Sac longchampsac longchamp pas cherSac longchamp soldeqq8018018UGG Boots CleranceSexy SwimwearSexy BikinisUGG Boots SaleCoach OutletCoach Outlet StoreCheap Soccer ShoesCheap Soccer CleatsTrue Religion JeansTrue Religion Jeans OutletJuicy Couture OutletJuicy Couture Outlet OnlineTiffany And CoTiffany And Co Outlet

cheap uggs
Discount Ugg Boots
cheap ugg boots

ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 
​​​​​​​​​​​​​​​
លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសជន

កាលពី​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១២ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ​ជួប​សវន​ការ ជាមួយ​ប្រតិភូ​ចំនួន ៣ ក្រុម និង​ទទួល​អំណោយ​ជា​ថវិកា​ជា​រួម​ចំនួន 340,000 ដុល្លារ អាមេរិក និង​អង្ករ ៥០ តោន។ ប្រតិភូ​ចំនួន ៣ ក្រុម ដែល​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម និង​ឧបត្ថម្ភ​ថវិកា និង​អង្ករ ជូន​ដល់​កាកបាទ​ក្រហម​កម្ពុជា​មាន៖

ប្រតិភូ​ទី១ គឺ​ក្រុមហ៊ុន អ៊ី​អន ដឹកនាំ​ដោយ​លោក ណាហ្កាហ៊ីសា អូយ៉ាម៉ា អគ្គនាយករង និង​ជានា​យក​ប្រតិបត្តិ ក្រុមហ៊ុន អ៊ី​អន ប្រចាំ​នៅ​អាស៊ាន និង​ប្រតិភូ​អមដំណើរ ៤ រូប ឧបត្ថម្ភ​ថវិកា​ចំនួន 222,084.03 ដុល្លារ​អាមេរិក ដែល​ក្នុង ទឹកប្រាក់​នេះ​ទទួល​បាន​ពី​សប្បុរសជន​ជប៉ុន និង​ក្រុមហ៊ុន AEON 1% CLUB ។ ក្រុមហ៊ុន​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩២៥ ផ្ដោត​លើ​វិស័យ​កសិកម្ម និង​សាងសង់​ទីផ្សារ​ទំនើប ដែល​មាន​ផ្សារ​ទំនើប​ប្រមាណ ៥០០ នៅ​តាម​បណ្ដា​ប្រទេស​ជុំវិញ ពិភពលោក និង ១,៥០០ នៅក្នុង​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​មាន​ការិយាល័យ​បណ្ដោះ​អាសន្ន​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ជាប់ សណ្ឋាគារ​កាំបូឌីយ៉ាណា នឹង​ចាប់ផ្តើម​សាងសង់​ផ្សារ​ទំនើប​មួយ​ធំ​នៅ​ប្រទេស​កម្ពុជា ចាប់ផ្តើម​ឆ្នាំ២០១២ បញ្ចប់​ឆ្នាំ២០១។

ប្រតិភូ​ទី២ ក៏បាន​អញ្ជើញ​ជួប​សវន​ការ​បន្ត​មាន អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា សហការ​ជាមួយ​ដៃគូ ក្រុមហ៊ុន សេ​ហ្វ្រ​ន ប្រចាំ​កម្ពុជា ក្រុមហ៊ុន ម៉ូ​អ៊ី​តូ និង ក្រុមហ៊ុន គ្រឹស​អេ​នើ​ជឺ ដឹកនាំ​ដោយ​ ឯកឧត្តម ហូ វិចិត្រ អនុប្រធាន​អាជ្ញាធរ ប្រេងកាត​ជាតិ​កម្ពុជា អមដំណើរ​ប្រតិភូ ១១ រូប ដោយ​នាំ​យក​ថវិកា​ចំនួន 50,000 ដុល្លារ​អាមេរិក ឧបត្ថម្ភ​ជូន កាកបាទ​ក្រហម​កម្ពុជា ក្នុង​គោលបំណង​ជួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់ នា​ពេល​កន្លងទៅ។ ជាមួយគ្នា​នោះ ប្រធាន​ក្រុមហ៊ុន សេ​ហ្វ្រ​ន ក៏បាន​ជម្រាប​ជូន​ពី​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រុមហ៊ុន ជាមួយ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ក្នុង​ការរុករក​ប្រេងកាត​នៅ​កម្ពុជា កន្លងមក​ដែល​បាន​ចំណាយ​អស់​ថវិកា​ប្រមាណ 178 លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ​២០០២ មក​ម្ល៉េះ។ មកដល់ពេលនេះ​ក្រុមហ៊ុន សេ​ហ្វ្រ​ន និង​ដៃគូ​បាន​រក​ឃើញ និង​ខួង​អណ្តូង​បាន​ចំនួន ១៨ កន្លែង​ហើយ ដែល​នឹង​សន្មត​ថា​អាច​ធ្វើ​អាជីវកម្ម​បាន។ ក្រុមហ៊ុន​ទើប​ទទួល​បាន​អាជ្ញាប័ណ្ណ​ផលិតកម្ម​កាលពី​ចុងឆ្នាំ ២០១១។ ការ​សម្ភោ​ធ​បើក​ការដ្ឋាន​ធ្វើ អាជីវកម្ម​ប្រេងកាត គ្រោង​ធ្វើ​ថ្ងៃទី ១២ ធ្នូ ២០១២ ខាងមុខនេះ។

ប្រតិភូ​ទី៣ ក៏​នឹង​ចូល​ជួប​សវន​ការ​បន្ត​គឺ រតនាគារជាតិ ដឹកនាំ​ដោយ​ ឯកឧត្តម ងិន ឃ​ន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​រតនាគារជាតិ រួម​ទាំង​មន្ត្រី​ចំនួន ៣៥រូប ដែល​ជា​ប្រធាន​រតនាគារជាតិ អញ្ជើញ​មកពី ២៤​រាជធានី-ខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន 20,000 ដុល្លារ​អាមេរិក និង​អង្ករ 50 តោន ជូន​កាកបាទ​ក្រហម​កម្ពុជា។



ប្រតិភូ​ទាំង ៣ក្រុម បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដែល បាន​ផ្តល់​ពេលវេលា​ដ៏​មានតម្លៃ​ជូន​ប្រតិភូ​ទាំង​៣ក្រុម បាន​ចូល​ជួប​សំដែង​ការគួរសម និង​ឧបត្ថម្ភ​ជា​ថវិកា និង​អង្ករ​ជូន​ដល់ កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ជួយ​ដល់​សកម្មភាព​មនុស្សធម៌។ ឯកឧត្តម ងិន ឃ​ន ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ការ ដឹកនាំ​ប្រកបដោយ​ទស​ពិតរាជធម៌ តម្លាភាព ព្រមទាំង​កាយវិការ​ប្រកបដោយ​ស​ប្បុ​រសធម៌ ជាមួយនឹង​ទឹកចិត្ត​ស្នេហា​ជាតិ​ពិត របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន កាកបាទ​ក្រហម​កម្ពុជា ធ្វើឱ្យ​កាកបាទក្រហមកម្ពុជា ទទួល​បាន​នូវ​ការ​គាំទ្រ​ទាំង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស។ ជាមួយគ្នា​នោះ ប្រតិភូ​ទាំង​៣ក្រុម បាន​សន្យា​នឹង​ជួយ​ស្វែងរក​សប្បុរសជន ដើម្បី​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​ជា​រៀង​រហូត។

ជា​កិច្ច​ឆ្លើយតប​ប្រតិភូ​ទាំង​៣ក្រុម លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ដែល​ជា​និច្ចកាល​តែងតែ​នឹកឃើញ និង​ជួយ​ដល់​កាកបាទ​ក្រហម​កម្ពុជា។ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក៏បាន​ជម្រាប​ពី​គ្រោះមហន្តរាយ​ទឹកជំនន់ ដែល​បណ្តាល​មកពី​ការ​ហូរ​ចូល​ពី​ទន្លេមេគង្គ ទន្លេសាប នឹង​ទឹកភ្លៀង ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំ​ពុំដែល​ធ្លាប់​ជួបប្រទះ។

តែ​ទន្ទឹម​នឹងនោះ​អំណោយ​មនុស្សធម៌​របស់​សប្បុរសជន​ជា​បន្តបន្ទាប់ និង​ដោយមាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​អង្ករ​ចំនួន ៦ ពាន់​តោន កាកបាទ​ក្រហម​កម្ពុជា​បាន​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ជាង ២៧ម៉ឺន​គ្រួសារ នៃ​គ្រួសារ​រងគ្រោះ​ទាំងអស់​ជាង ៣៥ម៉ឺន​គ្រួសារ នៅ​ទូទាំង ១៧ ក្រុង-ខេត្ត។ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក៏បាន​ជម្រាប​បន្ថែម​ថា កាកបាទ​ក្រហម​កម្ពុជា បាន​នឹង​កំពុងធ្វើការ​បែងចែក​ជូន​គ្រួសារ​ងាយ​រងគ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ម្ចាស់​អំណោយ។

ជាទី​បញ្ចប់ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន សូម​ជូនពរ​ប្រតិភូ​ទាំង៣​ក្រុម មាន​ក្រុមហ៊ុន អ៊ី​អន សូម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកប​អាជីវកម្ម ក៏ដូចជា​ការ​កសាង​ទីផ្សារ​ទំនើប​នៅ​កម្ពុជា ឱ្យ​មាន​ដំណើរ​ការ​ល្អ​ឈានឡើង​ជោគជ័យ​ជានិច្ច  និង​សូម​ឱ្យ​កិច្ចសហការ​រវាង​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា និង ក្រុមហ៊ុន សេ​ហ្វ្រ​ន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បណ្ដាក់​ទុន​នៅ​កម្ពុជា និង​ទទួល​បាន​ប្រាក់ចំណូល​លើស​ការ​ចំណាយ​កន្លងមក នឹង​ក្នុង​នោះ​មាន​រតនាគារជាតិ​ផង​ដែរ ជួប​តែ​សំណាងល្អ​សុខភាព​ល្អ និង​ជោគជ័យ​ក្នុង​ការ​បំពេញភារកិច្ច។




អត្ថបទដោយ ៖ លោកស្រី ជា​ សុម៉ាលី

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ២២ ខែ ធ្នូ ឆ្នាំ​២០១១



    
 

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ ប្រធាន​កាកបាទក្រហមកម្ពុជា​​
ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ
សកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ
សហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ
កាកបាទ​ក្រហម​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥

· នៅ​ឆ្នាំ ១៩៦០ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ប៉ុន្តែ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម អាសនៈ​នេះ​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ

· នៅ​ឆ្នាំ ១៩៩៤ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​សារ​ជា​ថ្មី

· ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​អាណត្តិទី​១

· លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​អង្គ​មហា​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ថ្មី​ដោយ​ទទួល​បាន​សំឡេង​ជា​ឯកច្ឆន្ទ​ជាប់​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​អាណត្ដិ​ទី ៥

· សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់​គង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤

· នៅឆ្នាំ ២០០២ ព្រះមហាក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​ចំនួន ២ របស់​កាកបាទ​ក្រហម​កម្ពុជា

· នៅឆ្នាំ ២០០៣ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០០៣-២០១០

· នៅឆ្នាំ ២០០៧ កាកបាទ​ក្រហម​កម្ពុជា បាន​ពិនិត្យ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ ២០០៣-២០១០ និង​ទទួល​បាន​អនុសាសន៍​មួយ​ចំនួន។ ដោយ​ផ្អែក​លើ​អនុសាសន៍​ទាំង​នេះ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​ផែនការ​អភិវឌ្ឍ ៣​ឆ្នាំ ២០០៨ ២០១០ និង​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត

· ​កសាង​ផែនការ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដែល​បាន​លើក​ឡើង

· ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក សាខា​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៦​បាន​និង​កំពុង​អនុវត្ត​ផែនការ​កញ្ចប់​សកម្មភាព​អប្បបរមា

· នៅ​ឆ្នាំ ២០០៩ កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ស្តីពី​វិមជ្ឈការ និង​សហ​វិមជ្ឈការ

· នៅឆ្នាំ ២០១០ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០១១-២០២០ ដែលត្រូវ​មហា​សន្និបាត​កាកបាទ​ក្រហម​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃទី ៤-៥ ខែ សីហា ឆ្នាំ ២០១០