គម្រោងកសាងភាពធន់ទីប្រជុំជននៅអាស៊ី អាគ្នេយ៍

យុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ
សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក៏ដូចជារៀងរាល់ព្រឹកថ្ងៃសៅរ៍សប្តាហ៍មុនៗផងដែរយុវជនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចំនួន៣២០នាក់រួមជាមួយគ្រូទីប្រឹក្សាដោយមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខាបានចុះអប់រំសុវត្ថិភាព ចរាចរណ៍តាមស្តុបគោលដៅសំខាន់ៗចំនួន២០ក្នុងរាជធានីភ្នំពេញ ។
គោលបំណងនៃការចុះអប់រំសុវត្ថិភាពចរាចរណ៍នេះ គឺសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាម ដងផ្លូវសូមមានការភ្ញាក់រលឹកចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញាផ្លាកសញ្ញាគំនូសសញ្ញានិងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឲ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសយើងទាំងមូលមានរបៀបរៀបរយ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព ៕

វគ្គផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅខេត្តសៀមរាប
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប លោកស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមក្នុងវគ្គផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់គរុសិស្ស ឆ្នាំទី២ ជំនាន់ទី៣៤ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាបសរុបចំនួន២១៤នាក់ ស្រី១៤៤នាក់ ។
មានប្រសាសន៍នាឱកាសនោះលោកនាយកបានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះអនុវត្តឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងបន្ថែមអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ជូនដល់គរុសិស្សឆ្នាំទី២ ដែលនឹងត្រូវក្លាយជាលោកគ្រូ អ្នកគ្រូ ហើយត្រូវចេញទៅបំពេញភារកិច្ចរបស់ខ្លួននៅក្នុងសហគមន៍វិញ។ ចំណេះដឹងដែលទទួលបានពីការផ្សព្វ ផ្សាយនេះ សូមប្អូនៗជាគរុសិស្សជួយផ្សព្វផ្សាយបន្តទៀតឱ្យបានកាន់តែទូលំទូលាយនៅក្នុងសហគមន៍របស់ខ្លួន។

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផ្សព្វផ្សាយច្បាប់មនុស្សធម៌ដល់តំបន់ប្រតិបត្តិការសឹងរងខេត្ត
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ លោកស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិជូនដល់នាយទាហាន ពលទាហានចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងសៀមរាបសរុបចំនួន២៤១នាក់ ស្រី២៥នាក់ នៅតំបន់ប្រតិបត្តិការសឹករងសៀមរាប។
មានប្រសាសន៍នាឱកាសនោះលោកនាយកបានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះអនុវត្តឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមពិសេសគឺច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានកាន់តែទូលំទូលាយជូនដល់នាយកទាហានពលទាហានពេលចុះបំពេញភារកិច្ចជួយសម្រួលដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិដែលបានផ្សព្វផ្សាយជូននាពេលនេះ៕

វគ្គផ្សព្វផ្សាយ ស្តីពីការស្តារទំនាក់ទំនងគ្រួសារ សេវាកម្មប្រាក់កម្ចី និងសេវាកម្មជនពិការ
នារសៀលថ្ងៃទី០៧/០៩/១៦ គម្រោងកម្មវិធីសុវត្ថភាពសហគមន៍ ដឹកនាំដោយលោក មុំ ភិរក្ស ប្រធានគម្រោងនិងសហការី បានសហការជាមួយសាខា និងអនុសាខាស្រុកអន្លង់វែងបើកវគ្គផ្សព្វផ្សាយ ស្តីពីការស្តារទំនាក់ទំនងគ្រួសារ សេវាកម្មប្រាក់កម្ចីឥតការប្រាក់ និងអប់រំការយល់ដឹងពីមីន និងសេវាកម្ម ជនរងគ្រោះដោយសារគ្រប់មីន ជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងចំនួន២០ នាក់ស្រី៨នាក់ ក្នុងគោលបំណងបំប៉នចំណេះដឹងជូនអ្នកស្ម័គ្រចិត្ត និងបន្ត អនុវត្តផ្សព្វផ្សាយនៅក្នុងសហគមន៍ពួកគេ ឲ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយជាងមុន។

សកម្មភាពកម្មវិធីសុវត្ថិភាពសហគមន៍ក្នុងខែសីហា២០១៦
កម្មវិធីសុវត្ថិភាពសហគមន៍៖ ក្នុងខែសីហាកន្លងទៅ បុគ្គលិកនិងអ្នកស្ម័គ្រចិត្តនៅសាខាខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ បានធ្វើសកម្មភាពដូចខាងក្រោម៖
- អប់រំផ្សព្វផ្សាយអំពីមីន សុខភាពអនាម័យទឹកស្អាត សុវត្ថិភាព ចរាចរ មានអ្នកចូលរួមចំនួន ១១៨៦នាក់។
- ផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ចំនួន ២៣គ្រួសារ (ពិការ ៨គ្រួសារ) ដើម្បីប្រកបរបរចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ និងជួសជុល ម៉ូតូ។
- ផ្តល់បង្គន់អនាម័យចំនួន ១៧៩បង្គន់ដល់គ្រួសារក្រីក្រនៅក្រុង ប៉ោយប៉ែត និងឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។