|
|||||||||||||||||
|
uggs outlet uggs on sale UGG Boots UGG Boots Sale UGG Boots On Sale Coach Outlet Coach Outlet Store Coach Outlet Store Online Pandora Jewelry Pandora Jewelry Sale Discount Pandora Jewelry Cheap Soccer Shoes Cheap Soccer Cleats Tiffany And Co Tiffany And Co Outlet Fake Oakleys Fake Oakley Sunglasses ugg factory outlet coach outlet online 1 2 3 4 5 6អបអរខួបលើកទី ១៤៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា
ទិវានេះធ្វើឡើងដើម្បីរំលឹកខួបជូន លោក ហង់ រីឌុយណង់ ដែលជាស្ថាបនិកអ្នកបង្កើតនូវ កាកបាទក្រហម អឌ្ឍចន្ទក្រហមនេះឡើង។ លោក ហង់ រីឌុយណង់ ជាពាណិជ្ជករជនជាតិស្វីស កើតនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៨២៨ បន្ទាប់ពីលោកបានជួបនូវសង្គ្រាមមួយបានកើតឡើងនៅ សុលហ្វេរីណូ (Solferino) ភាគខាងជើងនៃប្រទេសអ៊ីតាលី ជាសង្គ្រាម រវាងប្រទេសអូទ្រីស និងអ៊ីតាលី នាឆ្នាំ ១៨៦៣ លោកក៏បានផ្ដួចផ្ដើមបង្កើតជាចលនានេះឡើងដោយមានអ្នកស្ម័គ្រចិត្ត របស់ក្រុមគណៈកម្មាធិការប្រាំរូប។ ក្នុងនោះកាកបាទក្រហមអន្តរជាតិ អឌ្ឍចន្ទក្រហម គោរពនូវគោលការណ៍គ្រឹះទាំង៧ ៖ ១- ភាពមនុស្សធម៌, ២- ភាពមិនលំអៀង, ៣- អព្យាក្រឹតភាព, ៤- ឯករាជ្យភាព, ៥- សេវាកម្មស្ម័គ្រចិត្ត, ៦- ឯកភាព, ៧- សកលភាព ជាមូលដ្ឋានគ្រឹះ។ ដើម្បីបន្តយុទ្ធនាការ ដែលបានអនុវត្ដក្នុងឆ្នាំ ២០០៩ កន្លងមកក្រោមប្រធានបទ “ពិភពលោកយើង សកម្មភាពទាំងអស់គ្នា” ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម បានសម្រេចយកប្រធានបទថ្មីមួយទៀតគឺ "សង្គ្រោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត" ដែលជាទិស យុទ្ធសាស្ត្រសម្រាប់បន្ដអនុវត្ដដល់ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១០ នេះក្រោមការដឹកនាំ របស់លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំមេទ្ទិញថ្នាក់ជាតិ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ដើម្បីរំលឹកខួប លើកទី ១៤៧ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញចូលរួមក្នុងនោះពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលជាសប្បុរសជន ដៃគូសហប្រតិបត្តិការ មន្ត្រី បុគ្គលិក តំណាងសាខា ២៤ រាជធានី-ខេត្ត អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និង ប្រជាពលរដ្ឋប្រមាណ ៤០០០០នាក់។ ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តទាំង ២៣ ក៏បានរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមនេះដែរ ទៅតាមលទ្ធភាពធនធានរបស់ខេត្ដនីមួយៗក្រោមអធិបតីភាពប្រធានកិត្តិយសដែលជា អភិបាលនៃគណៈ អភិបាលខេត្តឬជាប្រធានក្រុមប្រឹក្សាខេត្តរៀងៗខ្លួន។ នៅក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ទទួលបាននូវការឧបត្ថម្ភជាថវិកាប្រមាណជាង ៧ លានដុល្លាអាមេរិក ពីសប្បុរសជន ដើម្បីរួមចំណែកក្នុងការធ្វើប្រតិបត្តិការធំ-តូច នៅតាមទីកន្លែងដែលកំពុងដង្ហោយរកការជួយសង្គ្រោះ ដើម្បីបុព្វហេតុ ទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេ។
អញ្ជើញថ្លែងសុន្ទរកថាក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអញ្ជើញជា អធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងទិវានេះ ហើយវត្តមានសម្ដេចតេជោ នាឱកាសនេះ មិនត្រឹមតែបង្ហាញនៅការគាំទ្រ ទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជានោះទេ ថែមទាំងបានផ្ដល់ ឱកាសឱ្យកាកបាទក្រហមកម្ពុជា ទទួលបាននូវមូលនិធិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌។ លោកជំទាវបណ្ឌិតប្រធាន ក៏បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទ្រព្យ ១៥,០០០ ដុល្លាអាមេរិក ដែលប្រទានដោយ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាវីរក្សត្រ នរោត្ដមសីហនុ ព្រះវរៈរាជបិតាជាតិខ្មែរ និងសម្ដេចព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដល់កាកបាទក្រហមកម្ពុជាដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌។
លោកជំទាវបណ្ឌិតប្រធាន ក៏បានវាយតម្លៃខ្ពស់ចំពោះអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នៅទូទាំងប្រទេសកម្ពុជា និងទូទាំង ពិភពលោកចំនួនជាង ១០០លាននាក់ ដែលបានប្រមូលផ្ដុំជាកម្លាំងមហាសាមគ្គីដើម្បីបម្រើបុព្វហេតុមនុស្សធម៌ និងបន្តក្នុងរយៈពេល ជាងមួយទសវត្សមកនេះ កាកបាទក្រហមកម្ពុជា បានយកឱកាសទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ធ្វើជាយុទ្ធសាស្ត្រក្នុងការទាក់ទាញស្មារតីពលរដ្ឋកម្ពុជាគ្រប់រូបឱ្យមានការយល់ដឹងអំពីបញ្ហាប្រឈម និងក្ដីកង្វល់ដែលកាកបាទក្រហម ខិតខំដើម្បីជួយអ្នកងាយរងគ្រោះ។ ចំពោះមុខសភាពការណ៍នេះ ទោះបីជាកម្ពុជាយើងបានរងផលប៉ះពាល់តិចក្ដីច្រើនក្ដីពីបញ្ហាប្រឈមជាសាកល ដែលបង្កដោយការប្រែប្រួលអាកាសធាតុនេះក៏កាកបាទក្រហមកម្ពុជា បានកំណត់យកខ្លឹមសារ សង្គ្រោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត ធ្វើជាសារគន្លឹះ ក្នុងយុទ្ធនាការ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា និងបានដាក់បញ្ចូលទៅក្នុង យុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដោយបានឯកភាពកំណត់បាវចនា៣ ធ្វើជាកម្លាំងជំរុញ និងពង្រឹងការជួយសង្គ្រោះជីវិត នោះគឺ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន និងធ្វើឱ្យបានកាន់តែស៊ីជំរៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន ក្នុងប្រតិបត្តិការមនុស្សធម៌របស់ខ្លួន ដើម្បីបន្តចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារសិទ្ធ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។
ដើម្បីរំលឹកឡើងវិញ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ កាកបាទក្រហមកម្ពុជាបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងបេសកកម្មជួយសង្គ្រោះប្រជាជនរងគ្រោះ។ ទន្ទឹមនឹងនេះយើងក៏ទទួល ស្គាល់ផងដែរថាជានិច្ចកាល កាកបាទក្រហមកម្ពុជា តែងតែប្រឈមមុខនឹងការលំបាកស្មុគស្មាញជាច្រើនចំពោះចលនាប្រមូលផ្ដុំ ធនធាន មនុស្សនិងការកៀរគរធនធានហិរញ្ញវត្ថុ និងសំភារៈសម្រាប់ជួយសង្គ្រោះ និងឧបត្ថម្ភគាំទ្រក្នុងន័យឆ្លើយតបជាបឋមទៅនឹងតម្រូវការចាំបាច់ និងបន្ទាន់របស់ជនរងគ្រោះ។ ប៉ុន្តែទោះបីជាត្រូវប្រឈមមុខនឹងការលំបាក ដោយអន្លើដូច្នេះក៏ដោយ ក៏ក្នុងដំណើរការអនុវត្ដ បេសកកម្មរបស់ខ្លួន កាកបាទក្រហមកម្ពុជា តែងទទួលបាន នូវឧបត្ថម្ភគាំទ្រ ទាំងធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងស្មារតីពីស្ថាប័នជាតិ និងអន្តរជាតិ និង សប្បុរសជននានានៅក្នុង និងក្រៅប្រទេស។
សម្ដេចក៏បានបន្តថា ទឹកចិត្ដសប្បុរសធម៌នេះ គឺជាស្មារតីនៃមរតកវប្បធម៌របស់ដូនតាខ្មែរយើង ដែលមានតាំងពីសម័យបូរាណកាលរាប់សតវត្សកន្លងមកហើយ ស្មារតីនេះកំពុងបន្តលូតលាស់ដុះដាល ក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរយើងនាសម័យបច្ចុប្បន្ននេះ និងបានវិវត្តប្រែក្លាយមកជា “វប្បធម៌នៃការចែករំលែក” ដែលជាមូលដ្ឋានគ្រឹះ គឺជាត្រីវិស័យនៃការចាប់ផ្ដើមសកម្មភាពមនុស្សធម៌ របស់ចលនាកាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌ធំបំផុតក្នុងប្រទេស ចាប់តាំងពីបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដរាបរៀងមក។ ទិវាអបអរសាទរ នេះបានចប់នៅវេលាម៉ោង ដប់មួយគត់ដោយបរិយាកាសកក់ក្ដៅ។
![]() សូមអរគុណ ! ធ្វើបច្ចុប្បន្នភាព ថៃ្ងទី 16 ខែ មិថុនា ឆ្នាំ២០១០ |
|
|||||||||||||||
|
|||||||||||||||||