Sac longchampsac longchamp pas cherSac longchamp soldeqq8018018UGG Boots CleranceSexy SwimwearSexy BikinisUGG Boots SaleCoach OutletCoach Outlet StoreCheap Soccer ShoesCheap Soccer CleatsTrue Religion JeansTrue Religion Jeans OutletJuicy Couture OutletJuicy Couture Outlet OnlineTiffany And CoTiffany And Co Outlet

cheap uggs
Discount Ugg Boots
cheap ugg boots

ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ទទួល​អំណោយ​ពី​សប្បុរសជន

លោកជំទាវ​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ ពុំ ចន្ទី​នី បាន​ជួប​សំណេះសំណាល​និង​ទទួល​អំណោយ​ជា​អង្ករ​ចំនួន​៥០តោនពី​ លោក ​កេង សុ​ម៉ា​រិ​ទ្ធ និង​លោកស្រី លី សុខ​ឆេង​ ដែល​ត្រូវជា​បុត្រ​របស់​ ឯកឧត្តម ជីវ កេង ​និង​បុត្រី​របស់​ លោក​ជំទាវ​ឧកញ៉ា​ ភាព ហៀក និង​លោក​ច័ន្ទ វិចិត្រ និង​លោកស្រី ណែម ជា​និត្យ​អំណោយ​ជា​ថវិកា​ចំនួន ៥លាន​រៀល ដែល​ជា​បុត្រី​របស់​ឯកឧត្តម កង ណែម​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​នា​ថ្ងែ​ទី ១៨ មករា ២០១២។  

មានប្រសាសន៍​ក្នុង​ឱកាស​នោះ លោកជំទាវ ពុំ ចន្ទី​នី​បាន​ថ្លែងអំណរគុណ​ដល់​គូ​ស្វាមី ភរិយា​ថ្មី​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​មនុស្សធម៌​ដើម្បី​ឱ្យ​កាកបាទ​ក្រហម​កម្ពុជា​មាន​លទ្ធភាព​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បាន​ទាន់​ពេល​វេលា។ លោកជំទាវ​បាន​ជម្រាប​ជូន​គូ​ស្វាមី ភរិយា​ថ្មី​ទាំងពីរ​ផង​ដែរ​ពី​សកម្មភាព​របស់​កាក​បាទ​ក្រហម​កម្ពុជា​ដែល​បាន​អនុវត្ត​កន្លងមក ជាពិសេស​សកម្មភាព​ជួយ​ដល់​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​កន្លង​ទៅថ្មីៗ​នេះ។ លោកជំទាវ​បាន​ពាំនាំ​នូវ​ការ​ថ្លែង​អំណរ​គុណ​ដល់​គូ​ស្វាមី ភរិយា​ថ្មី ពី​សំណាក់​ លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ ដែល​បាន​លះបង់​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​ដែល​ត្រូវការ​ចាំបាច់​នូវ​ជំនួយ​ទាំងនោះ។

គូ​ស្វាមី ភរិយា​ថ្មី​បាន​ជម្រាប​ជូន​កាកបាទ​ក្រហម​កម្ពុជា​ថា លោក​សូម​កោតសរសើរ​ចំពោះ​ការ​លះបង់​ខ្ពស់​ទាំង​កម្លាំង​កាយ​ចិត្ត រួម​ទាំង​ទ្រព្យធន​ផ្ទាល់ខ្លួន​របស់​ លោក​ជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​វិស័យ​មនុស្សធម៌​ដល់​កាកបាទ​ក្រហម​កម្ពុជា សំដៅ​ជួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​ឱ្យ​ទាន់​ពេលវេលា ចំ​ទិសដៅ និង​មាន​តម្លាភាព បាន​ញាំង​ឱ្យ​គូ​ស្វាមី ភរិយា​ថ្មី​មានបំណង​ចូលរួម​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា​ជួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​ដែល​បាន​នឹង​កំពុង​ត្រូវការ​ចាំបាច់​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ក៏​ជា​ការ​ចូល​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​ផង​ដែរ។

 

អត្ថបទដោយ​៖ លោក ហូត ចេងឆាយ


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ២០ ខែ មករា ឆ្នាំ​២០១២



  
 

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ ប្រធាន​កាកបាទក្រហមកម្ពុជា​​
ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ
សកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ
សហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ
កាកបាទ​ក្រហម​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥

· នៅ​ឆ្នាំ ១៩៦០ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ប៉ុន្តែ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម អាសនៈ​នេះ​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ

· នៅ​ឆ្នាំ ១៩៩៤ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​សារ​ជា​ថ្មី

· ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​អាណត្តិទី​១

· លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​អង្គ​មហា​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ថ្មី​ដោយ​ទទួល​បាន​សំឡេង​ជា​ឯកច្ឆន្ទ​ជាប់​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​អាណត្ដិ​ទី ៥

· សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់​គង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤

· នៅឆ្នាំ ២០០២ ព្រះមហាក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​ចំនួន ២ របស់​កាកបាទ​ក្រហម​កម្ពុជា

· នៅឆ្នាំ ២០០៣ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០០៣-២០១០

· នៅឆ្នាំ ២០០៧ កាកបាទ​ក្រហម​កម្ពុជា បាន​ពិនិត្យ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ ២០០៣-២០១០ និង​ទទួល​បាន​អនុសាសន៍​មួយ​ចំនួន។ ដោយ​ផ្អែក​លើ​អនុសាសន៍​ទាំង​នេះ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​ផែនការ​អភិវឌ្ឍ ៣​ឆ្នាំ ២០០៨ ២០១០ និង​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត

· ​កសាង​ផែនការ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដែល​បាន​លើក​ឡើង

· ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក សាខា​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៦​បាន​និង​កំពុង​អនុវត្ត​ផែនការ​កញ្ចប់​សកម្មភាព​អប្បបរមា

· នៅ​ឆ្នាំ ២០០៩ កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ស្តីពី​វិមជ្ឈការ និង​សហ​វិមជ្ឈការ

· នៅឆ្នាំ ២០១០ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០១១-២០២០ ដែលត្រូវ​មហា​សន្និបាត​កាកបាទ​ក្រហម​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃទី ៤-៥ ខែ សីហា ឆ្នាំ ២០១០