|
|||||||||||||||||
|
uggs outlet uggs on sale UGG Boots UGG Boots Sale UGG Boots On Sale Coach Outlet Coach Outlet Store Coach Outlet Store Online Pandora Jewelry Pandora Jewelry Sale Discount Pandora Jewelry Cheap Soccer Shoes Cheap Soccer Cleats Tiffany And Co Tiffany And Co Outlet Fake Oakleys Fake Oakley Sunglasses ugg factory outlet coach outlet online 1 2 3 4 5 6មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១០
នៅរសៀលថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១០ អង្គមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ បានចាប់ផ្ដើមបន្ដដំណើរការ របស់ខ្លួននៅវេលាម៉ោង ១៤រសៀល ដោយក្នុងនោះគណៈកម្មាធិការ កណ្ដាលអាណត្ដិទី ៥ បានបើកសម័យប្រជុំលើកទី ១ របស់ខ្លួន ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ដោយនៅ ក្នុងនោះអង្គប្រជុំបានសម្រេចជាឯកច្ឆន្ទក្នុងការជ្រើសរើសលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ និងបានជ្រើសរើស លោកជំទាវ អាន្នី សុខអាន អនុប្រធាន ទី ១ លោកជំទាវ ជឹង សុភាព អនុប្រធាន ទី ២ លោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញឹក និងបានជ្រើសរើស អគ្គលេខាធិការ អគ្គលេខាធិការរង និងឥស្សរៈជនចំនួន ៣ រូប រួមមាន ៖ លោកជំទាវ តៅ តឿន ទៀបាញ់ លោកជំទាវ សុខ កែវ ចន្ទ័សារុន និងលោកជំទាវ ជា ខេង ស៊ុយសែម។ អង្គមហាសន្និបាតទាំងមូល បានឯកភាពជាឯកច្ឆ័ន្ទក្នុងការគាំទ្រនូវព្រះរាជ វត្ដមានរបស់ សម្ដេច ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បន្ដគង់ប្រថាប់ជាព្រះប្រធាន កិត្ដិយសកាកបាទក្រហមកម្ពុជា ជារៀងរហូត។ នៅវេលាម៉ោង ១៥និង៣០នាទី រសៀល អង្គមហាសន្និបាត បានដំណើរការពិធីបិទក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបិទមហាសន្និបាតលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានអង្គមហាសន្និបាត បានធ្វើរបាយការណ៍បូកសរុបអំពីដំណើរការ និងលទ្ធផលនៃអង្គមហាសន្និបាត ដោយបានវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍យ៉ាង ផុសផុលពីសំណាក់សមាជិក-សមាជិកានៃអង្គមហាសន្និបាតទាំងមូល ដែលបានធ្វើឱ្យអង្គមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ ប្រព្រឹត្ដទៅដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ នៅក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបិទមហាសន្និបាត រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ការទទួលស្គាល់ ជាផ្លូវការ ប្រធានកិត្ដិយស គណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ សមាជិកបំរុងដែល ទើបជ្រើសរើស ដោយមហាសន្និបាត និងឥស្សរជន អគ្គលេខាធិការ អគ្គលេខាធិការរង ដែលជាក្បាលម៉ាស៊ីន ដឹកនាំកាកបាទក្រហមកម្ពុជាក្នុងអាណត្ដិថ្មីនេះ តាមរយៈអនុក្រឹត្យ លេខ ៨៣៧ អនក្រ,តត ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១០ ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ អង្គមហាសន្និបាត បានតាមដានស្ដាប់នូវចំណាប់អារម្មណ៍លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្ដរបស់ គណៈកម្មាធិការកណ្ដាលអាណត្ដិទីថ្មី ក្នុងការបន្ដពង្រឹងការដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ ធ្វើអភិបាលកិច្ចល្អ ផ្ដល់ការគាំទ្រដល់ក្រុមប្រតិបត្ដិ និងសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ធានាការ ពង្រឹងកិត្ដិនាម កិត្យានុភាព កាកបាទក្រហមកម្ពុជា ជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ក្នុងប្រទេស ក៏ដូចជាក្នុងចលនា ក្នុងការជួយសង្គ្រោះជីវិត ឱ្យបានកាន់តែច្រើនជាងមុន ឱ្យបានកាន់តែល្អជាងមុន បានកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបាន កាន់តែឆ្ងាយជាងមុន។ ក្នុងពិធីបិទអង្គមហាសន្និបាត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ដោយនៅក្នុងនោះ សម្ដេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអង្គមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ ទទួលបានក្នុងរយៈពេល ០២ ថ្ងៃមកនេះ។ សម្ដេចតេជោ បានសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងក្រុមយុវជនទាំងអស់នៃកាកបាទក្រហមកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្មគ្រប់យ៉ាងជាមួយនឹងភាពច្នៃប្រឌិតរស់រវើក បង្កើតបាននូវ លក្ខណសម្បត្ដិ អំណោយផលដល់ការរួមគ្នាកសាងបាននូវផែនការយុទ្ធសាស្ដ្រ ២០១១-២០២០ ឈរលើ មូលដ្ឋាននៃចំនុចខ្លាំង ចំនុចខ្សោយ បទពិសោធន៍នៃការអនុវត្ដយុទ្ធសាស្ដ្រ ២០០៣-២០១០ ព្រមទាំងបាន បន្សីទិសដៅយុទ្ធសាស្ដ្ររបស់ខ្លួនទៅនឹងផែនការអភិវឌ្ឍជាតិ បច្ចុប្បន្នកម្ម ២០០៩-២០១៣ ដែលកិច្ចការនេះ បានបង្ហាញពីភាពស៊ីចង្វាក់គ្នា និងរួមកម្លាំងគ្នាជាធ្លុងមួយរវាងរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជាលើ ការងារមនុស្សធម៌ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ទន្ទឹមនឹងនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់អង្គភាព សហគ្រាសវិស័យឯកជន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ពាក់ព័ន្ធទាំងអស់ សូមបន្ដរក្សា និងពង្រឹងឱ្យបាននូវផែនការយុទ្ធសាស្ដ្រដែលបានដាក់ចេញដោយ កាកបាទក្រហមកម្ពុជា។ ម្យ៉ាងវិញទៀត យើងក៏ត្រូវបង្កើនឱកាសដល់សហគមន៍នីមួយៗ បានរៀនសូត្រពីគ្នា ទៅវិញទៅមកពីបទពិសោធន៍ការងារ ដើម្បីដកស្រង់ចំណុចល្អៗមកកែច្នៃសម្របទៅតាមតំបន់នីមួយៗរបស់ ខ្លួនទៅតាមអាទិភាពរបស់តំបន់នីមួយៗ ក្នុងការកាត់បន្ថយនូវគ្រោះមហន្ដរាយទាំងឡាយ និងការលើកកម្ពស់ គោលការណ៍គ្រឹះ និងគុណតម្លៃមនុស្សធម៌ ពិសេសការឈានទៅសម្រេច ឱ្យបាននូវភាពម្ចាស់ការរបស់ សហគមន៍នីមួយៗនោះ។ មហាសន្និបាតមានកិត្ដិយសដ៏ឧត្ដុងឧត្ដម ដោយបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពាក់គ្រឿងឥស្សរីយយសចំនួន ៤៨ គ្រឿង ជូនដល់ គណៈកម្មាធិការកណ្ដាល អាណត្ដិទី ៤ ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន និងនិវត្ដន៍ជន ដែលមានស្នាដៃ និងគុណបំណាច់ក្នុងការរួមចំណែកបំពេញបេសកកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ អង្គមហាសន្និបាតបានបញ្ចប់កម្មវិធីវេលាម៉ោង ១៨និង០០នាទី នាថ្ងៃដដែល៕ សូមអរគុណ ! ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ០៥ ខែ សីហា ឆ្នាំ២០១០ |
|
|||||||||||||||
|
|||||||||||||||||