ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

មហាសន្និបាតវិសាមញ្ញកាកបាទក្រហមកម្ពុជា



នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែ សីហា ឆ្នាំ ២០១០ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​បាន​ប្រារព្ធ​បើក​មហាសន្និបាត​វិសាមញ្ញ​ និង​ដឹកនាំ​អង្គ​មហាសន្និបាត​ដោយ​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ដោយ​យោង​តាម​លក្ខន្ដិកៈ​ និង​វិធាន​នៃ​នីតិក្រម​ ត្រង់​វិធាន​ទី​ ៨​ ចែង​ថា​ “ប្រធាន​កាកបាទក្រហមកម្ពុជា​ ​គឺ​ជា​ប្រធាន​នៃ​អង្គ​មហាសន្និបាត”​ និង​មាន​ការ​ចូល​រួម​ពី​សមាជិក​ពេញ​សិទ្ធ​ចំនួន​ ១៨៩ នាក់ ​ដែល​ជា​ដំណាង​មក​ពី​សាខា​ ២៤ ខេត្ដ-រាជធានី និង​ដំណាង​សមាជិកភាព​ មក​ពី​ក្រសួង​ ស្ថាប័ន​ អង្គភាព​ និង​អ្នក​សង្កេតការណ៍​ចំនួន​ ៩២​ នាក់ រួម​មាន​ដំណាង​សហព័ន្ធ​អន្ដរជាតិ​ គណៈកម្មាធិការ​ អន្ដរជាតិ​កាកបាទក្រហម​ មន្ដ្រី-បុគ្គលិក​ទី​ស្នាក់​ការ​កណ្ដាល នាយក-នាយិកា​សាខា​ខេត្ដ-រាជធានី ដំណាង​យុវជន​ និង​អ្នក​ស្ម័គ្រ​ចិត្ដ​កាកបាទក្រហមកម្ពុជា​ទាំង ២៤ ខេត្ដ-រាជធានី។ មហាសន្និបាត​វិសាមញ្ញ​មាន​របៀប​វារៈ​ ២ ជា​សំខាន់៖ ទី ១ គឺ​ការ​ពិភាក្សា​ និង​អនុម័ត​លើ សេចក្ដី​ព្រាង​វិសោធនកម្ម​លក្ខន្ដិកៈ​ និង​វិធាន​នៃ​នីតិក្រម​ និង​ទី ២ គឺ​ការ​ពិភាក្សា​ និង​អនុម័ត​ ទៅ​លើ​បញ្ជី​ សមាសភាព​ និង​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ អាណត្ដិ​ទី ៥ និង​សមាជិក​បំរុង។ សម្រាប់​របៀប​វារៈ​ទី ១ អង្គ​មហាសន្និបាត​វិសាមញ្ញ​បាន​ពិភាក្សា និង​អនុម័ត​ទៅ​លើ​វិសោធនកម្ម​លក្ខន្ដិកៈ​ និង​វិធាន​នៃ​នីតិក្រម​ដែល​មាន ១២ មាត្រា និង ១០ វិធាន​ ពាក់ព័ន្ធ​លើ​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​ កាកបាទក្រហមកម្ពុជា​ ដោយ​បន្ថែម​គណៈ​កិត្ដិយស​នៅ​ថ្នាក់​សាខា និង​អនុសាខា​ សន្និបាត​យុវជន​កាកបាទក្រហមកម្ពុជា​ ​ការ​បោះ​ឆ្នោត​ ​និង​ការ​ប្ដូរ​វេន​សមាជិក​គណៈកម្មាធិការ​កណ្ដាល​សម្រាប់​អាណត្ដិ​នីមួយៗ និង ការ​ផ្លាស់​ប្ដូរ​ប្រធាន​ ឬ​អនុប្រធាន​គណៈកម្មាធិការ​សាខា​មុន​អាណត្ដិ​។ ដោយ​ឡែក​ចំពោះ​របៀប​វារៈ​ទី​ ២ អង្គ​មហាសន្និបាត​វិសាមញ្ញ​បាន​ពិភាក្សា និង​អនុម័ត​លើ​បញ្ជី​ឈ្មោះ​ និង​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​គណៈកម្មា-ធិការ​កណ្ដាល​ទាំង​ ២៣ រូប និង​សមាជិក​បំរុង​ចំនួន​ ៣ រូប ដែល​បាន​ឆ្លុះ​បព្ចាំង​ពី​ប្រវត្ដិ​ខុសៗ​គ្នា ជំនឿ សាសនា ទស្សនៈ នយោបាយ សង្គម វិជ្ជាជីវៈ ជា​ពិសេស​មាន​យេនឌ័រ​ និង​យុវជន​វ័យក្មេង​ចូល​រួម​ទៀត​ផង ។          មហាសន្និបាតវិសាមញ្ញ បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១១ៈ៣០ នាទី ព្រឹក​ ដោយ​បាន​ឯកភាព​ជា​ឯកឆន្ទ​ ទៅ​លើ​របៀប​វារៈ​ទាំង​ ២ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្ដិ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ដំណើរ​ការ​មហាសន្និបាត​ពេញ​អង្គ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី ០៤  និង​ថ្ងៃ​ទី ០៥ ខែ សីហា ឆ្នាំ ២០១០ ខាង​មុខ​នេះ​ នា​សាលសន្និសីទ​ចតុមុខ៕

សូម​អរគុណ !


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ០៤ ខែ សីហា ឆ្នាំ​២០១០

 

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌​ នៃ​សាកលវិទ្យាល័យ​កម្ពុជា​
· CRC was established in 1955.

· In 1960, CRC was admitted as a Member of the IFRC but during the Khmer Rouge Regime, it was left vacant.

· 
In 1994, CRC was reinstated to the Federation.

· The First Term was held by Princess Norodom Marie Ranariddh.

· The Second and Third Terms were held by Madam President Bun Rany Hun Sen, Current President of CRC.

· 
Her Majasty Queen Norodom Monineath Sihanouk has resided as Honorary President since 1994.

· In 2002, Two Royal Decrees were signed by His Majesty the King.

· In 2003, CRC developed a Strategy 2003 - 2010.