ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

វគ្គ​បណ្ដុះ​បណ្ដា​យ​ ស្ដី​ពី​ ជំងឺ​ (A/H1N1)​ និង​រៀបចំ​ផែនការ​ត្រៀម​បង្កា​ និង​ការ​ឆ្លើយ​តប​ការ​រាតត្បាត​ ​ដល់​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​នៅ​ស្រុក​បា​ធា​យ​ ខេត្ដកំពង់ចាម


 

- ​វគ្គ​បណ្ដុះបណ្ដាល​ ស្ដី​ពី​ជំងឺ​ផ្ដាសាយ​ថ្មី​ (A/H1N1)​ ជូន​ដល់​អ្នក​ស្ម័គ្រចិត្ដ​កាកបាទក្រហមកម្ពុជា​មក​ពី​ឃុំ​ចំនួន​៣​ គឺ​ ឃុំ​វិហារ​ធំ​ ស្រុក​កំពង់សៀម​ និង​ ឃុំ​ជាលា​ ឃុំ​បា​ធា​យ​ ស្រុក​បា​ធា​យ​ ដែល​សរុប​ចំនួន​២៧​នាក់​ បាន​ចាប់​ដំណើរការ​ នា​ថ្ងៃ​ទី​១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១០​ នៅ​វត្ដ​ជាលា​ ឃុំ​បា​ធា​យ​ ស្រុក​បា​ធា​យ​ ខេត្ដកំពង់ចាម​ក្រោម​ការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​ លោក​ កែវ​ ចន្ទ​ណា​រ៉េ​ត​ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្ដកំពង់ចាម​។​
​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ លោកនាយក​ កែវ​ ចន្ទ​ណា​រ៉េ​ត​ បាន​សំណូមពរ​ អ្នក​ស្ម័គ្រចិត្ដ​ កាកបាទក្រហមកម្ពុជា​តាម​ឃុំ​ទាំងអស់​ ពេល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​ ត្រូវ​យកចំណេះ​ដឹង​ទាំង​អស់នេះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ជ្រួ​ប​ជ្រាប​ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​ថ្មី​ឱ្យ​បាន​ទាន់​ពេលវេលា​ ព្រោះ​ជំងឺ​ផ្ដាសាយ​ថ្មី​នេះ​បាន​បង្ក​នូវ​ការ​គំរាមកំហែង​ដល់​ជីវិត​ មនុស្ស​ សត្វ​ ទ្រព្យសម្បតិ្ត​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​ជាងគេ​បំផុត​ នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​។​
​លោកនាយក​ក៏​បាន​មាន​ប្រសាសន៍​បន្ដ​ទៀត​ថា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ ប្រកបដោយ​គតិបណ្ឌិត​របស់​លោក​ជំទាវ​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ តែងតែ​គិតគូរ​ដល់​ប្រជាជន​ងាយ​រង​គ្រោះ​ទាំង​ជីវភាព​រស់នៅ​ ទាំង​សុខភាព​ដែល​ជា​កត្ដា​ធ្វើ​ឱ្យ​ម្ចាស់​អំណោយ​មាន​ទំនុក​ទុកចិត្ដ​ដល់​កាកបាទក្រហមកម្ពុជា​ ហើយ​ម្ចាស់​អំណោយ​បានឃើញ​សកម្មភាព​មនុស្សធម៌​ពិតៗ​ និង​ប្រកបដោយ​តម្លាភាព​។​ លោក​បាន​ជំរុញ​ឱ្យ​អ្នក​ស្ម័គ្រចិត្ដ​ ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពី​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ថ្មី​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​ ដែល​ទ​ង្វើ​នេះ​ពិតជា​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង​ និង​ក៏​ស្រប​តាម​យុទ្ធសាស្ដ្រ​របស់​កាកបាទក្រហមកម្ពុជា​យើង​ដែរ​។


សូម​អរគុណ !

 

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌​ នៃ​សាកលវិទ្យាល័យ​កម្ពុជា​
· CRC was established in 1955.

· In 1960, CRC was admitted as a Member of the IFRC but during the Khmer Rouge Regime, it was left vacant.

· 
In 1994, CRC was reinstated to the Federation.

· The First Term was held by Princess Norodom Marie Ranariddh.

· The Second and Third Terms were held by Madam President Bun Rany Hun Sen, Current President of CRC.

· 
Her Majasty Queen Norodom Monineath Sihanouk has resided as Honorary President since 1994.

· In 2002, Two Royal Decrees were signed by His Majesty the King.

· In 2003, CRC developed a Strategy 2003 - 2010.