Sac longchampsac longchamp pas cherSac longchamp soldeqq8018018UGG Boots CleranceSexy SwimwearSexy BikinisUGG Boots SaleCoach OutletCoach Outlet StoreCheap Soccer ShoesCheap Soccer CleatsTrue Religion JeansTrue Religion Jeans OutletJuicy Couture OutletJuicy Couture Outlet OnlineTiffany And CoTiffany And Co Outlet

cheap uggs
Discount Ugg Boots
cheap ugg boots

ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 
​​​​​​​​​​​​​​​
លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសជន

កាលពី​ព្រឹក ថ្ងៃទី ០៦ ខែ ឆ្នូ ឆ្នាំ ២០១១ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ​ក្រហម​កម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសជន នៅ​ទីស្នាក់ការ កណ្តាល​កាកបាទ​ក្រហម​កម្ពុជា រួមមាន៖
1.សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេច​ព្រះ​មហាសង្ឃរាជ
2.ឧកញ៉ា គិត ធាង
3.លោក Grebenyuk Vasily ប្រធាន​ក្រុមហ៊ុន មេគង្គ ខន​សាល់​ធី​ង សី​វី​ស

នៅក្នុង​ជំនួប​សវនាការ​នោះ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ គណៈប្រតិភូ​សប្បុរសជន ដែល​បាន​មាន​សន្តាន​ចិត្ត​ចូលរួម​នៅក្នុង​ការ​វិស័យ​មនុស្ស​ធម៌ ជាមួយ​កាកបាទក្រហម​កម្ពុជា តាមរយៈ​ការចូលរួម​ជា​ថវិកា ។ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​សន្យា​ថា នឹង​ធ្វើ​ការ​បែង ចែក​នូវ​ថវិកា​ទាំងនេះ ដើម្បី​បន្ត​ជួយ​ដល់​ប្រជាជន​ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់ រួមមាន ស្ត្រី មេ​មា​យ ចាស់ជរា​គ្មាន​ទីពឹង កុមារ​កំព្រា និង​អ្នក​ផ្ទុកមេរោគ​អេដស៍។

លោកជំទាវ​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ក៏បាន​ជម្រាប​ជូន​ប្រតិភូ​ទាំងអស់​ថា កាកបាទក្រហមកម្ពុជា បាន​នឹង​កំពុង បំពេញការងារ​របស់​ខ្លួន​យ៉ាងសកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​ប្រជាជន ដែល​បាន​និង​កំពុង​ទទួល​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​ទឹកជំនន់​ឆ្នាំនេះ។ បន្ថែម​ពី​នេះ​ទៀត ការចូលរួម​ជា​ថវិកា​នា​ពេលនេះ គឺ​នឹង​ត្រូវ​បាន​ជួយ​កាត់បន្ថយ​ភាព​ខ្វះ​ខាត និង​ជួយ​សម្រាល​នូវ​ទុក្ខវេទនា​របស់​ប្រជាជន​ជាច្រើន ពិត​ជាមិនខាន។

ជាទី​បញ្ចប់ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាងនាម​អោយ​មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា និង ជាពិសេស​ជនរងគ្រោះ​ទាំងអស់ សូម​ថ្លែង​នូវ​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កាយវិការ​ប្រកបដោយ​មនុស្ស​ធម៌​របស់​សប្បុរស​ទាំងអស់​នា​ពេលនេះ៕




អត្ថបទដោយ ៖ លោក តាំងសាមឿន

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ១៩ ខែ ធ្នូ ឆ្នាំ​២០១១



    
 

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ ប្រធាន​កាកបាទក្រហមកម្ពុជា​​
ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ
សកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ
សហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ
កាកបាទ​ក្រហម​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥

· នៅ​ឆ្នាំ ១៩៦០ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ប៉ុន្តែ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម អាសនៈ​នេះ​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ

· នៅ​ឆ្នាំ ១៩៩៤ កាកបាទ​ក្រហម​កម្ពុជា បាន​ត្រូវ​បញ្ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​អន្តរជាតិ​សារ​ជា​ថ្មី

· ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​អាណត្តិទី​១

· លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​អង្គ​មហា​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ថ្មី​ដោយ​ទទួល​បាន​សំឡេង​ជា​ឯកច្ឆន្ទ​ជាប់​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​អាណត្ដិ​ទី ៥

· សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនិនាថ សីហនុ ទ្រង់​គង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម​កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤

· នៅឆ្នាំ ២០០២ ព្រះមហាក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​ចំនួន ២ របស់​កាកបាទ​ក្រហម​កម្ពុជា

· នៅឆ្នាំ ២០០៣ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០០៣-២០១០

· នៅឆ្នាំ ២០០៧ កាកបាទ​ក្រហម​កម្ពុជា បាន​ពិនិត្យ​មើល​ការ​អនុវត្ត​យុទ្ធសាស្ត្រ ២០០៣-២០១០ និង​ទទួល​បាន​អនុសាសន៍​មួយ​ចំនួន។ ដោយ​ផ្អែក​លើ​អនុសាសន៍​ទាំង​នេះ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​ផែនការ​អភិវឌ្ឍ ៣​ឆ្នាំ ២០០៨ ២០១០ និង​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត

· ​កសាង​ផែនការ​សកម្មភាព​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដែល​បាន​លើក​ឡើង

· ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក សាខា​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ៦​បាន​និង​កំពុង​អនុវត្ត​ផែនការ​កញ្ចប់​សកម្មភាព​អប្បបរមា

· នៅ​ឆ្នាំ ២០០៩ កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ស្តីពី​វិមជ្ឈការ និង​សហ​វិមជ្ឈការ

· នៅឆ្នាំ ២០១០ កាកបាទ​ក្រហម​កម្ពុជា​បាន​កសាង​យុទ្ធសាស្ត្រ ២០១១-២០២០ ដែលត្រូវ​មហា​សន្និបាត​កាកបាទ​ក្រហម​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃទី ៤-៥ ខែ សីហា ឆ្នាំ ២០១០