Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

មណ្ឌលគិរី

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង នាំអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិត្នោយម្លូ ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖​នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ ​លោក ហោ ប៊ុនហួរ អនុប្រធានកិត្តិយសអនុសាខា​កាកបាទក្រហមកម្ពុជា​ ស្រុករវៀង និងក្រុមការងារបាន​នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោក​ សុខ សុផាត អាយុ ៥៥ រងគ្រោះ​ដោយសារភ្លើងឆេះផ្ទះ ​នៅភូមិត្នោយម្លូ​ ឃុំរបៀប ស្រុករវៀង​ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរ​លោកអនុប្រធានកិត្តិយស​អនុសាខាកាកបាទ ​ក្រហមកម្ពុជា​ ស្រុករវៀង បានសម្ដែងនូវការសោកស្ដាយ​ចំពោះឧប ទ្ទវហេតុភ្លើង​ឆេះផ្ទះនេះហើយ បានផ្តាំផ្ញើ​សូមលោកកុំអស់​សង្ឃឹម ត្រូវខិតខំប្រកបរបរ​ចិញ្ចឹម ជីវិតដើម្បី​សម្រាលនូវជីវ ភាពរស់នៅ ​និងសូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់មេត្តាប្រុងប្រយ័ត្នជៀសវាង​គ្រោះថ្នាក់ឡើងជាយថា ហេតុ ។

សម្ភារដែលបាន​ផ្តល់ជូនរួមមាន៖អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១០ កំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ តង់១ សារុង១ ក្រមា១ មុង១ ភួយ ១ និងថវិការបស់​លោក ហោ ប៊ុនហួរ និងសប្បុរសជន​ចំនួន ២,៤៧៣,០០០ រៀល ។

 

យុទ្ធនាការ ផ្សព្វផ្សាយពីការបង្ការ និងការពារជំងឺគ្រុនឈាម នៅ ស្រុកវើនសៃ ខេត្តរតនគិរី

សាខាកាកបាទក្រហម​កម្ពុជា ខេត្តរតនគិរី​៖ នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩​ សាខាកាកបាទក្រហម​កម្ពុជាខេត្ត​ រតនគិរីដឹកនាំដោយ​លោកឌឹម ណាត ​នាយកសាខា ​សហការជាមួយ​មន្ទីរសុខាភិបាលខេត្ត បានរៀបចំ​ធ្វើយុទ្ធនាការ​ ផ្សព្វផ្សាយពីការបង្ការ និង​ការពារជំងឺគ្រុនឈាម ​ដល់ប្រជាពលរដ្ឋចំនួន ៥៥ នាក់ ស្រី ២៣ នាក់ នៅសាលាឆទាន​ភូមិកាចូន និងដាក់ថ្នាំ​អាបែតជូនប្រជាពលរដ្ឋ​ នៅក្នុងភូមិកាចូន ឃុំកចូន​ ស្រុកវើនសៃ ខេត្តរតនគិរី​ ដើម្បីសម្លាប់ដង្កូវ​ទឹកមូសខ្លា រួមចំណែក​ទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាម​នៅឆ្នាំ ២០១៩នេះ។

បន្ទាប់ពីយុទ្ធនាការ​នៅភូមិកាចូន ក្រុមការងារ​បានអោយអ្នកស្ម័គ្រចិត្ត​នៅភូមិផ្សេងទៀត​ ជួយណែនាំបន្ថែមដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានរបស់ខ្លួន ​អោយបានយល់ពី​ការទប់ស្កាត់ការរីករាល​ដាលជំងឺគ្រុនឈាម និងបន្តដាក់​ថ្នាំអាបែតនៅភូមិចំនួន​៥ភូមិទៀតរួមមានៈ ភូមិទៀមលើ​ ភូមិកាឡឹម ភូមិកាចូនលើ ភូមិវ៉ង និងភូមិវ៉ាយ​។ ក្នុងយុទ្ធនាការនេះសាខា​បានចែកជូន ខិត្តប័ណ្ណ​ អប់រំអំពីការបង្ការ​ និងការពារជំងឺគ្រុនឈាម និង សាប៊ូដុំ​សម្រាប់លាងដៃដល់អ្នកចូលរួម​ទាំងអស់ ផងដែរ ចំណែក​មន្ទីរសុខាភិបាលប្រើប្រាស់ថ្នាំអាបែត​ចំនួន៦០គីឡូក្រាម។

 

យុវជនកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍នៅតាមគោលដៅ ក្នុងទីរួមខេត្តព្រះសីហនុ

សាខាកក្រកខេត្តព្រះសីហនុ​ ៖ កាលពីថ្ងៃអាទិត្យ ​១២រោច ខែអាសាឍ ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣ ​ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ​ឆ្នាំ២០១៩ ក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ​ បានដឹកនាំកម្លាំងយុវជនកាកបាទក្រហម​កម្ពុជា ចុះជួយសម្រួល​ចរាចរណ៍នៅតាមគោលដៅចំនួន​ ២កន្លែងរួមមាន ស្តុបកាល់តិច និងស្តុបផ្សារលើ ដែល​មានការចូលរួមសម្របសម្រួល​ពីមន្ត្រីសាខា កងកម្លាំង​ប៉ូលីសចរាចរណ៍ខេត្ត គ្រូទីប្រឹក្សាយុវជន និងយុវជន​កាកបាទក្រហមកម្ពុជា​ សរុបចំនួន ៣៤នាក់ (ស្រី ១១នាក់) ​មានរយៈពេល ២ថ្ងៃ ដោយគិតចាប់ថ្ងៃទៅ ២៧ ដល់ទី ​២៨ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រព្រឹត្ត​ទៅនៅក្នុងទីរួមខេត្តព្រះសីហនុ។

ការចុះជួយសម្រួល​ចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណង​ជួយផ្សព្វផ្សាយដល់សាធារណជន​ទូទៅ ដើម្បីយល់ដឹងជាមូលដ្ឋានអំពី​ច្បាប់ចរាចរណ៍ផ្លូវគោក​នៃព្រះរាជាណាចក្រកម្ពុជា ​និងដើម្បីចូលរួម​កាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែល​បណ្តាលមកពីការបើកបរ​ខ្វះការប្រុងប្រយ័ត្ន ​និងបើកបរត្រូវមាន​សុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នា​ទៅវិញទៅមក ដើម្បី​ចៀសវាងនូវគ្រោះថ្នាក់ ចរាចរណ៍​ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេស​ក្នុងន័យសំដៅរួមគ្នា​ធ្វើឱ្យចរាចរណ៍ក្នុងខេត្ត ​ក៏ដូចជាក្នុងប្រទេស​យើងទាំងមូលមានរបៀបរៀបរយ​ និងធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល​ ៖ នៅព្រឹកថ្ងៃអាទិត្យ ​១២រោច ខែអាសាឍ ឆ្នាំកុរ ​ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ​សាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល​ បានដឹកនាំកម្លាំង​យុវជនកាកបាទក្រហមកម្ពុជា និងគ្រូទីប្រឹក្សា ​សរុបចំនួន ២៨ នាក់ ស្រី ១០នាក់ ​បានចុះអប់រំផ្សព្វផ្សាយ​ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ​ទូទៅ នៅចំណុច​ផ្លូវកែងស្តុបចំនួន​២រួមមាន៖ ផ្លូវកែងស្តុប ( ១១៥-២១ ) និងផ្លូវកែងស្តុប ( ១១០-២១) ស្ថិតនៅក្នុងសង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​។ ចំពោះការចុះអនុវត្ត​ការងារសុវត្ថិភាពចរាចរណ៍នៅតាមស្តុប​គោលដៅនីមួយៗគឺ៖ ក្នុង​គោលបំណងសំដៅជួយដាស់តឿនក្រើន​រម្លឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋទូទៅ ដែលបាននិង​កំពុងធ្វើដំណើរតាមដងផ្លូវ ​សូមមានការភ្ញាក់រឭក​ខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ​ស្លាកសញ្ញា គំនូសសញ្ញា​ចរាចរណ៍ និងការបើកបរត្រូវ​មានសុជីវធម៌ សីលធម៌ ព្រមទាំងចេះយោគយល់អធ្យាស្រ័យ​ឲ្យគ្នាទៅវិញទៅមក ដើម្បីចៀសវាង​នូវគ្រោះថ្នាក់ចរាចរណ៍ដែល​អាចកើតមានឡើងជាយថាហេតុ និងជាពិសេសក្នុង​ន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍​ក្នុងក្រុង ក៏ដូចជានៅទូទាំង​ប្រទេសទាំងមូល មានរបៀបរៀបរយ និង​ការធ្វើដំណើរប្រកប​ដោយសុវតិ្ថភាព ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ មកពី ឃុំអន្លង់ជ្រៃ ក្នុងស្រុកថាឡបរិវ៉ាត់ ខេត្តស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ​ឆ្នាំ២០១៩នេះ លោកស្រី សន សុខា​ អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមជាមួយ លោក ​លោកស្រី សមាជិក សមាជិកា​ គណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា ប្រធានកិត្តិយស​អនុសាខាស្រុកថាឡាបរិវ៉ាត់​ ក្រុមប្រតិបត្តិសាខា ព្រម​ទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង​ បានអញ្ជើញចុះ​សាកសួរសុខទុក្ខនិងនាំយកអំណោយ​ មនុស្សធម៌ ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារ​ខ្យល់កន្រ្តាក់ចំនួន ២០​ខ្នង ស្មើនឹង២០គ្រួសារ មកពីភូមិអន្លង់ស្វាយ ​ឃុំអូររៃរងគ្រោះ១៨គ្រួសារ, ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ​ចំនួន២គ្រួសារ ក្នុងស្រុកថាឡបរិវ៉ាត់ ​ខេត្តស្ទឹងត្រែង។

នាឱកាសនោះ លោកស្រីក៏បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត​ ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ​ជួបទុក្ខលំបាក ជនរងគ្រោះ ​ជនងាយរងគ្រោះ ជាពិសេសជនរងគ្រោះដោយគ្រោះមហន្តរាយខ្យល់​កន្ត្រាក់នេះផ្ទាល់ ដោយមិនប្រកាន់​រើសអើងវណ្ណៈជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ​ អ្វីទាំងអស់។

ទន្ទឹមគ្នានេះដែរ​ លោកស្រីក៏បានអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវ​យកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ​ ការគោរពច្បាប់ចរាចរណ៍ ការបង្ការជម្ងឺ​ឆ្លងនានា ជាពិសេសជំងឺគ្រុនឈាមដែលកំពុងរាលដាល​យ៉ាងខ្លាំងទៅលើកុមារតូចៗ ហើយក៏សូមឱ្យបងប្អូន​ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់​ នៅពេលដែល​មានភ្លៀងធ្លាក់ហើយមាន​ខ្យល់ខ្លាំង សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់រកទីកន្លែងណាដែលមានសុវត្ថិភាព​ដើម្បីធានាបាននូវសុវត្តិភាព​ ក្រែងមានគ្រោះថ្នាក់​កើតឡើងជាយថាហេតុណាមួយ ។

អំណោយដែលបានផ្តល់​ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គក្រ ត្រីខ១យួរ មី១កេស តង់១ ឃីត១កញ្ចប់(អាវ មុង ភួយ សារុង ក្រម៉ា) ថវិកាចំនួន៥០,០០០រៀល​ ព្រមទាំងស័ង្គសី ១៧០សន្លឹក​ ដែកគោលមួក ១២គក្រ ប្រគល់ជូនតាម រយៈអនុសាខាស្រុក ​ដើម្បីបែងចែកជូន​ដល់ប្រជាពលរដ្ឋរងគ្រោះតាមទំហំនៃការខូចខាតជាក់ស្តែង​របស់គ្រួសារនីមួយៗ ។

 

Fist Prev 3 4 5 6 7 Next Last