Sac longchampsac longchamp pas cherSac longchamp soldeqq8018018UGG Boots CleranceSexy SwimwearSexy BikinisUGG Boots SaleCoach OutletCoach Outlet StoreCheap Soccer ShoesCheap Soccer CleatsTrue Religion JeansTrue Religion Jeans OutletJuicy Couture OutletJuicy Couture Outlet OnlineTiffany And CoTiffany And Co Outlet

cheap uggs
Discount Ugg Boots
cheap ugg boots

ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 

សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា យាង​អញ្ជើញ​ចុះ​ចែក​អំណោយ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់

កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១១ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា អមដំណើរ​ដោយ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ព្រមទាំង​មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា បាន​យាង និង​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជា​ស្បៀង សំភារៈ​របស់​កាកបាទ​ក្រហម​កម្ពុជា ដល់ប្រជាជន​ទីទ័លក្រ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ ភូមិ​ព្រែ​ករាំង ឃុំ​ទឹក​វិល ស្រុក    ស្អាង ខេត្តកណ្តាល ចំនួន ៦២០ គ្រួសារ។

សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា បាន​ជម្រាប​ការ​នឹករលឹក និង​សោកស្ដាយ​យ៉ាង​ក្រៃលែង​ពី​សំណាក់ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វរ​រាជបិតា​ជាតិខ្មែរ ដល់​ប្រជាជន​ដែល​បានទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក៏បាន​ធ្វើការ​កោតសរសើ​រ​ដល់​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ឆ្លើយតប និង​ជួយ​ដល់​ប្រជាជន រងគ្រោះ​បាន​យ៉ាង​ទាន់ពេលវេលា ព្រមទាំង​ប្រកបដោយ​ប្រសិទ្ធភាព។

អំណោយ​ដែល​ត្រូវ​ចែកជូន​រួមមាន ៖ ស្រូវពូជ ២០ គ​ក្រ អង្ករ ៣០ គ​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សារុង ១ ក្រមា ១ មុង ១ កំរាល​ស ១ ខោអាវ ១ កំ​ប្លេ នំ​បុ័ង​បាក់​យ៉ុង ២ ដើម ទឹកបរិសុទ្ធ​ឪ​រ៉ា​ល់ ២ ដប និង​ថវិកា ៥០០០០ រៀល៕

 

អត្ថបទដោយ​៖ លោក តាំង សាមឿន


ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ០៤ ខែ មករា ឆ្នាំ​២០១២



  
 

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ ប្រធាន​កាកបាទក្រហមកម្ពុជា​​
ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ
សកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ
សហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ
កាកបាទ​ក្រហម​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥

· នៅ​ឆ្នាំ ១៩៦០ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ប៉ុន្តែ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម អាសនៈ​នេះ​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ

· នៅ​ឆ្នាំ ១៩៩៤ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​សារ​ជា​ថ្មី

· ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​អាណត្តិទី​១

· លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​អង្គ​មហា​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ថ្មី​ដោយ​ទទួល​បាន​សំឡេង​ជា​ឯកច្ឆន្ទ​ជាប់​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​អាណត្ដិ​ទី ៥

· សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់​គង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤

· នៅឆ្នាំ ២០០២ ព្រះមហាក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​ចំនួន ២ របស់​កាកបាទ​ក្រហម​កម្ពុជា

· នៅឆ្នាំ ២០០៣ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០០៣-២០១០

· នៅឆ្នាំ ២០០៧ កាកបាទ​ក្រហម​កម្ពុជា បាន​ពិនិត្យ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ ២០០៣-២០១០ និង​ទទួល​បាន​អនុសាសន៍​មួយ​ចំនួន។ ដោយ​ផ្អែក​លើ​អនុសាសន៍​ទាំង​នេះ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​ផែនការ​អភិវឌ្ឍ ៣​ឆ្នាំ ២០០៨ ២០១០ និង​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត

· ​កសាង​ផែនការ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដែល​បាន​លើក​ឡើង

· ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក សាខា​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៦​បាន​និង​កំពុង​អនុវត្ត​ផែនការ​កញ្ចប់​សកម្មភាព​អប្បបរមា

· នៅ​ឆ្នាំ ២០០៩ កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ស្តីពី​វិមជ្ឈការ និង​សហ​វិមជ្ឈការ

· នៅឆ្នាំ ២០១០ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០១១-២០២០ ដែលត្រូវ​មហា​សន្និបាត​កាកបាទ​ក្រហម​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃទី ៤-៥ ខែ សីហា ឆ្នាំ ២០១០