អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

រាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា ចែក​អំណោយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង


ឯកឧត្តម​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​រាជរដ្ឋាភិបាល​អមដំណើ​រ​ដោយ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ តំណាង​កាកបាទក្រហមកម្ពុជា តំណាង​ស្ថានទូត​ចិន និង សមាជិក សមាជិកា​កាកបាទក្រហមកម្ពុជា​ជា​ច្រើន​រូប​ទៀត​បាន​នាំ​យក​អំណោយ​សង្គ្រោះ​ របស់​រាជរដ្ឋាភិបាល​រួម​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា និង​អំណោយ​សាធារណៈ​ប្រជា​មា​និ​តុ​ចិន តាមរយៈ​កាកបាទ​ក្រហម​កម្ពុជា ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ ទឹកជំនន់​ចំនួន ១.៣៤៣គ្រួសារ មក​ពី​៤សង្កាត់ ក្នុង​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១១ នៅក្នុង​បរិវេណ​វត្ត​ទេព​ធិ​រ៉ា​ម។

យោង​តាម​សេចក្តី​រាយការណ៍​របស់​ ឯកឧត្តម ទូច ម៉ា​រី​ម បាន​ឱ្យ​ដឹង​ថា​ស្ថានភាព​ទឹកជំនន់​ឆ្នាំនេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ២០០០ បើ​ប្រៀបធៀប​ទៅ​និង​កម្ពស់​ទឹក និង​ផល​ប៉ះពាល់​ពេល​បច្ចុប្បន្ន។ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​មាន​ចំនួន១១.៥៣៤គ្រួសារ នៅក្នុង​ស្រុក​ចំនួន៦ ដែល​មាន​មនុស្ស​ស្លាប់​ចំនួន​២៦នាក់ និង​ផលដំណាំ​ជាច្រើន​ទៀត។

ក្នុង​ឱកាស​នេះ លោកជំទាវ ពុំ ចន្ទី​នី បាន​មានប្រសាសន៍ ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​ទាំងបី​ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ទោះបី​សម្ដេច និង​លោកជំទាវ មិនបាន​អញ្ជើញ​មក​ផ្ទាល់ ប៉ុន្តែ​ទឹកចិត្ត​មនោសញ្ចេតនា​គិតគូ​ពី​សុខទុក្ខ និង​ជីវភាព​រស់​នៅរ​បស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជានិច្ច។ សម្តេច និង​លោកជំទាវ​ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ទូទាំង​ខេត្ត​ក្រុង​ ទាំងអស់ ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា។ លោកជំទាវ បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​គិត​អំពី​សុវត្ថិភាព​អាយុជីវិត ​ជា​ចម្បង និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​ផ្សេងៗ ជាពិសេស ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​ចាស់ជរា គឺ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ កុំ​ឱ្យ​មាន​ជំងឺ​ដ​ង្កា​ត់ផ្សេងៗ សុខភាព​សំខាន់​ណាស់ ជាពិសេស​នៅពេល​ទឹក​ស្រក ត្រូវធ្វើ​អនាម័យ ជុំវិញ​ផ្ទះសម្បែង និង​ស្តារ​ឡើងវិញ ដូចជា​អណ្តូង​ទឹក បង្គន់​អនាម័យ និង​ហូប​ទឹក​ឆ្អិន​ជានិច្ច ដូច​ពាក្យស្លោក​ថា "រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត"

បន្ទាប់មក ឯកឧត្តម​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍​ពាំនាំ​នៅ​ក្តី​នឹករលឹក​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​ទាំង៣ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទ​ក្រហម​កម្ពុជា តែងតែ​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។

ឯកឧត្តម​បាន​សំដែង​ការ​សោកស្តាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ ផល​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង ផលដំណាំ​ដែល​មាន​ទំហំ​ធំធេង​នេះ​បន្ទាប់ពី​ទឹក​ស្រក នឹង​ត្រូវ​ស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ស្ពាន ផ្លូវជាតិ ផ្លូវដី ដែល​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់ នៅក្នុង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទាំង​ដប់​ប្រាំពីរ​នេះ​ផង​ដែរ ។

អំណោយ​បាន​នាំមក​ចែក​ជូន​ពេលនេះ​រួមមាន៖ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​២៥គីឡូក្រាម​ជា​អំណោយ​រាជរដ្ឋាភិបាល​ កម្ពុជា មី១កេស និង​ត្រីខ១០កំប៉ុង​ជា​អំណោយ​កាកបាទក្រហមកម្ពុជា អំបិល១គីឡូក្រាម ជា​របស់​អំណោយ​ធនាគារ​វិនិយោគ​និង អភិវឌ្ឍន៍​វៀតណាម ទឹក​ក្រូច​២កំប៉ុង​ជា​អំណោយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ សាប៊ូ​កក់សក់​៤៨ក​ព្ចា​ប់​តូច ជា អំណោយ​ក្រុមហ៊ុន​យូនីលីវើ​ខេ​ម​បូ​ឌា​លីមីត​ធី​ត មុង១ ភូ​យ១ កំរាល​ពណ៌​ស១ ជា​អំណោយ​សាធារណរដ្ឋ​ប្រជា​មា​និ​តុ​ចិន ។

អត្ថបទនិងរូបភាពដោយ ព្រូ លាប

 

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ០២ ខែ វិច្ឆិកា ឆ្នាំ​២០១១