អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ទៅចែកជូនកម្មករ កម្មការនី ដែលរងរបួសដោយ បាក់ប្លង់សេបាតអគាររោងចក្រកាត់ដេរ នៅស្រុកបាទី


រសៀល​ថ្ងៃ​ទី​ ​២១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៤ ឯក​ឧត្ត​ម​ ​ឡាយ​ ​វ​ណ្ណៈ​ អភិបាល​ខេត្ត​ ​និង​លោក​ជំទាវ​ នូ​ ​សុវណ្ណ​នី​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​រួម​ដំណើរ​ដោយ​មន្ត្រី​ប្រតិបត្តិ​ ​សាខា​ ​និង​លោក​អភិបាល​ស្រុក​បាទី​ ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​នាំ​យក​អំណោយ​មនុស្ស​ធម៌​ ​របស់​សាខា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​ទៅ​ចែក​ជូន​កម្ម​ករ​ ​កម្ម​ការ​នី​ ​ដែល​រង​របួស​ ​ហើយ​កំពង់​សម្រាក​ព្យាបាល​ ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាទី​ ​ដោយសារ​ការ​បាក់​ប្ល​ង់​សេ​បាត​អគារ​ ​រោង​ចក្រ​កាត់​ដេរ​នៅ​ ​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​ចំនួន​ ​០៨នា​ក់​។​ តាម​អាជ្ញា​ធ​រមូល​ដ្ឋា​ន​បាន​ឱ្យ​ដឹង​ថា​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ ​៩ និង​៣០នាទី​ព្រឹក​ ​ថ្ងៃ​ទី​ ​២១ ខែ​តុលា​ ​ឆ្នាំ​២០១៤ មាន​ករណី​បាក់​ប្ល​ង់​សេ​បាត​អគារ​រោង​ចក្រ​កាត់​ដេរ​ឈ្មោះ​ ​(នី​ស៊ី​គូ​ ​ស៊ី​ន​ធើ​ប្រាយ​ខូ​អិ​ល​ធី​ឌី​) ស្ថិត​នៅ​ក្នុង​ភូមិ​ឃ្លាំង​សម្បត្តិ​ ​ឃុំ​ពត់​ស​ ​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ប​ណ្តា​ល​ឲ្យ​កម្ម​ករ​ ​កម្ម​ការ​នី​ ​ចំនួន​ ​៨នាក់​ ​រង​របួស​ស្រា​ល​។​      ជា​បន្ត​ឯក​ឧត្ត​ម​ ​ឡាយ​ ​វ​ណ្ណៈ​ ក្នុង​នាម​អភិបាល​ខេត្ត​ ​និង​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​តាកែ​វ​ ​បាន​ពាំ​នាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​ពី​ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជម្រាប​ជូន​ដល់​បង​ប្អូន​ដែល​រង​របួស​ដោយ​ក្តី​អាណិត​អាសូរ​ ​ដែល​បង​ប្អូន​បាន​ជួប​គ្រោះ​ថ្នាក់​នា​ពេល​នេះ​។​ ឯក​ឧត្ត​ម​បាន​បន្ត​ថា​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​ក្រោម​ការ​ណែនាំ​ផ្ទាល់​ ​ពី​ ស​ម្តេ​ច​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​និច្ច​កាល​ស​ម្តេ​ច​តែង​តែ​បាន​ ​ក្រើន​រំលឹក​ដល់​គ្រប់​សាខា​ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ចុះ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ ​ដែល​ជួប​គ្រោះ​ ​មហន្ត​រាយ​ដោយ​ធម្ម​ជាតិ​នានា​ ​គ្រួសារ​ចាស់​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ដោយ​មិន​ប្រកាន់​ ​និន្នាការ​អ្វី​ឡើ​យ​។​ ​ឯក​ឧត្ត​ម​ ​ក៏​បាន​លើក​ឡើង​ថា​ ​អំណោយ​ដែល​បាន​យក​មក​ចែក​ជូន​បង​ប្អូន​នា​ពេល​នេះ​ ​បាន​មក​ពី​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​តាម​រ​យៈ​ទិវា​ពិភព​លោក​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម ​៨ ឧស​ភា​ ​សមាជិក​ភាព​ ​និង​ហិប​វិភាគទាន​តាម​វ​ត្ត​។ អំណោយ​ដែល​ឯក​ឧត្ត​ម​បាន​យក​ទៅ​ជូន​បង​ប្អូន​ទាំង​ ​០៨ នាក់​ ​នា​ពេល​នេះ​ក្នុង​ម្នា​ក់ៗ​ ​ទទួល​បាន​៖  មុង​១ ភួយ​១ សារុង​១ ក្រមា​១ មី​មួយ​កេះ​ ​ទឹក​ដោះ​គោ​ឆៅ​មួយ​ឡូ​ ​និង​ថវិកា​ ​ដប់​ម៉ឺន​រៀ​ល​។​