ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ យាង​ចែក​អំណោយ​ដល់​ ចាស់ជរា​គ្មាន​ទីពឹង​ ​និង​ប្រជារាស្ដ្រ​ក្រីក្រ​ចំនួន​ ៥៣១​ គ្រួសារ​ នៅ​ខេត្ដកំពង់ចាម​



កាល​ពី​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១០ សម្ដេច​ព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​អញ្ជើញ សាកសួរ​សុខទុក្ខ​ប្រជារាស្ដ្រ និង​ចែក​អំណោយ​ដែល​ពេល​នោះ អម​ព្រះរាជ​ដំណើរ លោក​ជំទាវ ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ជំទាវ​ថ្នាក់ដឹកនាំ ជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ប្រជា​រាស្ដ្រ​ក្រីក្រ ចំនួន ៥៣១ គ្រួសារ មក​ពី​ឃុំ​ចំនួន ១០ ស្ថិត​ក្នុង​ស្រុក​ជើង​ព្រៃ​ខេត្ត​កំពង់ចាម។ ព្រះរាជ​អំណោយ​ដែល​យក​ទៅ​ចែក​ជូន ទាំងអស់​នោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ ៣០ គ.ក មី​យើង ១ កេស​តូច, ត្រីខ ១០ កំប៉ុង, សារុង ១, ក្រមា ១, មុង ១, ភួយ ១, នំប៉័ង​បាក់​យ៉ុង ២​ដើម, ទឹក​ឱរ៉ាល់ ២​ដប និង​ថវិកា ៥​ម៉ឺន​រៀល។             សូម​រំលឹក​ដែរ​ថា​ព្រះរាជ​សកម្មភាព​ចែក​អំណោយ​ទាំង​ ៤ លើក​នេះ​បាន ចំនួន ២១៦១ គ្រួសារ ដែល​ក្នុង​នោះ លើក​ទី១ ជូន​ដល់​ប្រជារាស្ត្រ ៥១៤ គ្រួសារ នៅ​ខេត្ត​កំពង់ស្ពឺ, លើក​ទី២ ជូន​ដល់​ប្រជារាស្ត្រ ចំនួន ៥០៤ គ្រួសារ នៅ​ខេត្ដ​កំពង់ឆ្នាំង, លើក​ទី៣ ជូន​ដល់​ប្រជារាស្ត្រ ចំនួន ៦១២ គ្រួសារ នៅ​ខេត្ត​កណ្ដាល និង​លើក​ទី៤ ជូន​ប្រជារាស្ត្រ ចំនួន ៥៣១ គ្រួសារ នៅ​ខេត្ត​កំពង់ចាម។             នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្ដម ហ៊ុន ណេង អភិបាល​គណៈ​អភិបាល​ខេត្ត និង​ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម បាន​ឡើង​ទូល​ថ្វាយ នៅ​សកម្មភាព​មនុស្សធម៌ ដែល​សាខា​ខេត្ត​បាន​ធ្វើ​កន្លង​មក​ថ្វាយ​ចំពោះ សម្ដេចម៉ែ ជា​មួយ​គ្នា​នោះ ឯកឧត្ដម អភិបាល​ខេត្ត​បាន​ថ្លែង​អំណរ​គុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សប្បុរសជន​ទាំងអស់​ដែល​ជានិច្ចកាល តែងតែ​យក​ចិត្ដ​ទុក​ដាក់ ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ថវិកា ដល់​ប្រជាជន​ទីទ័លក្រ លំបាក និង​ជន​រងគ្រោះ ក្នុង ខេត្ត​កំពង់ចាម​ក៏​ដូច​ជា​ទូទាំង​ប្រទេស។               បន្ទាប់​ពី​ទ្រង់​ព្រះ​សណ្ដាប់​រួច​មក សម្ដេចម៉ែ បាន​មាន​ព្រះ​សុវណ្ណី​ពាំ​នាំ​ព្រះរាជ​បណ្ដាំ​សួរ​សុខ​ទុក្ខ​ពី សម្ដេចឪ សម្ដេច​តា សម្ដេច​តាទួត ដែល​ជានិច្ចកាល ព្រះអង្គ​តែងតែ​មាន​ព្រះ​ទ័យ គិត​គូរ​ដល់​សុខទុក្ខ​របស់​ប្រជារាស្ត្រ និង​តាមរយៈ​ព្រះទ័យ​នេះ​ព្រះអង្គ​បាន កសាង​សមិទ្ធផល​មួយ ចំនួន​បម្រើ​បងប្អូន​ប្រជារាស្ត្រ​នៅ​ទី​ជនបទ ដាច់​ស្រយាល តាមរយៈ​ក្រុម សម្ដេចឪ ដែល​មាន​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល ជា​ប្រធាន ដូចជា ជួយ​កសាង ស្រះទឹក អណ្ដូងទឹក ផ្លូវលំ មណ្ឌលសុខភាព និង អាគារ​សិក្សា ។ ជា​មួយ​គ្នា​នោះ សម្ដេចម៉ែ បាន​ថ្លែង​កោតសរសើរ លោក​ជំទាវ​បណ្ឌិត​ប្រធាន និង​បុគ្គលិក​ស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែល​តែងតែ​សកម្ម​ជានិច្ច ក្នុង​ការ​ចុះ​ជួយ​ដល់​ប្រជារាស្ត្រ រងគ្រោះ​មាន​ទុក្ខ​លំបាក ខ្វះខាត​នៅ​គ្រប់​ទីកន្លែង​ទាន់​ពេលវេលា។

សូម​អរគុណ !


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ 16 ខែ មិថុនា ឆ្នាំ​២០១០

 

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌​ នៃ​សាកលវិទ្យាល័យ​កម្ពុជា​
· CRC was established in 1955.

· In 1960, CRC was admitted as a Member of the IFRC but during the Khmer Rouge Regime, it was left vacant.

· 
In 1994, CRC was reinstated to the Federation.

· The First Term was held by Princess Norodom Marie Ranariddh.

· The Second and Third Terms were held by Madam President Bun Rany Hun Sen, Current President of CRC.

· 
Her Majasty Queen Norodom Monineath Sihanouk has resided as Honorary President since 1994.

· In 2002, Two Royal Decrees were signed by His Majesty the King.

· In 2003, CRC developed a Strategy 2003 - 2010.