លោក​ជំទាវ​ ​នូ​ ​សុវណ្ណ​នី​ ​បាន​ពាំ​នាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ ​ឯក​ឩ​ត្ត​ម​ ​ឡាយ​ ​វ​ណ្ណៈ​ អភិបាល​ខេត្ត​តាកែ​វ​ ​ដល់​បង​ប្អូន​ទាំង​អស់​ ​ដែល​មាន​ជំងឺ​កំពង់​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​សូម​ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ ​ដើម្បី​ត្រ​ឡប់​ទៅ​ប្រកប​អាជីវ​កម្ម​ ​តាម​ផ្ទៈ​វិញ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​បង​ប្អូន​ ​ហើយ​លោក​ជំ​ទាំ​វ​ក៏​បាន​ផ្តាំ​ផ្ញើ​រ​ដល់​លោក​គ្រូ​ពេទ្យ​ ​សូម​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ព្យាបាល​គ្រប់​អ្នក​ជំងឺ​ទាំង​អស់​ដោយ​មិន​រើសអើង​ឡើ​យ​។​ ​លោក​ជំទាវ​បាន​បន្ត​ថា​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​ជា​ជំនួយ​ការ​ឲ្យ​អាជ្ញា​ធ​ម៍​សា​ធារ​ណៈ​ផ្នែក​មនុស្ស​ធ​ម៍​ ​ហើយ​ក្រោម​ ​ការ​ណែនាំ​ផ្ទាល់​ពី​សំណាក់​ជាស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឲ្យ​គ្រប់​សាខា​ទាំង​អស់​ ​ត្រូវ​ចុះ​ផ្ទាល់​ដើម្បី​ដឹង​ពី​ការ​លំបាក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​សហ​គម​ន៍​ ​ដូច​ជា​ ​ចាស់​ជរា​ក្រី​ក្រ​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ ​កុមារ​កំព្រា​រ​ ​ជន​ពិការ​ ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​និង​អ្នក​ជំងឺ​អេ​ដ​ស៍​ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ​ឫ​បក្ស​ពួក​អ្វី​ឡើ​យ​។​ ​លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​ ​អំណោយ​ដែល​យក​ ​មក​ចែក​ជូន​នា​ពេល​នេះ​ ​បាន​កម​ពី​ការ​គៀ​គរ​ពី​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ខេត្ត​សមាជិក​ភាព​ ​និង​ហឹប​វិភាគទាន​ ​តាម​វត្ត​អា​រា​ម្ភ​នានា​ក្នុង​ខេត្ត​តាកែ​វ​ ​ទោះបី​មាន​ចំនួន​តិច​តួច​ក្តី​ ប៉ុន្តែ​ជា​ការ​ជួយ​សម្រាល​ការ​លំបាក​បាន​មួយ​គ្រា​ ​ដូច្នេះ​ពេល​បង​ប្អូន​ត្រ​ឡប់​ទៅ​លំនៅ​ស្ថាន​វិញ​ត្រូវ​ប្រឹង​ប្រែង​ប្រកប​របរ​អាជីវ​កម្ម​ ​ដើម្បី​ឲ្យ​ជីវភាព​មាន​ការ​ ​ប្រ​សើ​ឡើ​ង​។​ ​

អំណោយ​ដែល​បាន​ចែក​ជូន​បង​ប្អូន​ទាំង​៤១នាក់​នោះ​ក្នុង​ម្នា​ក់ៗ​ទទួល​បាន​៖ សា​រ៉ុ​ង​មួយ​ ​ក្រ​ម៉ា​មួយ​ ​មី​ ​ដប់​កញ្ចប់​ ​ទឹក​ដោះ​គោ​ឆៅ​ប្រាំមួយ​កំប៉ុង​ ​និង​ថវិកា​បី​ម៉ឺន​រៀ​ល​។​