អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ចម្រៀងកាកបាទក្រហមកម្ពុជា
jQuery Carousel
ព័ត៌មានថ្មីៗ
...

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ដល់មន្រ្តីរបស់ខ្លួនដែលកំពុងសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា

កក្រក​ ៖​នៅទីស្នាក់ការកណ្តាល​នារសៀល​ថ្ងៃទី១០ ​ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ​កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បានឧបត្ថម្ភផ្លែឈើ​ ទឹកផ្លែឈើ និងថវិកាមួយចំនួន​ជូនក្រុមគ្រួសារឯកឧត្តម នេត សុផាន់ណា នាយករង នាយកដ្ឋាន​គ្រប់គ្រងគ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា ដែលមានជំងឺក្រពះធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកេតុមាលា​រាជធានីភ្នំពេញ។

 

ក្នុងឱកាសប្រគល់​អំណោយនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ​បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះអ្នកជំងឺដែលជាមន្ត្រីសកម្មបានបម្រើ​ការងារ​មនុស្សធម៌ជាមួយ​កាកបាទក្រហមកម្ពុជា​ជាច្រើនឆ្នាំ ហើយបន្សល់ទុក​នូវស្នាដៃជាច្រើន។ ទន្ទឹមនឹងនេះ លោកជំទាវ​អគ្គលេខាធិការ សូមជូនពរឯកឧត្តម នេត សុផាន់ណា ឆាប់បាន​ជាសះស្បើយ​ពីជំងឺហើយបាន​ត្រឡប់មក​បម្រើការងារ​មនុស្សធម៌ដូចដើមវិញ។

 

ភរិយា និងកូនស្រីរបស់អ្នកជំងឺ ដែលមកទទួលអំណោយនាឱកាសនោះ បានសំដែងនូវ​ការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​គិតគូរពី​សុខទុក្ខ​របស់កូនចៅ​ក្រោមឱវាទក៏ដូចជាប្រជាពលរដ្ឋ​រងគ្រោះបំផុតដែរ និងសូមជូនពរ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ ប្រាជ្ញាវៀងវៃ អាយុយ៉ឺនយូរដើម្បីដឹកនាំ​កាកបាទក្រហមកម្ពុជា​ឱ្យបានយូរ​អង្វែងតទៅ។ ជាមួយគ្នានេះ ក្រុមគ្រួសារអ្នកជំងឺ ក៏បានថ្លែងអំណរគុណចំពោះមន្ត្រី-បុគ្គលិក និងយុវជន​កាកបាទក្រហម​កម្ពុជា ដែលបាននាំគ្នា​ទៅបរិច្ចាគឈាម​ជួយអ្នកជំងឺ​ដែលត្រូវការឈាម​ជាច្រើនប្លោក៕

...

ជនរងគ្រោះ៦ គ្រួសារទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅទីស្នាក់ការកណ្តាល ​នារសៀល​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​ កាកបាទក្រហមកម្ពុជា ​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បាន​ឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​សម្ភារៈ​ប្រើប្រាស់​និងថវិកា​មួយចំនួន​ជូន គ្រួសាររងគ្រោះ​ចំនួន ៦គ្រួសារ​កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ​រាជធានីភ្នំពេញ​ក្នុងនោះរួមមាន ៖

១/ លោក ជួប ជឿន អាយុ ៣៥ឆ្នាំ មកពីខេត្តកំពត រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ​
២/ លោក ហុង ដាឡូត អាយុ ២៣ឆ្នាំ មកពីខេត្តកំពង់ចាម រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ
៣/ អ្នកស្រី ឆន សាយឿន អាយុ ៤៨ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង រងគ្រោះរលួយសាច់ដោយប្រើថ្នាំ
៤/ លោក ប៊ូ សំណាង អាយុ ១៩ឆ្នាំ មកពីខេត្តបាត់ដំបង រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ
៥/ លោក អៀង ភាស អាយុ ២៣ឆ្នាំ មកពីខេត្តកំពង់ចាម រងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរ
៦/ លោក កុយ ហួត អាយុ ៣២ឆ្នាំ មកពីខេត្តកំពង់ធំ រងគ្រោះដោយរលាកភ្លើងធ្ងន់ធ្ងរ។

 

ក្នុងឱកាស​ប្រគល់អំណោយ​នោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា​បានមានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​យកចិត្តទុកដាក់​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយគ្រោះថ្នាក់​ផ្សេងគ្មាន​លទ្ធភាពព្យាបាលជំងឺ​និងសូមជូនពរ​ដល់អ្នកជំងឺ​ទាំងអស់ឆាប់បាន​ជាសះស្បើយ​ត្រឡប់ទៅជួបជុំ​គ្រួសារដូច​ដើមវិញ។

ទន្ទឹមនឹងអំណោយ​ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ទឹកដោះគោឆៅ ១ឡូ ទឹកប្រទាលកន្ទុយក្រពើ ១ឡូ មុង១ ភួយ១ ក្រមា១ សារុង១ និងថវិកា ១លានរៀល គ្រួសាររងគ្រោះទាំងអស់ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះទឹកចិត្ត​សណ្តោស​ប្រណី​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋ​រងគ្រោះ​ជួបការលំបាក​ដោយមិនរើស​អើង វណ្ណៈ ពូជសាសន៍ ព័រណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ៕

 

...

ជនពិការដែលមានជំងឺស្អិតពោះវៀនធ្ងន់ធ្ងរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖នៅទីស្នាក់ការ​កណ្តាល​នារសៀល​ថ្ងៃទី៩ ខែកុម្ភៈ​ឆ្នាំ២០១៧ នេះ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ជាប្រធាន​បានឧបត្ថម្ភ​គ្រឿងឧបភោគ-បរិភោគ សម្ភារៈ​ប្រើប្រាស់​និងថវិកាមួយ​ចំនួនជូន​កីឡាករ ​បុង ហុង ជាជនពិការ​និងជាម្ចាស់​មេដាយមាស វិញ្ញាសា​រត់ចម្ងាយ៤០០ម៉ែត្រ​ព្រឹត្តិការណ៍​អាស៊ាន-ប៉ារ៉ាហ្គេម ឬស៊ីហ្គេម​ជនពិការ លើកទី ៨ នៅប្រទេស​សិង្ហបុរី កាលពីឆ្នាំ ២០១៥ ហើយ​ដែលមាន​ជំងឺស្អិត​ពោះវៀន​ធ្ងន់ធ្ងរ កំពុងវះកាត់ និងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យព្រះកុសុមៈ។

 

ក្នុងឱកាស​ប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានមាន​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ​ពោះកីឡាករ បុង ហុង និងសូមជូនពរ​ដល់អ្នកជំងឺ ឆាប់បាន​ជាសះស្បើយ​ ទៅបន្ត​ការហ្វឹកហាត់​ ដើម្បីចូលរូម​ប្រកួតអាស៊ាន-ប៉ារ៉ាហ្គេម​ នៅប្រទេសម៉ាឡេស៊ី នៅខែកញា​ ឆ្នាំ២០១៧​ ខាងមុខនេះ។

 

អ្នកស្រី វិត ចាន់ថា ភរិយារបស់អ្នកជំងឺ ដែលមកទទួលអំណោយនាឱកាសនោះ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះសម្តេច​កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលយកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺពិការ​ជួបការលំបាក ដោយមិន​រើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

សូមបញ្ជាក់ថា​អ្នកស្រី​ វិត​ ចាន់ថា​ ក៏ជាជនពិការ​ ហើយជាកីឡាការនីរត់ប្រណាំង​ អាស៊ាន-ប៉ារ៉ាហ្គេម ដូចគា្នដែរ​។ កាលឆ្នាំ២០១៥​ គាត់ទទួលបានចំណាត់ថ្នាក់លេខ ៤​ ហើយលើកនេះ​ គាត់ប្តេជ្ញាខិតខំ​យកមេដាយឱ្យបាន៕

 

...

កិច្ចប្រជុំត្រៀមរៀបចំ ទិវា ពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០១៧

កក្រក​ ៖​ ដើម្បីត្រៀមរៀបចំ ទិវាពិភពលោក កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ​២០១៧​ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខ​នៅព្រឹកថ្ងៃទី​៩​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នេះ​ អនុគណៈកម្មការខ្លឹមសារ​ ឯកសារ​ ពិព័រណ៌​ និងផ្សព្វផ្សាយ​ ដែលមាន​ លោកជំទាវ​ ឃួន​ សុដារី​ អនុប្រធាន កាកបាទក្រហមកម្ពុជា​ ជាប្រធានបានរៀបចំកិច្ចប្រជុំលើកទី​ ១​ ដើម្បី​បែងចែកតួនាទី និងភារកិច្ចរបស់សមាជិក​ សមាជិកា អនុគណៈកម្មការ​ សម្រាប់អនុវត្តការងារឱ្យមាន ប្រសិទ្ធភាព។

 

កិច្ចប្រជុំនេះ​ប្រព្រឹត្ត ទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំ​សមាជិក​ សមាជិកា​សរុបចំនួន​២១នាក់​៕

 

...

ទស្សនៈកិច្ចសិក្សាស្វែងយល់អំពីបរិស្ថាន កសិកម្ម និងដាំដើមឈើរបស់យុវជនកាកបាទក្រហមកម្ពុជា

កក្រក ៖នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​យុវជនកាកបាទក្រហមកម្ពុជាប្រចាំគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ​ និងទីប្រឹក្សាយុវជនប្រមាណ​១៦០នាក់​បានរៀបចំកម្មវិធីដំណើរទស្សនៈកិច្ចសិក្សា ស្វែងយល់ និងលើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន និងកសិកម្ម និងដាំដើមឈើ ក្រោម​ប្រធានបទៈ​"យុវជនស្រឡាញ់បរិស្ថាន​ និងកសិកម្ម"​ នៅកសិដ្ឋានឬទ្ធីគិរីសែនមនោរម្យ​ស្ថិតនៅភូមិសំរោងជើងភ្នំ​ ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

 

ដំណើរទស្សនកិច្ចសិក្សានេះ​ មានការអញ្ជើញចូលរួមពី​ ឯកឧត្តម សម កុសល នាយកនាយកដ្ឋាន ធនធានមនុស្ស កាកបាទក្រហមកម្ពុជា មន្ត្រី​ ទីស្នាក់ការកណ្តាល​-សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ ទីប្រឹក្សាយុវជន យុវជន​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១៦០នាក់​ ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនកាកបាទក្រហម​កម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ក្នុង រាជធានីភ្នំពេញ បានចូលរួមសិក្សាស្វែងយល់ និងលើកកម្ពស់ចំណេះដឹងកសិកម្ម ធារាសាស្រ្ត និងបរិស្ថាន នៅក្នុងសហគមន៍មូលដ្ឋាន  ដើម្បីផ្សារភ្ជាប់ជីវភាពយុវជនជាមួយសហគមន៍ បន្តផ្សព្វផ្សាយតាមរយៈ​សកម្មភាពបញ្ជ្រាបចំណេះដឹងទាំងនេះដល់ស្រទាប់យុវជន មហាជនឲ្យចេះថែរក្សា ស្រឡាញ់បរិស្ថាន ចូលរួមដាំដើមឈើ ធ្វើជាភ្នាក់ងារចូលរួមកសាងអភិវឌ្ឍសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងជាអ្នកនាំសារដល់សហគមន៍ តាមរយៈ​ សកម្មភាពផ្ទាល់របស់ខ្លួន៕

Fist Prev 1 2 3 4 5 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រៃវែង ​ឯកឧត្តមឧកញ៉ា​ សុខ ផេង​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការសាខា​បានអញ្ជើញចូលរួម​ក្នុងពិធីបិទ​វគ្គបណ្តុះបណ្តាល​គ្រូបង្គោល​ស្តីពី​អនាម័យ​ទឹកស្អាត​ក្នុងគ្រាអាសន្ន​នៅសាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង។ 


សមាសភាព​ដែលបាន​អញ្ជើញ​ចូលរួមមាន តំណាងពីទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ​តំណាង​សហព័ន្ធអន្តរជាតិ​សមាជិក សមាជិក គណៈកម្មាធិការ​តំណាងមន្ទីសុខាភិបាល​មន្ទីអភិវឌ្ឍន៍ជនបទ​ក្រុមប្រតិបត្តិសាខា​តំណាងសាខា​ខេត្តស្វាយរៀង​អ្នកសម្របសម្រួល​និងសិក្ខាកាម​សរុប ចំនួន ៣៥នាក់។

 

វគ្គបណ្តុះបណ្តាលនេះ​ប្រព្រឹត្តិទៅក្រោម​ជំនួយឧបត្ថម្ភ​បច្ចេកទេស និងថវិកាពីសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា នៃគម្រោង "ការពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន"។

 

ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ជាគ្រូបង្គោលត្រូវយកចំណេះដឹងដែលទទួលបាននាពេលនេះ ធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ដើម្បីធ្វើអោយប្រជានជននៅក្នុងសហគមន៍របស់គាត់មានសុខភាពល្អ ជៀសផុតពីជម្ងឺឆ្លងនានានៅពេលមានគ្រោះមហន្តរាយកើតឡើង។

 

ជាលទ្ធផលក្រោយវគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបានលទ្ធផលល្អប្រសើរ ៣៤% និទ្ទេសល្អ ៥៨% និងនិទ្ទេសល្អបង្គួរ ៨%។​

 

អានបន្ថែម...

សាខាកក្រកខេត្តព្រៃវែង៖​នៅព្រឹក ថ្ងៃទី០៦​ខែកុម្ភៈ​ឆ្នាំ២០១៧ ឯកត្តមឧកញ៉ា​សុខ ផេង​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​វគ្គបណ្តុះបណ្តាល​គ្រូបង្គោល​ស្តីពីអនាម័យ​ទឹកស្អាត​ក្នងគ្រាអាសន្ន​រយៈពេល៣ថ្ងៃ​គឺចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោមការ​ឧបត្ថម្ភ​ជំនួយ​ផ្នែក​បច្ចេកទេសពីទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា និងសហព័ន្ធអន្តរជាតិ ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

 

សិក្ខាកាម​ដែលត្រូវ​បានអញ្ជើញ​ចូលរួមមាន២៨នាក់​មកពីទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា កាកបាទក្រហមស្វីស​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង មន្រ្តីអនុសាខា​ស្រុកពារាំង ស្រុកស៊ីធរ​កណ្តាល និងស្រុកពោធិ៍រៀង។

 

គោលបំណង​នៃវគ្គបណ្តុះបណ្តាល រួមចំណែក​លើកកម្ពស់សុខភាព​ប្រជាជនក្នុងសហគមន៍តាមរយៈការពង្រឹង​សមត្ថភាពមន្រ្តី និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហម ឆ្លើយតបបានទាន់ពេលវេលា​នៅពេលមាន​គ្រោះមហន្តរាយ និងត្រៀមលក្ខណៈក្នុងការផ្តល់សេវាកម្ម​ផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន។

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃសៅរ៍ ទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ ក៏ដូចជារៀងរាល់​ព្រឹកថ្ងៃសៅរ៍​សប្តាហ៍មុនៗផងដែរ​យុវជន​សាខាកាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ចំនួន​៣២០នាក់រួមជាមួយ​គ្រូទីប្រឹក្សា​ដោយមាន​ការចាត់ចែង​ពីមន្រ្តី​ប្រតិបត្តិសាខា​បានចុះ​អប់រំ​សុវត្ថិភាព ចរាចរណ៍​តាមស្តុបគោលដៅ​សំខាន់ៗ​ចំនួន២០​ក្នុងរាជធានីភ្នំពេញ ។

 

គោលបំណង​នៃការចុះអប់រំ​សុវត្ថិភាព​ចរាចរណ៍​នេះ គឺសំដៅ​ជួយដាស់តឿនក្រើន​រំលឹកបន្ថែមទៀត​ដល់​ប្រជាពលរដ្ឋយើង​ដែលធ្វើដំណើរ​តាម ដងផ្លូវ​សូមមាន​ការភ្ញាក់រលឹក​ចេះគោរព​ច្បាប់ចរាចរណ៍ ភ្លើងសញ្ញា​ផ្លាកសញ្ញា​គំនូសសញ្ញា​និងបើកបរ​ត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់​អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ​ និងជាពិសេស​ក្នុងន័យសំដៅ​រួមគ្នា​ធ្វើឲ្យចរាចរណ៍​ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុង​ប្រទេសយើង​ទាំងមូល​មានរបៀបរៀបរយ​ និងធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព​ ៕

 

អានបន្ថែម...

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប លោកស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមក្នុងវគ្គផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់គរុសិស្ស ឆ្នាំទី២ ជំនាន់ទី៣៤ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាបសរុបចំនួន២១៤នាក់ ស្រី១៤៤នាក់ ។

 

មានប្រសាសន៍នាឱកាសនោះលោកនាយកបានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះអនុវត្តឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងបន្ថែមអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ជូនដល់គរុសិស្សឆ្នាំទី២ ដែលនឹងត្រូវក្លាយជាលោកគ្រូ អ្នកគ្រូ ហើយត្រូវចេញទៅបំពេញភារកិច្ចរបស់ខ្លួននៅក្នុងសហគមន៍វិញ។ ចំណេះដឹងដែលទទួលបានពីការផ្សព្វ ផ្សាយនេះ សូមប្អូនៗជាគរុសិស្សជួយផ្សព្វផ្សាយបន្តទៀតឱ្យបានកាន់តែទូលំទូលាយនៅក្នុងសហគមន៍របស់ខ្លួន។

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ