ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​ សម្ដេចឪ​ សម្ដេចម៉ែ​ ​ចែក​ជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ និង​ប្រជារាស្ដ្រ​ក្រីក្រ​ នៅ​ខេត្ដកំពង់ឆ្នាំង​



​ កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ មេ​សា​ ឆ្នាំ​ ២០១០​ សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រះប្រធាន​កិត្ដិយស​កាកបាទក្រហមកម្ពុជា​ ដោយ​មាន​ លោក​ជំទាវ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​លោក​ជំទាវ​ជា​ភរិយា​ ថ្នាក់ដឹកនាំ​ អញ្ជើញ​ដង្ហែ​អម​ព្រះរាជ​ដំណើរ​បាន​យាង​ប្រទាន​ព្រះរាជ​អំណោយ​ ជា​ព្រះ​រាជឧបត្ថម្ភ​ នៃ​ព្រះករុណា​ ព្រះមហាក្សត្រ​ សម្ដេចឪ​ សម្ដេចម៉ែ​ ដែល​រៀបចំ​ដោយ​ កាកបាទក្រហមកម្ពុជា​ ដល់​ប្រជារាស្ត្រ​ចំនួន​ ៥០៤​គ្រួសារ​ មក​ពី​ស្រុក​សាមគ្គី​មាន​ជ័យ​ និង​ស្រុក​ កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​។​            ​ ព្រះរាជ​អំណោយ​ដែល​ក្នុង​ ១​ គ្រួសារ​ទទួល​បាន​ដូច​ជា​ ៖​ អង្ករ​ ៣០​គ​.​ក​ ត្រីខ​ ១០​កំប៉ុង​ មី​ខ្មែរ​យើង​ ១​កេស​ សារុង​១​ ក្រមា​១​ នំប៉័ង​បាក់​យ៉ុ​ង​២​ដើម​ ទឹកបរិសុទ្ធ​ ឱ​រ៉ា​ល់​ ចំនួន​ ២​ដប​ និង​ថវិកា​ចំនួន​ ៥​ម៉ឺន​រៀល​ សរុប​ជា​ទឹកប្រាក់​ ២៨.២០១,៣២​ ដុល្លារ​។​            ​ ក្នុង​ព្រះរាជ​ពិធី​ប្រទាន​ព្រះរាជ​អំណោយ​ ឯកឧត្ដម​ ទូច​ ម៉ា​រី​ម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ និង​ប្រធានកិត្តិយស​ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បាន​ទូល​ថ្វាយ​ព្រះ​អំណរ​គុណ​ចំពោះ​ព្រះ​វត្ដមាន​ សម្ដេចម៉ែ​ និង​លោក​ជំទាវ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ និង​ភរិយា​ថ្នាក់ដឹកនាំ​គ្រប់​រូប​ ដែល​បាន​យាង​ និង​អញ្ជើញ​ដល់​ឃុំ​កំពង់ត្រឡាច​ ស្ថិត​នៅ​មាត់ច្រាំង​ទន្លេសាប​ ក្នុង​បេសកកម្ម​ សាកសួរ​សុខទុក្ខ​ និង​ប្រទាន​ព្រះ​រាជអំណោយ​សប្បុរសធម៌​។​            ​ មាន​ព្រះ​សុ​វ​ណ្ណី​ក្នុង​ឱកាស​នោះ​ សម្ដេចម៉ែ​ បាន​ថ្វាយ​ព្រះ​អំណរ​គុណ​ និង​កោតសរសើរ​ចំពោះ​ លោក​ជំទាវ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ដែល​តែងតែ​យកចិត្ដ​ទុក​ ដាក់​ដល់​សុខទុក្ខ​ប្រជារាស្ត្រ​ និង​បាន​ប្រទាន​ដល់​ព្រះ​អង្គ​នូវ​ឱកាស​បាន​មក​ជួប​សួរសុខទុក្ខ​កូនចៅ​ ដោយ​ពាំនាំ​ព្រះ​បណ្ដាំ​សាកសួរ​សុខទុក្ខ​ពី​ សម្ដេចឪ​ និង​ព្រះករុណា​ ព្រះមហាក្សត្រ​ផង​។​ សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រះ​អង្គ​សព្វ​ព្រះរាជ​ហទ័យ​ ថ្លែង​នូវ​ការ​កោតសរសើរ​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​ សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បាន​សុខ​សន្តិភាព​ មានការ​រីក​ចំរើន​ ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​កសាង​ឡើង​ ព្រោងព្រាត​មាន​ ស្ពាន​ ថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​គ្រប់​ទីកន្លែង​។​ ប៉ុន្តែ​ទោះបីជា​បែប​នេះ​ក្ដី​ក៏​នៅ​មាន​ កាកបាទក្រហមកម្ពុជា​ របស់​បងប្អូន​ប្រជារាស្ត្រ​ជា​រៀង​រហូត​ ក្នុង​ខណៈ​ពេល​ដែល​ រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ កំពុង​តែ​រែកពុន​ភារកិច្ច​ កសាង​ប្រទេស​ និង​ការពារ​បូរាណ​ភាព​ទឹកដី​។​

សូម​អរគុណ !


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ 16 ខែ មិថុនា ឆ្នាំ​២០១០

 

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌​ នៃ​សាកលវិទ្យាល័យ​កម្ពុជា​
· CRC was established in 1955.

· In 1960, CRC was admitted as a Member of the IFRC but during the Khmer Rouge Regime, it was left vacant.

· 
In 1994, CRC was reinstated to the Federation.

· The First Term was held by Princess Norodom Marie Ranariddh.

· The Second and Third Terms were held by Madam President Bun Rany Hun Sen, Current President of CRC.

· 
Her Majasty Queen Norodom Monineath Sihanouk has resided as Honorary President since 1994.

· In 2002, Two Royal Decrees were signed by His Majesty the King.

· In 2003, CRC developed a Strategy 2003 - 2010.