|
|||||||||||||||||
|
uggs outlet uggs on sale UGG Boots UGG Boots Sale UGG Boots On Sale Coach Outlet Coach Outlet Store Coach Outlet Store Online Pandora Jewelry Pandora Jewelry Sale Discount Pandora Jewelry Cheap Soccer Shoes Cheap Soccer Cleats Tiffany And Co Tiffany And Co Outlet Fake Oakleys Fake Oakley Sunglasses ugg factory outlet coach outlet online 1 2 3 4 5 6មហាសន្និបាតវិសាមញ្ញកាកបាទក្រហមកម្ពុជា
នៅរសៀលថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១០ នាសាលសន្និសីទចតុមុខ កាកបាទក្រហមកម្ពុជា បាន ប្រារព្ធធ្វើពិធីបើកមហាសន្និបាតសាមញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានការចូលរួមពីសមាជិក-សមាជិកាពេញសិទ្ធិចំនួន ១៨៩ នាក់ និងអ្នកសង្កេតការណ៍ ភ្ញៀវជាតិ-អន្ដរជាតិ ប្រមាណ ៣៩០ នាក់ រួមមានឧបនាយករដមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងដំណាងសមាជិកភាពមកពីក្រសួង ស្ថាប័ន អង្គភាពនានា ប្រធានប្រតិភូសហព័ន្ធអន្ដរជាតិ ប្រតិភូ គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហមប្រចាំភូមិភាគ ប្រតិភូកាកបាទក្រហមវៀតណាម ឡាវ ថៃ ប្រតិភូ សហព័ន្ធប្រចាំព្រះរាជាណាចក្រកម្ពុជា សមាគមជាតិជាបងប្អូន ដៃគូសហប្រតិបត្ដិការ ដំណាងជនជាតិ អង្គទូត អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល ប្រតិភូសាខាកាកបាទក្រហមកម្ពុជាទាំង ២៤ ខេត្ដ-រាជធានី សមាជិក-សមាជិកា អ្នកស្ម្រ័គចិត្ដ និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានញ៉ាំងឱ្យពិធីបើកអង្គមហា សន្និបាតប្រព្រឹត្ដទៅប្រកបដោយអត្ថន័យ និងអធិកអធមក្រៃលែង។ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្វាគមន៏ និងថ្លែងព្រះអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជវត្ដមានរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទានមហាកិត្ដិយសយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ ដែលបានអព្ជើាញចូលរួមក្នុងឱកាសនេះផងដែរ។ លោកជំទាវបណ្ឌិតប្រធានបានទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ និងសមាជិក-សមាជិកាអង្គមហាសន្និបាតទាំងមូលអំពីរបាយការណ៍សង្ខេប អំពីការវិវត្ដរីកចម្រើន និងសមិទ្ឋផលធំៗដែលកាកបាទក្រហមកម្ពុជាសម្រេចបាននៅក្នុងអាណត្ដិទី ៤ ពាក់ព័ន្ធ វិស័យស្នូលទាំង៤ រួមមានោ៖១-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៍ ២- ការគ្រប់គ្រង គ្រោះមហន្ដរាយ ៣-ការលើកកម្ពស់ ការថែទាំសុខភាពក្នុងសហគមន៍ និង ៤- ការអភិវឌ្ឍន៍ស្ថាប័ន និងការអភិវឌ្ឍន៍ធនធាន និងទិសដៅការងារសំរាប់អាណត្ដិទី ៥ នេះ។ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅ និងសូម បួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេព្ដារក្សាព្រះមហាស្វេតឆ័ត្រ បារមីព្រះ វិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ សូមឫទ្ធិបារមីដ៏ខ្លាំងក្លាទាំងអស់នោះ ប្រោស ព្រះរាជទានពរជ័យ សិរីបវរមហាប្រសើរថ្វាយចំពោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ ជាទី សក្ការៈដ៍ខ្ពង់ខ្ពស់ សូមព្រះអង្គ្ធមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួនព្រះ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដល់ប្រជារាស្ដ្រកម្ពុជាយូរអង្វែងតរៀងទៅ និងថ្វាយចំពោះ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និង សម្ដេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជាជាទីសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូណ៌ មានព្រះជន្មា យុយឺនយូរ ដើម្បីគង់ជានិម្មិតរូប នៃកម្លាំងមនុស្សធម៌ និងជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ដ្រគ្រប់រូប ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គរៀងដរាបតទៅ។ ក្នុងពិធីបើកអង្គមហាសន្និបាត ព្រះករុណា ព្រះមហាក្សត្រ បានប្រោសព្រះរាជទាននូវព្រះរាជ សុន្ទរកថាដ៏មានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុត ដើម្បីអង្គមហាសន្និបាតទាំងមូលធ្វើជាទុនសម្រាប់ កំណត់នូវយុទ្ធសាស្ដ្រ និងទិសដៅការងារក្នុងអាណត្ដិទី ៥ ខាងមុខនេះ។ ទន្ទឹមនឹងនោះអង្គមហាសន្និបាត ក៏ទទួលបានមហាកិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយបានទទួលនូវព្រះរាជសារលិខិតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និង សម្ដេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដើម្បីអបអរមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ ប្រកបដោយព្រះរាជហឬទ័យសោមនស្សរីករាយជាមួយនឹងដំណើរការ ប្រព្រឹត្ដិទៅនៃអង្គមហាសន្និបាត។ អង្គមហាសន្និបាតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ និង ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា បាន ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១ ម៉ឺន ៥ ពាន់ ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួម ឧបត្ថម្ភដល់សកម្មភាពចាំបាច់របស់កាកបាទក្រហមកម្ពុជា។ នៅចុងបញ្ចប់នៃពិធីបើកអង្គមហាសន្និបាត ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឬទ័យយាងថតរូបអនុស្សាវរីយ៍ជាមួយកូនចៅ ព្រមទាំង យាងទតពិព័ណ៌ស្ដីពីសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជាទៀតផង។ បន្ទាប់មកអង្គមហាសន្និបាត បានចាប់ផ្ដើមដំណើរការ និងដឹកនាំអង្គមហាសន្និបាតដោយលោកជំទាវ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅតាមកម្មវិធី និងរបៀបវារៈដែលបានគ្រោងទុក ដែលក្នុងនោះ អង្គមហាសន្និបាត បានស្ដាប់នូវរបាយការណ៍សំខាន់ៗចំនួន ៣ រួមមាន ៖ ១- របាយការណ៍សកម្មភាពការងារកាកបាទក្រហមកម្ពុជា ក្នុងអាណត្ដិ ទី ៤ (២០០៦-២០១០) និងទិសដៅសំរាប់៤ ឆ្នាំបន្ដ (២០១០-២០១៤)។ ២- របាយការណ៍ការងារហិរញ្ញវត្ថុក្នុងអាណត្ដិទី ៤ (២០០៦-២០១០) និងផែនការហិរញ្ញវត្ថុ (២០១០-២០១៤) និង ៣- យុទ្ធសាស្ដ្រកាកបាទក្រហមកម្ពុជា ២០១១-២០២០ ។ អង្គមហាសន្និបាតបានបញ្ចប់នូវកម្មវិធីជាបណ្ដោះអាសន្ននៅវេលាម៉ោង ១៩ៈ០០ នាថ្ងៃដដែល៕ សូមអរគុណ ! ធ្វើបច្ចុប្បន្នភាព ថៃ្ងទី ០៤ ខែ សីហា ឆ្នាំ២០១០ |
|
|||||||||||||||
|
|||||||||||||||||