Sac longchampsac longchamp pas cherSac longchamp soldeqq8018018UGG Boots CleranceSexy SwimwearSexy BikinisUGG Boots SaleCoach OutletCoach Outlet StoreCheap Soccer ShoesCheap Soccer CleatsTrue Religion JeansTrue Religion Jeans OutletJuicy Couture OutletJuicy Couture Outlet OnlineTiffany And CoTiffany And Co Outlet

cheap uggs
Discount Ugg Boots
cheap ugg boots

ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

គណកម្មការ​រៀបចំ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម៨ឧសភា លើក​ទី១៤៩ បើក​កិច្ចប្រជុំ​លើក​ទី១

ប្រធាន​គណៈកម្មាធិការ​រៀបចំ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា​លើក​ទី១៤៩ សម្តេច​ចៅហ្វា​វាំង គង់ សំអុល​ បាន​ធ្វើជា​អធិបតីភាព នៅក្នុង​កិច្ចប្រជុំ​លើក​ទី១​កាល​ពី​រសៀល ថ្ងៃទី១៦ មករា​ឆ្នាំ២០១២ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​គណៈកម្មការ អនុ​គណៈកម្មការ​ទាំងអស់។

កិច្ចប្រជុំ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការណែនាំ​អំពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ អនុ​គណៈកម្មការ​ទាំង៤​ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ទិវា​នេះ​ប្រព្រឹត្ត​បាន​ដោយ​ជោគជ័យ។ តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ អនុ​គណៈកម្មការ​និមួយៗ​រួម​មាន៖ អនុ​គណៈកម្មការ​ខ្លឹមសារ ពិព័រណ៍​និង​ផ្សព្វផ្សាយ​មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​អត្ថន័យ​ខ្លឹមសារ​នៃ​ពិធី​ជា​រួម គ្រប់គ្រង​កម្មវិធី​សំណួរ-ចម្លើយ​តាម​ទូរទស្សន៍​ចងក្រង​ឯកសារ​និង​ពាក្យស្លោក​ដែល​ត្រូវ​ចេញផ្សាយ​រូបភាព​សកម្មភាព​វីដេអូ ព្រឹត្ត​ប័ត្រ​ផលិត​និង​ចែកចាយ​ឯកសារ​ប្រកាស​ព័ត៌មាន ព្រាង​ចងក្រង​សុន្ទរកថា​ថ្នាក់ដឹកនាំ របាយ​ការ​ណ៏​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​ភ្ញៀវ​អន្តរជាតិ​មកពី​ក្រៅប្រទេស និង​គ្រប់​អនុ​គណៈកម្មការ​និង​កន្លែង​ពាក់ព័ន្ធ​ដើម្បី​មុខការ រៀបចំ​ពិព័រណ៍​ខ្លឹមសារ​បដា។

អនុ​គណៈកម្មការ​រដ្ឋ​បាល​ហិរញ្ញវត្ថុ​និង​ផ្គត់ផ្គង់ មាន​ភារកិច្ច​រៀបចំ​លិខិត​រដ្ឋបាល​គ្រប់យ៉ាង​លិខិត​អញ្ជើញ​តំណាង​សាខា​តំណាង​ពី​ចលនា ក្នុង​និង​ក្រៅ​តំបន់ ធ្វើ​កំណត់ហេតុ​រាល់​ការប្រជុំ​ដែល​មាន​ពាក់ព័ន្ធ​និង​ការរៀបចំ​ពិធី រៀបចំ​ប្រមូល​និង​ចងក្រង​គម្រោង​ចំណាយ​ពី​គ្រប់​អនុគណៈកម្មការ ធ្វើ​របាយ​ការណ៍​ទូទាត់​ចំណាយ​ជូន​គណៈកម្មការ​រៀបចំ ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ តាម​គម្រោង​ស្នើសុំ និង​តម្រូវការ​ចាំបាច់​របស់​អនុ​គណៈកម្មការ​នីមួយ។

អនុ​គណៈកម្មការ​ពិធីការ-បដិសណ្ឋារកិច្ច-តុបតែង មាន​ភារកិច្ច​ទំនាក់ទំនង និង​សម្របសម្រួល​ជាមួយ​គ្រប់​អនុ​គណៈកម្មការ​លើក​ការងារ​ពាក់ព័ន្ធ និង​អនុ​គណៈកម្មការ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សង្គ្រោះ​បឋម មាន​ភារកិច្ច​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​ជូន​អង្គពិធី ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​មន្ទីរពេទ្យ ពាក់ព័ន្ធ​និង​រៀបចំ​ឱសថ​និង​រថយន្ត​សង្គ្រោះ​សម្រាប់​ប្រ​ចំការ​ក្នុង​អង្គពិធី។

 

អត្ថបទដោយ​៖ លោក ហូត ចេងឆាយ


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ២០ ខែ មករា ឆ្នាំ​២០១២



  
 

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ ប្រធាន​កាកបាទក្រហមកម្ពុជា​​
ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ
សកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ
សហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ
កាកបាទ​ក្រហម​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥

· នៅ​ឆ្នាំ ១៩៦០ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ប៉ុន្តែ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម អាសនៈ​នេះ​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ

· នៅ​ឆ្នាំ ១៩៩៤ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​សារ​ជា​ថ្មី

· ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​អាណត្តិទី​១

· លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​អង្គ​មហា​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ថ្មី​ដោយ​ទទួល​បាន​សំឡេង​ជា​ឯកច្ឆន្ទ​ជាប់​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​អាណត្ដិ​ទី ៥

· សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់​គង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤

· នៅឆ្នាំ ២០០២ ព្រះមហាក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​ចំនួន ២ របស់​កាកបាទ​ក្រហម​កម្ពុជា

· នៅឆ្នាំ ២០០៣ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០០៣-២០១០

· នៅឆ្នាំ ២០០៧ កាកបាទ​ក្រហម​កម្ពុជា បាន​ពិនិត្យ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ ២០០៣-២០១០ និង​ទទួល​បាន​អនុសាសន៍​មួយ​ចំនួន។ ដោយ​ផ្អែក​លើ​អនុសាសន៍​ទាំង​នេះ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​ផែនការ​អភិវឌ្ឍ ៣​ឆ្នាំ ២០០៨ ២០១០ និង​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត

· ​កសាង​ផែនការ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដែល​បាន​លើក​ឡើង

· ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក សាខា​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៦​បាន​និង​កំពុង​អនុវត្ត​ផែនការ​កញ្ចប់​សកម្មភាព​អប្បបរមា

· នៅ​ឆ្នាំ ២០០៩ កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ស្តីពី​វិមជ្ឈការ និង​សហ​វិមជ្ឈការ

· នៅឆ្នាំ ២០១០ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០១១-២០២០ ដែលត្រូវ​មហា​សន្និបាត​កាកបាទ​ក្រហម​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃទី ៤-៥ ខែ សីហា ឆ្នាំ ២០១០