អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ចម្រៀងកាកបាទក្រហមកម្ពុជា
jQuery Carousel
ព័ត៌មានថ្មីៗ
...

កាកបាទក្រហមកម្ពុជាប្រគល់ថវិកាជូនអង្គការសង្រ្គោះជនអស់សង្ឃឹម

កក្រក​​៖ ​នារសៀលថ្ងៃទី១៥​ ខែកុម្ភៈ ​ឆ្នាំ២០១៧ ​លោកជំទាវ ​ពុំ​​ចន្ទីនី ​​អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាល ​និងប្រគល់ថវិកា​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន ​ជូនដល់ ​ប្រធានអង្គការ​សង្រ្គោះជនអស់​សង្ឃឹម ចំនួន​២០លានរៀល នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ប្រធានអង្គការ​សង្រ្គោះជនអស់សង្ឃឹម​ មានសេចក្ដីរីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង​ហើយ សូមថ្លែង​អំណរគុណ​ ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធានកាកបាទក្រហមកម្ពុជា​ដែលតែងតែ​ជួយឧបត្ថម​គិតគូសុខទុក្ខ​លំបាក​របស់ប្រជាពលរដ្ឋ​និងសូមជូនពរ​ដល់​សម្ដេចប្រធាន​ជួបតែសេចក្ដីសុខ​ទទួល​តែពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា​៖​នេះជាលើកទី៧ហើយ​ដែលទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​បានឧបត្ថម្ភ​សម្រាប់​អង្គការ​សង្គ្រោះជនអស់​សង្ឃឹមផងដែរ៕

 

...

កាកបាទក្រហមកម្ពុជាប្រគល់ថវិកាជូនអង្គការគ្រួសារថ្មី

កក្រក ៖នារសៀល​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ២០១៧​ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហម​កម្ពុជា​ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​បានអញ្ជើញ​ជួបសំណេះសំណាល​និង​ប្រគល់ថវិកា​ចំនួន២០លានរៀល​ជូនដល់​អគ្គនាយក​អង្គការ​គ្រួសារថ្មី​សម្រាប់​ឆ្នាំ ២០១៧។

 

បន្ទាប់ពីបាន​ទទួលនូវថវិកា​ អគ្គនាយក​អង្គការគ្រួសារថ្មី​មានសេចក្ដី​រំភើបក្រៃលែង​ និង​សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​លោកជំទាវអគ្គលេខាធិការ​និង​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​ជាពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ដែលជានិច្ចកាល​តែងតែ​ជួយឧបត្ថម​គាំទ្រដល់​អង្គការគ្រួសារថ្មី​និងធ្វើឲ្យអង្គការ​គ្រួសារថ្មី​មានមូលនិធិ​ដើម្បីធ្វើ​សកម្មភាពផ្សេងៗ។


សូមបញ្ជាក់ថា ៖​នេះជាលើកទី៩​ហើយ ដែល​កាកបាទក្រហមកម្ពុជា​បានឧបត្ថម្ភ​ដល់​អង្គការគ្រួសារ​ថ្មីផងដែរ៕

...

កាកបាទក្រហមកម្ពុជាបើកកិច្ចប្រជុំការងារទិវាពិភពលោក ៨ ឧសភា ២០១៧

កក្រក​ ៖​នៅរសៀលថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ២០១៧​ នេះ​គណៈកម្មការ​រៀបចំ​ពិធីខួប​ទី១៥៤​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទក្រហម​ ៨ឧសភាឆ្នាំ២០១៧​ដែលមាន​សម្តេច​ចៅហ្វាវាំង ​គង់ សំអុល ​អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា​ជាប្រធាន​បានរៀបចំ​កិច្ចប្រជុំ​ដំបូង ដើម្បី​ពិភាក្សា​ការងារ​ណែនាំ​ពីតួនាទី និងភារកិច្ចរបស់​គណៈកម្មការ​និងអនុគណៈកម្មការ​នីមួយៗសម្រាប់​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព។

 

កិច្ចប្រជុំនេះ​ ប្រព្រឹត្ត​ទៅនៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ដោយមានការ​អញ្ជើញ​ចូលរួមពី​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​សរុបចំនួន​៤១នាក់​៕

 

...

ប្រជាជនស្រុកសំបូរខេត្តក្រចេះទទួលអណ្តូងទឹកស្អាតប្រើប្រាស់

កក្រក ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១០មានលេខរៀងពីទី០៣៥ដល់ទី០៤៤ ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន២៥០គ្រួសារស្មើនឹងមនុស្ស១,០០០ នាក់រស់នៅឃុំវឌ្ឍនៈនិងឃុំកំពង់ចាម នៃស្រុកសំបូរ ខេត្តក្រចេះ។

 

ទន្ទឹមនឹងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជាបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ជៀសវាងឱ្យបានដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ។ សូមប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អដោយត្រូវបរិភោគទឹកដាំពុះនិងចូលរួមដាំដំណាំឬបន្លែផ្សេងៗនៅជុំវិញអណ្តូងទឹកដើម្បីជាប្រយោជន៍ដល់សហគមន៍ និងត្រូវចូលរួមថែរក្សានូវសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

 

ប្រជាពលរដ្ឋចំនួន១១៦នាក់ដែលចូលរួមក្នុងពិធីនោះមានក្តីរីករាយឥតឧបមាក្រោយទទួលបានសមិទ្ធផលថ្មីនេះហើយពួកគាត់ក្នុងម្នាក់ៗទទួលបាន សារុង ១ ក្រមា១ និងថវិកាមួយចំនួន។

 

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ កន្លងទៅនេះកាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋបានរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះបានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូងហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕

...

កាកបាទក្រហមកម្ពុជាប្រគល់អណ្តូងទឹកស្អាតដល់ប្រជាជនក្នុងស្រុកចំនួន៣នៅខេត្តព្រះវិហារ

កក្រក៖ឯឧ វេជ្ជ អ៊ុយ សំអាត​ចូលរួម​ប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវការ​អណ្តូងទឹកស្អាត​ចំនួន១៩ ​កាលពីព្រឹក​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ (មានលេខរៀងពី​ ទី១៥៦ ដល់ទី១៧៤)ជូនប្រជាជន​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន៣១១គ្រួសារ ស្មើនឹងមនុស្ស៩៧៥នាក់ នៅឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំព្រីងធំ នៃស្រុកជាំក្សាន្ត និងមជ្ឈមណ្ឌល​តម្បាញសូត្រ​កម្ពុជា ក្នុងក្រុងព្រះវិហារ​ខេត្ត ព្រះវិហារ។

 

ក្នុងឱកាស​ប្រគល់អណ្តូងទឹក​ទាំងនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា​និងលោកជំទាវ ចឹកហេង ប្រធានគណៈកម្មាធិការ​សាខាខេត្ត ព្រះវិហារ​ក្នុងឱកាសនោះ​ឯកឧត្តម អ៊ុយ សំអាត​បាននាំនូវ​ប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បានចាត់តាំង និងផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ដោយមិន​រើសអើង សូមបងប្អូន​មេត្តាបញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា ធ្វើជាពលរដ្ឋល្អក្នុងសង្គមជាតិ និងចូលរួម​អនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយជៀសវាង​ឱ្យបានដាច់ខាតនូវការប្រើប្រាស់​គ្រឿងញៀន គ្រឿងស្រវឹង ដែលជាប្រភព​នៃអំពើហិង្សា ចោរកម្ម និងអសន្តិ សុខ។ ទន្ទឹមនឹងនេះ សូមថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវ​បរិភោគ​ទឹកដាំពុះ ហើយចូលរួមដាំដំណាំ ឬបន្លែផ្សេងៗជុំវិញ​អណ្តូងដើម្បី​ជាប្រយោជន៍​ដល់សហគមន៍ និងថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។


ឯឧ បានបញ្ជាក់យ៉ាងច្បាស់​នូវអនុសាសន៍​សម្តេចប្រធានថា"បើនិយាយអំពី​សុខមាលភាព​គឺដាច់ខាតត្រូវតែមានទឹកស្អាត បើគ្មានទឹកស្អាត​យើងមិនអាចធានាពី​សុខភាពសាធារណ:របស់ប្រជាជនបានឡើយ"។

 

ជាកិច្ចឆ្លើយតប ប្រជាជន​អាណាព្យាបាល បានសំដែងនូវការដឹងគុណដោយក្តីរំភើប និងថ្លែងអំណរ​អរគុណដ៏ជ្រាលជ្រៅ​បំផុតជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​ផ្តល់អំណោយ​ដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំ​ថែរក្សារាល់​សមិទ្ធផល​ទាំងនេះឲ្យ បានជាប្រយោជន៍ដ៏យូរអង្វែងទៅថ្ងៃអនាគត។

 

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កាកបាទ ក្រហមកម្ពុជា បានផ្តល់អណ្តូង​ទឹកស្អាត​ជូនប្រជាពលរដ្ឋ​ក្នុងខេត្ត ព្រះវិហារបានចំនួន ១៧៤ អណ្តូង៕ ទោះបីការផ្តល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមឃុំជាប់ ព្រំដែន ក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប បានបញ្ចប់នាពេលនេះក្តី តែចំនួនតម្រូវការអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋតាមបណ្តាឃុំក្នុងស្រុកទាំងពីរដែលនៅជាប់ព្រំដែនថៃ ឡាវ នៅតែមានជាបន្តទៀត។

 

នៅក្នុងពិធីនោះដែរមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួន៥០នាក់ យុវជនកាកបាទក្រហមកម្ពុជា១០នាក់ អ្នកស្ម័គ្រចិត្ត៥នាក់ និងលោកមេភូមិ ឃុំ និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត សរុប៧៥ នាក់។

 

Fist Prev 1 2 3 4 5 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រៃវែង ​ឯកឧត្តមឧកញ៉ា​ សុខ ផេង​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការសាខា​បានអញ្ជើញចូលរួម​ក្នុងពិធីបិទ​វគ្គបណ្តុះបណ្តាល​គ្រូបង្គោល​ស្តីពី​អនាម័យ​ទឹកស្អាត​ក្នុងគ្រាអាសន្ន​នៅសាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង។ 


សមាសភាព​ដែលបាន​អញ្ជើញ​ចូលរួមមាន តំណាងពីទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ​តំណាង​សហព័ន្ធអន្តរជាតិ​សមាជិក សមាជិក គណៈកម្មាធិការ​តំណាងមន្ទីសុខាភិបាល​មន្ទីអភិវឌ្ឍន៍ជនបទ​ក្រុមប្រតិបត្តិសាខា​តំណាងសាខា​ខេត្តស្វាយរៀង​អ្នកសម្របសម្រួល​និងសិក្ខាកាម​សរុប ចំនួន ៣៥នាក់។

 

វគ្គបណ្តុះបណ្តាលនេះ​ប្រព្រឹត្តិទៅក្រោម​ជំនួយឧបត្ថម្ភ​បច្ចេកទេស និងថវិកាពីសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា នៃគម្រោង "ការពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន"។

 

ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ជាគ្រូបង្គោលត្រូវយកចំណេះដឹងដែលទទួលបាននាពេលនេះ ធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ដើម្បីធ្វើអោយប្រជានជននៅក្នុងសហគមន៍របស់គាត់មានសុខភាពល្អ ជៀសផុតពីជម្ងឺឆ្លងនានានៅពេលមានគ្រោះមហន្តរាយកើតឡើង។

 

ជាលទ្ធផលក្រោយវគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបានលទ្ធផលល្អប្រសើរ ៣៤% និទ្ទេសល្អ ៥៨% និងនិទ្ទេសល្អបង្គួរ ៨%។​

 

អានបន្ថែម...

សាខាកក្រកខេត្តព្រៃវែង៖​នៅព្រឹក ថ្ងៃទី០៦​ខែកុម្ភៈ​ឆ្នាំ២០១៧ ឯកត្តមឧកញ៉ា​សុខ ផេង​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​វគ្គបណ្តុះបណ្តាល​គ្រូបង្គោល​ស្តីពីអនាម័យ​ទឹកស្អាត​ក្នងគ្រាអាសន្ន​រយៈពេល៣ថ្ងៃ​គឺចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោមការ​ឧបត្ថម្ភ​ជំនួយ​ផ្នែក​បច្ចេកទេសពីទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា និងសហព័ន្ធអន្តរជាតិ ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

 

សិក្ខាកាម​ដែលត្រូវ​បានអញ្ជើញ​ចូលរួមមាន២៨នាក់​មកពីទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា កាកបាទក្រហមស្វីស​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង មន្រ្តីអនុសាខា​ស្រុកពារាំង ស្រុកស៊ីធរ​កណ្តាល និងស្រុកពោធិ៍រៀង។

 

គោលបំណង​នៃវគ្គបណ្តុះបណ្តាល រួមចំណែក​លើកកម្ពស់សុខភាព​ប្រជាជនក្នុងសហគមន៍តាមរយៈការពង្រឹង​សមត្ថភាពមន្រ្តី និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហម ឆ្លើយតបបានទាន់ពេលវេលា​នៅពេលមាន​គ្រោះមហន្តរាយ និងត្រៀមលក្ខណៈក្នុងការផ្តល់សេវាកម្ម​ផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន។

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃសៅរ៍ ទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ ក៏ដូចជារៀងរាល់​ព្រឹកថ្ងៃសៅរ៍​សប្តាហ៍មុនៗផងដែរ​យុវជន​សាខាកាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ចំនួន​៣២០នាក់រួមជាមួយ​គ្រូទីប្រឹក្សា​ដោយមាន​ការចាត់ចែង​ពីមន្រ្តី​ប្រតិបត្តិសាខា​បានចុះ​អប់រំ​សុវត្ថិភាព ចរាចរណ៍​តាមស្តុបគោលដៅ​សំខាន់ៗ​ចំនួន២០​ក្នុងរាជធានីភ្នំពេញ ។

 

គោលបំណង​នៃការចុះអប់រំ​សុវត្ថិភាព​ចរាចរណ៍​នេះ គឺសំដៅ​ជួយដាស់តឿនក្រើន​រំលឹកបន្ថែមទៀត​ដល់​ប្រជាពលរដ្ឋយើង​ដែលធ្វើដំណើរ​តាម ដងផ្លូវ​សូមមាន​ការភ្ញាក់រលឹក​ចេះគោរព​ច្បាប់ចរាចរណ៍ ភ្លើងសញ្ញា​ផ្លាកសញ្ញា​គំនូសសញ្ញា​និងបើកបរ​ត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់​អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ​ និងជាពិសេស​ក្នុងន័យសំដៅ​រួមគ្នា​ធ្វើឲ្យចរាចរណ៍​ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុង​ប្រទេសយើង​ទាំងមូល​មានរបៀបរៀបរយ​ និងធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព​ ៕

 

អានបន្ថែម...

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប លោកស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមក្នុងវគ្គផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់គរុសិស្ស ឆ្នាំទី២ ជំនាន់ទី៣៤ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាបសរុបចំនួន២១៤នាក់ ស្រី១៤៤នាក់ ។

 

មានប្រសាសន៍នាឱកាសនោះលោកនាយកបានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះអនុវត្តឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងបន្ថែមអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ជូនដល់គរុសិស្សឆ្នាំទី២ ដែលនឹងត្រូវក្លាយជាលោកគ្រូ អ្នកគ្រូ ហើយត្រូវចេញទៅបំពេញភារកិច្ចរបស់ខ្លួននៅក្នុងសហគមន៍វិញ។ ចំណេះដឹងដែលទទួលបានពីការផ្សព្វ ផ្សាយនេះ សូមប្អូនៗជាគរុសិស្សជួយផ្សព្វផ្សាយបន្តទៀតឱ្យបានកាន់តែទូលំទូលាយនៅក្នុងសហគមន៍របស់ខ្លួន។

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ