អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតអនុញ្ញាតិអោយគណៈប្រតិភូនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលសម្តែងការគួសមនិងជួបសវនាការ


នៅ​ព្រឹក​ថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១២ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ប្រធាន ​កាកបាទក្រហមកម្ពុជា​បាន​អនុញ្ញាតិ​អោយ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ​កម្ពុជា, វិទ្យាស្ថាន​ប៉ាស្ទ័រ​បារាំង,មូលនិធិ​តូ​តា​ល់,ឯកអគ្គរដ្ឋទូត ​បារាំ​ង ប្រចាំ​កម្ពុជា និង​តំណាង​ក្រសួងសុខាភិបាល​កម្ពុជា​ចូលជួប​សវនាការ និង​សម្តែង​ការគួរសម នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា។

ក្នុងជំនួប​នោះ លោកជំទាវ​សាស្ត្រាចារ្យ​ហ្វ្រ​ង់​ស្វ័​រ ប៉ា​រ៉េ ស៊ីនុស​ស៊ី នាយិកា អង្គភាព ការពារ​រោគរាតត្បាត និង​ជំងឺឆ្លង នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប៉ារីស ប្រទេស​បារាំង បាន​លើកសរសើរ​ពី​ការខិតខំ​របស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ដែល​បានធ្វើ​សកម្មភាព​ការងារ​មនុស្សធម៌​ជាច្រើន ជាពិសេស​នាពេលថ្មីៗនេះ លោកជំទាវ​បានទទួល​គោរព​ងារ​ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍​នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ ជាតិ នៃ​ផែនការ​សកម្មភាព​រួម របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដែល​គោរព​ងារ​ទាំងពីរ​នេះ​ត្រូវបាន​ទទួលស្គាល់ និង​អោយ​តំលៃ​ជាស​កល។

លោកជំទាវ​បាន​បន្តថា សកម្មភាព​ទាំងនេះ លោកជំទាវ និង​សហការី សូម​គាំទ្រ និង​អោយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ជាពិសេស​ប្រទេស​កម្ពុជា​មានកម្ម​វិធី​ជាតិ​ជាច្រើន ដែល​ត្រូវខិតខំ​អោយបាន​សម្រេច​នាពេល​បន្តបន្ទាប់។ ទន្ទឹម​នោះ​ប្រទេស​កម្ពុ​ជាមាន​បញ្ហា​ជាច្រើន​ដែល​ពុះពារ​ជំ​នៈ  ហើយ​លោកជំទាវ​សង្ឃឹម​ទៅលើ​ថ្វីដៃ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ក្នុង​ការធ្វើ​កិច្ចការងារ​មនុស្សធម៌​ទាំងអស់នោះ ដូចជា៖ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ការទទួលបាន​ថ្នាំ​ពន្យា​អាយុជីវិត​សម្រាប់​អ្នក​ផ្ទុកមេរោគ​អេដស៍ ការទប់ស្កាត់​ការឆ្លង​ពី​ម្តាយ​ទៅ​ទារក​ក្នុង​ផ្ទៃ ការប្រើប្រាស់​ស្រោមអនាម័យ និង​ការជំរុញ​លើកទឹកចិត្ត​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​ជាដើម។

លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន បានលើកឡើង​ពីបទ​ពិសោធន៍​ការងារ​កន្លងមក ដែល​កាកបាទក្រហមកម្ពុជា​ស​ម្រេច​បាន និង​ទទួលជោគជ័យ​ត្រ​ចេះ​ត្រចង់ ទាំង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយផ្សេងៗ និង​ធ្វើ​ការងារ​ជាច្រើន​ទៀត ដូចជា៖ អប់រំ​ច្បាប់​ចរាចរណ៍ ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ជំងឺអេដស៍ ការប្រើប្រាស់​ស្រោមអនាម័យ ជំ​រុញអោយ​ស្ត្រី​ទៅពិនិត្យ​ដើម្បី​រក​មេរោគ​អេដស៍ និង​ជំងឺឆ្លង​ដទៃទៀត ជាពិសេស គឺ​ការងារ​មនុស្សធម៌​ពាក់ព័ន្ធ​ជាមួយ​ម្តាយ និង​ទារក ចាប់ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន។

ពាក់ព័ន្ធ​នឹង​ជំងឺរបេង​វិញ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មានប្រសាសន៍ថា  ប្រទេស​កម្ពុ​ជាមាន​ផែនការ​ជាតិ​ដើម្បី​លុបបំបាត់ តាមរយៈ​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល និង​អ្នកស្ម័គ្រចិត្ត​របស់​កាក​បាទ​ក្រហម​កម្ពុជា ដោយ​ធ្វើការ​ផ្សព្វផ្សាយ​លើក​កំពស់​ចំណេះដឹង​របស់​បងប្អូន​ប្រជា​ពល រដ្ឋ និង​ផ្តល់​ថ្នាំសង្កូវផ្សេង។ ក្រៅពី​បញ្ហា​ទាំងនោះ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​សម្តែង​ការព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​មួយចំនួនទៀត ដែល​ស្ត្រី​នៅ​កម្ពុជា​កំពុង​ជួប​ប្រទេះ មានដូចជា រោគ​មហារីក​ជាដើម ដែល​ទាមទារ​អោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទាំង​នៅ​កម្ពុជា និង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាមដាន​និង​យកចិត្តទុកដាក់​អោយបាន​ដិតដល់។  

ជំទាវ​សាស្ត្រាចារ្យ​ហ្វ្រ​ង់​ស្វ័​រ ប៉ា​រ៉េ ស៊ីនុស​ស៊ី បាន​បញ្ជាក់ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅតែ​ខិតខំ​ប្រឹង​ដើម្បី​ស្វែងរក​វីរុសផ្សេងៗ ថ្មីៗបន្ថែមទៀត​ដែល​បង្ក​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស សំដៅ​ងាយស្រួល​ទប់ស្កាត់​ឱ្យបាន។ 


                                                                                                                             អត្ថបទដោយ​៖ លោក ហួត ចេងចាយ

                                                                                                                                                                                             ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ១៤ ខែ មិថុនា ឆ្នាំ​២០១២