Sac longchampsac longchamp pas cherSac longchamp soldeqq8018018UGG Boots CleranceSexy SwimwearSexy BikinisUGG Boots SaleCoach OutletCoach Outlet StoreCheap Soccer ShoesCheap Soccer CleatsTrue Religion JeansTrue Religion Jeans OutletJuicy Couture OutletJuicy Couture Outlet OnlineTiffany And CoTiffany And Co Outlet

cheap uggs
Discount Ugg Boots
cheap ugg boots

ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

លោកជំទាវ អា​ន្មី សុខ អាន ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ ពី​ក្រុមហ៊ុន ភូ​ម៉ា​ឌី

កាលពី​រសៀល​ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១២ វេលា​ម៉ោង ១៦:០០ លោកជំទាវ អា​ន្មី សុខ អាន អនុប្រធាន​ទី ១ កាកបាទ​ក្រហម​កម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ពី​ក្រុមហ៊ុន ភូ​ម៉ា​ឌី នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា។

ជា​កិច្ច​ចាប់ផ្តើម លោក Tran Hoan នាយក​ក្រុមហ៊ុន ភូ​ម៉ា​ឌី បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ដែល​បាន​ចូល​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា នៅក្នុង​វិស័យ មនុស្សធម៌។ លោកក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ លោកជំទាវ​អនុប្រធាន​ទី១ ដែល​បាន អនុញ្ញាត និង​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ដើម្បី​ធ្វើ​ការ​ជួប​សំណេះ​សំណាល ជាមួយ​លោក និង​ក្នុងនាម​ក្រុមហ៊ុន​ទាំងមូល។

លោកជំទាវ​អនុប្រធាន​ទី១ ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ លោក នាយក​ក្រុមហ៊ុន ដែល​មាន​សន្តាន​ចិត្ត​មនុស្សធម៌ ក្នុង​ការ​ជួយ​ដល់​ជន​ដែល​ងាយ​រងគ្រោះ​ជាមួយ​កាកបាទក្រហមកម្ពុជា។ លោកជំទាវ​អនុប្រធាន​ទី១ ក៏បាន​ជំរាប​ថា កាកបាទក្រហមកម្ពុជា ដែល​មាន លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ទទួល​នូវ​សមិទ្ធផល និង​ទំនុកចិត្ត ជាច្រើន​ពី​សំណាក់​សប្បុរស​ជនជាតិ និង​អន្តរជាតិ។ ជាពិសេស ក្នុងនាម​ជា​ជំនួយការ​របស់ រាជរដ្ឋាភិបាល កាកបាទ​ក្រហម​កម្ពុជា បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​គ្រោះមហន្តរាយ​នានា ជាពិសេស​គ្រោះ​ទឹកជំនន់​កាលពី​ឆ្នាំមុន បាន​យ៉ាង​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព យ៉ាង​ក្រៃលែង នៅ​តាម​បណ្ដា​សាខា​កាកបាទក្រហមកម្ពុជា​ទាំង ២៤ ខេត្ត​ក្រុង ទូទាំង​ប្រទេស។

លោកជំទាវ​អនុប្រធាន​ទី១ ក៏បាន​លើកឡើង​ផង​ដែរ​ថា ក្រុមហ៊ុន ភូ​ម៉ា​ឌី បាន​នឹង​ជួយ​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល នៅក្នុង​ការជួយ​កាត់បន្ថយ​ភាព​ក្រីក្រ តាម​រយះ​ការ​ជួយ​ផ្តល់​នូវ​ការងារ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​នៅក្នុង​ក្រុមហ៊ុន។ លោកជំទាវ​អនុប្រធាន​ទី១ ក៏បាន​អំពាវនាវ​ដល់ ក្រុមហ៊ុន​សូម​ជួយ​បន្ត​ឧបត្ថម្ភ និង​សូម​អំពាវនាវ​បន្ត​ដល់​ក្រុមហ៊ុន​ផ្សេងៗទៀត ដើម្បី​ជួយ​ដល់ កាកបាទក្រហមកម្ពុជា ក្នុង​ការ​អនុវត្ត​ការ​ដ៏​ឧត្តុង្គឧត្តម​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត។

ជាទី​បញ្ចប់ លោកជំទាវ​អនុប្រធាន​ទី១ បាន​ជូនពរ​ដល់ លោក​ប្រធាន​ក្រុមហ៊ុន និង​សហការី សូម​ឱ្យ​មាន​សុខភាព​មាំមួន និង​ជោគជ័យ​បន្ថែម​ទៀត​នៅក្នុង​ការ​ប្រកប​របរ​របស់​ខ្លួន៕

 

អត្ថបទដោយ​៖ លោក តាំង សាមឿន


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ១០ ខែ មករា ឆ្នាំ​២០១២



  
 

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ ប្រធាន​កាកបាទក្រហមកម្ពុជា​​
ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ
សកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ
សហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ
កាកបាទ​ក្រហម​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥

· នៅ​ឆ្នាំ ១៩៦០ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ប៉ុន្តែ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម អាសនៈ​នេះ​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ

· នៅ​ឆ្នាំ ១៩៩៤ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​សារ​ជា​ថ្មី

· ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​អាណត្តិទី​១

· លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​អង្គ​មហា​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ថ្មី​ដោយ​ទទួល​បាន​សំឡេង​ជា​ឯកច្ឆន្ទ​ជាប់​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​អាណត្ដិ​ទី ៥

· សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់​គង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤

· នៅឆ្នាំ ២០០២ ព្រះមហាក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​ចំនួន ២ របស់​កាកបាទ​ក្រហម​កម្ពុជា

· នៅឆ្នាំ ២០០៣ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០០៣-២០១០

· នៅឆ្នាំ ២០០៧ កាកបាទ​ក្រហម​កម្ពុជា បាន​ពិនិត្យ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ ២០០៣-២០១០ និង​ទទួល​បាន​អនុសាសន៍​មួយ​ចំនួន។ ដោយ​ផ្អែក​លើ​អនុសាសន៍​ទាំង​នេះ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​ផែនការ​អភិវឌ្ឍ ៣​ឆ្នាំ ២០០៨ ២០១០ និង​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត

· ​កសាង​ផែនការ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដែល​បាន​លើក​ឡើង

· ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក សាខា​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៦​បាន​និង​កំពុង​អនុវត្ត​ផែនការ​កញ្ចប់​សកម្មភាព​អប្បបរមា

· នៅ​ឆ្នាំ ២០០៩ កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ស្តីពី​វិមជ្ឈការ និង​សហ​វិមជ្ឈការ

· នៅឆ្នាំ ២០១០ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០១១-២០២០ ដែលត្រូវ​មហា​សន្និបាត​កាកបាទ​ក្រហម​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃទី ៤-៥ ខែ សីហា ឆ្នាំ ២០១០