ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

សម្ដេចព្រះ​រាជមាតា​ជាតិខ្មែរ​យាង​ចែក​ព្រះរាជ​អំណោយ​ ​ដល់​ប្រជារាស្ដ្រ​ក្រីក្រ​ ៥១៤​គ្រួសារ​ នៅ​ខេត្ដកំពង់ស្ពឺ​



​ ​កាលពី​ថ្ងៃ​ទី​ ០៤​ មេ​សា​ លោក​ជំទាវ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​លោក​ជំទាវ​ជា​ភរិយា​ ឥស្សរជន​ក្នុង​រាជរដ្ឋាភិបាល​ និង​រដ្ឋសភា​បាន​អញ្ជើញ​អម​ព្រះរាជ​ដំណើរ​ សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រះប្រធាន​កិត្តិយស​ កាកបាទក្រហម​ កម្ពុជា​ យាងចុះ​សួរសុខទុក្ខ​ និង​ចែក​ព្រះរាជ​អំណោយ​ ជូន​ដល់​ប្រជារាស្ត្រ​ចំនួន​ ៥១៤​គ្រួសារ​ មក​ពី​ឃុំ​ព្រៃ​វិហារ​ និង​ឃុំ​មហាឫស្សី​ ក្នុងស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​ ព្រះរាជ​អំណោយ​ទាំងនោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ​ ៣០​គ​.​ក​,​ត្រីខ​ ១០​កំប៉ុង​,​ មី​ខ្មែរ​យើង​ ១​កេស​,​ សារុង​ ១,​ ក្រមា​ ១,​ នំប៉័ង​បាក់​យ៉ុ​ង​ ២​ដើម​,​ ទឹកបរិសុទ្ធ​ ឱ​រ៉ា​ល់​ចំនួន​ ២​ដប​,​ និង​ថវិកា​ចំនួន​ ៥​ម៉ឺន​រៀល​ ។​ សរុប​ជា​ថវិការ​ប្រមាណ​ ៖​ ២៨៧៥៥,១២​ដុល្លា​ ដែល​ជា​ថវិកា​ទទួល​បាន​ពី​សប្បុរសជន​។​ ​អញ្ជើញ​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ កង​ ហាង​ អភិបាលខេត្ត​ និង​ជា​ប្រធានកិត្តិយស​ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ទូល​ថ្វាយ​ សម្ដេចព្រះ​មហាក្សត្រ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ និង​ជម្រាប​ពី​សកម្មភាព​ ដែល​កាកបាទក្រហម​ខេត្ត​បាន​និង​កំពុង​អនុវត្ដ​ដោយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ចុះ​ជួយ​ប្រជារាស្ត្រ​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ផ្សេងៗ​ បាន​ទាន់​ពេលវេលា​ដូច​ជា​ ភ្លើង​ឆេះ​ផ្ទះ​ ខ្យល់ព្យុះ​ រន្ទះបាញ់​ ចាស់ជរា​គ្មាន​ទីពឹង​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ អ្នក​ជំងឺអេដស៍​ និង​កុមារ​កំព្រា​ ដែល​ឪពុក​ម្ដាយ​ស្លាប់​ដោយ​មេរោគ​អេ​ដស៍​ ជន​ពិការ​និង​ជន​ទី​ទាល់ក្រ​បំផុត​ ដោយសារ​គ្រោះ​រាំង​ស្ងួត​។​ ​បន្ទាប់​ពី​បាន​ព្រះ​សណ្ដាប់​រួច​មក​ សម្ដេចម៉ែ​ បាន​មាន​ព្រះ​សុ​វ​ណ្ណី​ពាំនាំ​ព្រះរាជ​បណ្ដាំ​សួរសុខទុក្ខ​ពី​ សម្ដេចឪ​ សម្ដេច​តា​ សម្ដេច​តា​ទួត​ ដែល​ជា​និច្ចកាល​ ព្រះ​អង្គ​តែង​មាន​ព្រះ​ទ័យ​ គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជារាស្ត្រ​ និង​តាម​រយៈ​ព្រះ​ទ័យ​នេះ​ ព្រះ​អង្គ​បាន​កសាង​សមិទ្ធផល​មួយ​ ចំនួន​បម្រើ​បងប្អូន​ប្រជារាស្ត្រ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​ តាម​រយៈ​ក្រុម​ សម្ដេចឪ​ ដែល​មាន​សម្ដេចចៅហ្វា​វាំង​ គង់​ សំ​អុល​ ជា​ប្រធាន​ ដូច​ជា​ ជួយ​កសាង​ ស្រះ​ទឹក​ អណ្ដូងទឹក​ ផ្លូវលំ​ មណ្ឌល​សុខភាព​ និង​ អាគារ​សិក្សា​ ។​ ជាមួយ​គ្នា​នោះ​ សម្ដេចម៉ែ​ បាន​ថ្លែង​កោតសរសើរ​ លោក​ជំទាវ​បណ្ឌិត​ប្រធាន​ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ កាកបាទក្រហមកម្ពុជា​ ដែល​តែងតែ​សកម្ម​ជា​និច្ច​ ក្នុង​ការ​ចុះ​ជួយ​ដល់​ប្រជារាស្ត្រ​រង​គ្រោះ​ មានទុក្ខ​លំបាក​ ខ្វះខាត​នៅ​គ្រប់​ទីកន្លែង​ទាន់​ពេលវេលា​ ហើយ​ដែល​ភាគច្រើន​ កាកបាទក្រហមកម្ពុជា​ មាន​វត្តមាន​ចុះ​ជួយ​សង្គ្រោះ​ ប្រជារាស្ត្រ​បាន​មុន​រាជរដ្ឋាភិបាល​ទៅ​ទៀត​។​ សម្ដេចម៉ែ​ មាន​ព្រះ​សុ​វ​ណ្ណី​បន្ត​ថា​ ជោគជ័យ​របស់​កាកបាទក្រហមកម្ពុជា​ មាន​ជា​បន្តបន្ទាប់​មកនេះ​ អាស្រ័យ​ដោយ​ភាព​ឈ្លាសវៃ​របស់​ លោក​ជំទាវ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ជា​ប្រធាន​ ដែល​ពូកែ​ក្នុង​ការ​ដឹកនាំ​ ចលនា​មហាជន​ ប្រមូលផ្ដុំ​បាន​កម្លាំង​មនុស្សធម៌​ ទាក់ទាញ​បានការ​ចូលរួម​ យ៉ាង​សកម្ម​ ពី​សប្បុរសជន​ ក្នុង​និង​ក្រៅប្រទេស​ ធ្វើ​ឱ្យ​កាកបាទក្រហមកម្ពុជា​ មាន​ធនធាន​ជួយ​សង្គ្រោះ​ប្រជារាស្ត្រ​ បាន​គួរ​ឱ្យ​កត់សំគាល់​ ។​

សូម​អរគុណ !


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ 16 ខែ មិថុនា ឆ្នាំ​២០១០

 

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌​ នៃ​សាកលវិទ្យាល័យ​កម្ពុជា​
· CRC was established in 1955.

· In 1960, CRC was admitted as a Member of the IFRC but during the Khmer Rouge Regime, it was left vacant.

· 
In 1994, CRC was reinstated to the Federation.

· The First Term was held by Princess Norodom Marie Ranariddh.

· The Second and Third Terms were held by Madam President Bun Rany Hun Sen, Current President of CRC.

· 
Her Majasty Queen Norodom Monineath Sihanouk has resided as Honorary President since 1994.

· In 2002, Two Royal Decrees were signed by His Majesty the King.

· In 2003, CRC developed a Strategy 2003 - 2010.