|
|||||||||||||||||
|
uggs outlet uggs on sale UGG Boots UGG Boots Sale UGG Boots On Sale Coach Outlet Coach Outlet Store Coach Outlet Store Online Pandora Jewelry Pandora Jewelry Sale Discount Pandora Jewelry Cheap Soccer Shoes Cheap Soccer Cleats Tiffany And Co Tiffany And Co Outlet Fake Oakleys Fake Oakley Sunglasses ugg factory outlet coach outlet online 1 2 3 4 5 6មហាសន្និបាតវិសាមញ្ញកាកបាទក្រហមកម្ពុជា
នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១០ អង្គមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ បានចាប់ផ្ដើមបន្ដដំណើរការរបស់ខ្លួននៅវេលាម៉ោង ០៧និង៣០នាទី ព្រឹក ទៅតាមកម្មវិធី និងរបៀបវារៈដែលបាន គ្រោងទុក។ អង្គមហាសន្និបាតបានធ្វើការពិភាក្សាយ៉ាងផុសផុលទៅលើរបាយការណ៍ទាំង ៣ ដែលបានដាក់ ជូនអង្គមហាសន្និបាត កាលពីរសៀលថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១០ ដោយផ្ដល់នូវការគាំទ្រ ឯកភាព និងអនុម័តលើខ្លឹមសារនៃរបាយការណ៍ទាំង ៣ ហើយនិងមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលនានា ដែលកាកបាទក្រហមកម្ពុជា សម្រេចបានទាំងនៅថ្នាក់កណ្ដាល និងថ្នាក់សាខាខេត្ដ-រាជធានី ជាមួយនឹងការ ប្ដេជ្ញាចិត្ដ ខិតខំប្រឹងប្រែង ពុះពារសម្រេចឱ្យបានជោគជ័យនៅអាណត្ដិថ្មីនេះ ។ អង្គមហាសន្និបាត បានទទួលស្គាល់អំពីសមិទ្ធផលធំៗ ដែលកាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្ដាល និងសាខាសម្រេចបាន គឺកើតចេញពីការខិតខំប្រឹងប្រែងរួមប្រកបដោយស្មារតីទទួលខុសត្រវខ្ពស់របស់ គណៈអភិបាល ក្រុមប្រតិបត្ដិ សមាជិក-សមាជិកា អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហមនៅគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស និងដោយមានព្រះរាជឧបត្ថម្ភគាំទ្រពី ព្រះមហាក្សត្រ ព្រះវររាជបីតា និង ព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ជាពិសេសមានការគាំទ្រ លើកទឹកចិត្ដទាំងផ្នែកស្មារតី និងសម្ភារៈពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដៃគូសហប្រតិបត្ដិការទាំងក្នុង និងក្រៅប្រទេស។ អង្គមហាសន្និបាត បានពិភាក្សាយ៉ាងផុលផុសទៅលើសកម្មភាពកាកបាទក្រហមកម្ពុជាដែលបាន អនុវត្ដក្នុងអាណត្ដិទី ៤ កន្លងមក ដោយផ្ដោតការយកចិត្ដទុកដាក់ធ្វើការវិភាគទៅលើចំណុចខ្លាំង បទពិសោធន៍ និងចំណុចនៅខ្វះខាត ដើម្បីដាក់ចេញនូវទិសដៅ ៤ ឆ្នាំបន្ដ (២០១០-២០១៤) និងយុទ្ធសាស្ដ្រកាកបាទក្រហមកម្ពុជា ២០១១-២០២០។ អង្គមហាសន្និបាតក៏បានឯកភាព និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងផែនការហិរញ្ញវត្ថុ ៤ ឆ្នាំ បន្ដ ២០១០-២០១៤ ដែលនៅក្នុងនោះរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ពីតម្លាភាព និងគណនេយ្យភាព នៃការងារគ្រប់គ្រង ប្រើប្រាស់មូលនិធិដែលសមាគមជាតិទទួលបានពីគ្រប់ប្រភព សម្រាប់សកម្មភាពការងារ ចម្រុះវិស័យ ដែលនេះជាយន្ដការធានាបាននូវការជឿទុកចិត្ដដ៏កក់ក្ដៅពីសំណាក់ម្ចាស់ជំនួយ និងសប្បុរសជនក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនេះអង្គមហាសន្និបាត បានផ្ដល់នូវអនុសាសន៍ និងសំណូមពរដល់កាកបាទក្រហមកម្ពុជា ត្រូវយកចិត្ដទុកដាក់ និងពុះពារលើការងារមួយចំនួនដូចជា ៖ បន្ទាប់ពី លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានអានសេចក្ដី ប្រកាសរំសាយគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា អាណត្ដិទី ៤ គណៈកម្មការរៀបចំបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការកណ្ដាល អាណត្ដិទី ៥ បានចាប់ផ្ដើមដំណើរការបោះឆ្នោត ក្រោមការសង្កេតពី ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ។ ជាលទ្ធផលអង្គមហាសន្និបាត បានជ្រើសរើសគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា អាណត្ដិ ទី ៥ មានចំនួន ២៤ រូប និងសមាជិកបំរុងចំនួន ០៣ រូប ។ គណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា មាន តួនាទីអភិបាល ដឹកនាំ គ្រប់គ្រង និងផ្ដល់ការឧបត្ថម្ភ គាំទ្រ លើកទឹកចិត្ដដល់ក្រុមប្រតិបត្ដិ និងកាកបាទក្រហម កម្ពុជាគ្រប់លំដាប់ថ្នាក់ ស្របតាមទិសដៅ និងយុទ្ធសាស្ដ្រដែលដាក់ចេញដោយមហាសន្និបាត ដើម្បីធ្វើឱ្យកាកបាទក្រហមកម្ពុជាក្លាយជាស្ថាប័នមនុស្សធម៌ឈានមុខក្នុងប្រទេស ក្នុងការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ជន ងាយរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ អង្គមហាសន្និបាតបានបញ្ចប់នូវកម្មវិធីជាបណ្ដោះអាសន្ននៅវេលាម៉ោង ១២និង០០នាទី នាថ្ងៃដដែល៕
![]() សូមអរគុណ ! ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ០៥ ខែ សីហា ឆ្នាំ២០១០ |
|
|||||||||||||||
|
|||||||||||||||||