អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

លោកជំទាវ ឃួន សុ​ដា​រី​ទទួល​ទេយ្យទាន​ព្រះចៅអធិការ​វត្ដ កំពង់​ភ្នំ​ក្នុងស្រុក​លើកដែក


ដោយ​មើលឃើញ​នូវ​ការលំបាក​របស់​ប្រជាជន​រងគ្រោះ​ដោយ​ គ្រោះទឹកជំនន់ និង​មាន​ព្រះទ័យ​ចូលរួម​ក្នុង​វិស័យ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១១ លោកជំទាវ ឃួន សុ​ដា​រី សមាជិកា​គណៈកម្មាធិកា​រ​កណ្ដាល​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​ប្រតិភូ​ជា​សមាជិក-សមាជិកា​កាកបាទក្រហមកម្ពុជា បាន ទទួល​ទេយ្យទាន​ចំនួន ៣១ មុខ​ពី​ព្រះ​តេជគុណ ទិ​ត្យ សំ​អូន ព្រះ​អនុគុណ​ស្រុក និង​ជា​ព្រះចៅអធិការ​វត្ដ គិរី​រតនា​រាម ហៅ វត្ដ​កំពង់​ភ្នំ ស្ថិតក្នុង​ស្រុក​លើកដែក ។
 
ក្នុង​ពិធី​ទទួល​ទេយ្យទាន​នេះ លោកជំទាវ ឃួន សុ​ដា​រី បាន​លើកឡើងថា ការចូលរួមចំណែក​ពី​ព្រះសង្ឃ គឺជា​កាយវិការ​មួយ​យ៉ាង សំខាន់​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​សច្ចៈ​ភាព​នៃ​ការផ្សារភ្ជាប់​រវាង​ពុ​ទ្ឋ​ ចក្រ និង​អាណាចក្រ ។ លោកជំទាវ មាន​ប្រសា​ន៍​បន្តទៀតថា អំណោយ​ដែល​ទទួលបាន នាពេលនេះ កាកបាទក្រហមកម្ពុជា​នឹង​យកទៅ​ចាត់ចែង​និង​ប្រគល់​ជូនទៅ​ដល់ដៃ​ក្រុមគ្រួសារ​ រងគ្រោះ​ដោយ​ទឹកជំនន់​នាពេល​ខាងមុខនេះ។ 
 
នៅក្នុង​ថ្ងៃ​ដដែល​នេះដែរ លោកជំទាវ ជាមួយ​ប្រតិភូ​បាន​បន្ត​ចុះ​ចែក អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ចំនួន ៣២៣ គ្រួសារ ដែល​អញ្ជើញ មកពី​ឃុំ​ក្អម​សំណរ ចំនួន ១៥៤ គ្រួសារ និង​ឃុំ​សណ្ដា ចំនួន ១៦៩ គ្រួសារ ក្នុងស្រុក​លើកដែក ខេត្ដ​កណ្ដាល។ ក្នុង​ពិធី​នេះ លោកជំទាវ បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោកជំទាវ​កិ​ត្ដិ​ព្រឹ​ទ្ឋ​ប​ណ្ខិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ទោះបីជា​លោកជំទាវ​ប្រធាន​ជាប់​មមាញឹក​ក្នុង​ភារកិច្ច​ការងារ​យ៉ាងណា​ក៏ដោយ ក៏​លោកជំទាវ​ប្រធាន បាន​ផ្តាំផ្ញើ​តាមរយៈ​លោកជំទាវ ឱ្យ​យកចិត្តទុកដាក់ គិតគូ​ដល់​អាយុជីវិត​អ្នករងគ្រោះ​ជាពិសេស​ស្ត្រី កុមារ ចាស់ជរា និង​ការពារ​សុខភាព គឺ​ត្រូវ​បរិភោគ​ទឹកស្អាត ប្ញ ទឹក​ដាំ​ពុះ គេង​ដាក់​មុង ជាដើម ដើម្បី​ការពារ​ជំងឺ​ដ​ង្កា​ត់ផ្សេងៗមានដូចជា ជ​ងឺ​គ្រុនឈាម ជំងឺ​រាគរូស ប្ញ​ជំងឺឆ្លង​នានា​លោកជំទាវ​​បាន​បន្ត​ទៀតថា បច្ចុប្បន្ននេះ​យើង​មានភ័ព្វ​សំណាង​ណាស់​ដែលមាន​ថ្នាក់ដឹកនាំ​ប្រកបដោយ​ មនុស្សធម៌​ជួយ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ដល់​ប្រជាជន​យើង ដែល​រាល់​ការលំបាក​របស់​ប្រជាជន គឺជា​ការ​កង្វល់​របស់​ថ្នាក់ដឹកនាំ​យើង​ដែរ លោកជំទាវ​ជម្រាបជូន​ដល់​ប្រជាជន ​រងគ្រោះ​ទាំងអស់​សូមឱ្យ​ទុកចិត្ត​និង​អជ្ញាធរ​ដែនដី រួមទាំង​កាកបាទក្រហមកម្ពុជា​ផងដែរ​ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​ បងប្អូន ដោយ​មិនមាន​ការរើសអើង​ឡើយ ពោលគឺ​ឱ្យតែ​រងគ្រោះ លោកជំទាវ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រងគ្រោះ​ទាំងអស់​ត្រូវខិតខំ បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​បន្ថែម​នៅពេលដែល​ទឹក​ស្រក ទៅវិញ ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើងវិញ។ 
 
អំណោយ​ដែល​កាកបាទក្រហមកម្ពុជា​បាន​ផ្ដល់ជូន​នៅពេលនោះ ក្នុង​មួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស មុង ១ ភួយ១ ក្រមា ១ សា​រ៉ុង ១ ត្រី ២ យួរ ទឹកក្រូច អំបិល ១ កញ្ចប់ សាប៊ូកក់សក់ ៤៨ កញ្ចប់ និង​ថវិកា ២ ម៉ឺន​រៀល។