ប៉ៃលិន

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទី
កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ លោកជំទាវ នូ សុវណ្ណនី ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាទៅចែកជូនដល់អ្នកជំងឺដែលកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទី ខេត្តតាកែវ ចំនួន ៤១នាក់។ តាមប្រសាសន៍លោកវេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធានមន្ទីរពេទ្យបង្អែកស្រុកបានឲ្យដឹងថា អ្នកជំងឺដែលចូលមកសម្រាកក្នុងមន្ទីរពេទ្យ ភាគច្រើនគឺជំងឺរលាកសួតរ៉ាំរ៉ែ និងជំងឺប្រព័ន្ធរំលាយអាហារ ។លោកវេជ្ជបណ្ឌិតបានបន្តថា ជារៀងរាល់ថ្ងៃមានអ្នកជំងឺមកពិគ្រោះជំងឺជាមធ្យមប្រហែល៤0-៥០នាក់ និង អ្នកជំងឺចូលសម្រាកក្នុងមន្ទីរពេទ្យជាមធ្យមប្រហែល៣៥-៤៥នាក់ក្នុងមួយថ្ងៃៗ។
មានមតិសំណេះសំណាលនាឳកាសនោះលោកជំទាវ នូ សុវណ្ណនី បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឩត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដល់បងប្អូនទាំងអស់ ដែលមានជំងឺកំពង់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យសូមឲ្យឆាប់ជាសះស្បើយ ដើម្បីត្រឡប់ទៅប្រកបអាជីវកម្ម តាមផ្ទៈវិញក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូន ហើយលោកជំទាំវក៏បានផ្តាំផ្ញើរដល់លោកគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយមិនរើសអើងឡើយ។ លោកជំទាវបានបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាជំនួយការឲ្យអាជ្ញាធម៍សាធារណៈផ្នែកមនុស្សធម៍ ហើយក្រោម ការណែនាំផ្ទាល់ពីសំណាក់ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឲ្យគ្រប់សាខាទាំងអស់ ត្រូវចុះផ្ទាល់ដើម្បីដឹងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ដូចជា ចាស់ជរាក្រីក្រគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រារ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយមិនប្រកាន់និន្នាការនយោបាយ ឫបក្សពួកអ្វីឡើយ។ លោកជំទាវបានបន្តទៀតថា អំណោយដែលយក មកចែកជូននាពេលនេះ បានកមពីការគៀគរពីសប្បុរសជនក្នុង និងក្រៅខេត្តសមាជិកភាព និងហឹបវិភាគទាន តាមវត្តអារាម្ភនានាក្នុងខេត្តតាកែវ ទោះបីមានចំនួនតិចតួចក្តី ប៉ុន្តែជាការជួយសម្រាលការលំបាកបានមួយគ្រា ដូច្នេះពេលបងប្អូនត្រឡប់ទៅលំនៅស្ថានវិញត្រូវប្រឹងប្រែងប្រកបរបរអាជីវកម្ម ដើម្បីឲ្យជីវភាពមានការ ប្រសើឡើង។
អំណោយដែលបានចែកជូនបងប្អូនទាំង៤១នាក់នោះក្នុងម្នាក់ៗទទួលបាន៖ សារ៉ុងមួយ ក្រម៉ាមួយ មី ដប់កញ្ចប់ ទឹកដោះគោឆៅប្រាំមួយកំប៉ុង និងថវិកាបីម៉ឺនរៀល។

សាខាកាកបាទក្រហមកម្ពុជាខេតស្វាយរៀង នាំអំណោយមនុស្សធម៌ ទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន ៩គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ
បន្ទាប់ពីអគ្គីភ័យបង្ករដោយចរន្ដអគ្គីសនីទស្សសេខ្សែងភ្លើងនិងបានការគ្រប់គ្រងសភាពការពន្លត់ទាន់ពេលវេលា ពីក្រុមមន្ដ្រីមានសមត្ថកិច្ចចម្រុះ និង បងប្អូនប្រជាពលរដ្ឋដែលមានទីតាំងនៅជិតកន្លែងកើតហេតុកាលពីព្រឹកថៃ្ងទី ២២ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៣ និង ៤៥ នាទី ដែលអគ្គីភ័យបានបំផ្លាញ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ០៥ ខ្នងស្មើនឹង ៩ គ្រួសារនិងបណ្ដាលឱ្យប្រជាពលរដ្ឋរងគ្រោះធ្ងន់ចំនួន ១នាក់ រួមនឹងសំភារៈប្រកបរបរ សំភារៈប្រើប្រាស់ប្រចាំថៃ្ងជាច្រើនទៀត។ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ នៅថៃ្ងទី២៣ ខែតុលា ឆ្នាំ២០១៤ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ដស្វាយរៀង ដែលដឹកនាំ ដោយ លោកជំទាវ ដួង វណ្ណា អនុប្រធានកិត្ដិយសសាខា លោកជំទាវ នាង សេដ្ឋា ជៀងអំ ប្រធានគណៈកម្មាធិការសាខា រួមនឹងសមាជិក សមាជិកានៃគណៈកម្មាធិការសាខា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បាននាំយកស្បៀងសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ មានមតិសំណេះសំណាល ក្នុងពិធី នោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវបណ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំខេត្ដ ចូលរួមរំលែកទុក្ខ ជាមួយបងប្អូនដែលទទួលរងគ្រោះដោយអគ្គីភ័យ នាពេលនេះដោយក្ដីអាណិតអាសូចំពោះការខាតបង់ចំពោះទ្រព្យសម្បត្ដិ ដែលខិតខំប្រកបរបរពីមុន មកត្រូវបំផ្លាញអស់តែក្នុងរយៈពេលដ៍ខ្លី។ លោកជំទាវ បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុងប្រយត្ន័ចំពោះភ្លើងធូប ទាន ចង្ក្រាន និងចរន្ដអគ្គិសនីព្រោះវាអាចបណ្ដាលឱ្យឆាបឆេះគ្រប់ពេលវេលាបើយើងពុំមានការប្រុងប្រយត្ន័ទេនោះ។ អំណោយដែលបានចែកជូនដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ក ៥០គីឡូក្រាម, មុង ១, ភួយ ១, ក្រម៉ា ១, កន្ទេ ១, សារ៉ុង១, ធុងទឹក ១, តង់ ១, ឆ្នាំងបាយ-សម្ល ២ នឹងថវិកា១,៥០០,០០០រៀល ក្នុងនោះថវិកាសាខា ៥០០,០០០រៀល ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ដ ៤០០,០០រៀល លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ២០០,០០០រៀល ឯកឧត្ដម សៅ សុខា ១០០,០០០រៀល ឯកឧត្ដម ឌី វិជ្ជា ១០០,០០០រៀល លោកជំទាវ យូ លឹម ១០០,០០០រៀល និង លោកជំទាវ ឆឹង ណេង ១០០,០០០រៀល។

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ទៅចែកជូនកម្មករ កម្មការនី ដែលរងរបួសដោយ បាក់ប្លង់សេបាតអគាររោងចក្រកាត់ដេរ នៅស្រុកបាទី
រសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយមន្ត្រីប្រតិបត្តិ សាខា និងលោកអភិបាលស្រុកបាទី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ ទៅចែកជូនកម្មករ កម្មការនី ដែលរងរបួស ហើយកំពង់សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទី ដោយសារការបាក់ប្លង់សេបាតអគារ រោងចក្រកាត់ដេរនៅ ស្រុកបាទី ខេត្តតាកែវ ចំនួន ០៨នាក់។ តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាកាលពីវេលាម៉ោងប្រមាណ ៩ និង៣០នាទីព្រឹក ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៤ មានករណីបាក់ប្លង់សេបាតអគាររោងចក្រកាត់ដេរឈ្មោះ (នីស៊ីគូ ស៊ីនធើប្រាយខូអិលធីឌី) ស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ បណ្តាលឲ្យកម្មករ កម្មការនី ចំនួន ៨នាក់ រងរបួសស្រាល។ ជាបន្តឯកឧត្តម ឡាយ វណ្ណៈ ក្នុងនាមអភិបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានពាំនាំការសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជម្រាបជូនដល់បងប្អូនដែលរងរបួសដោយក្តីអាណិតអាសូរ ដែលបងប្អូនបានជួបគ្រោះថ្នាក់នាពេលនេះ។ ឯកឧត្តមបានបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក្រោមការណែនាំផ្ទាល់ ពី សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែបាន ក្រើនរំលឹកដល់គ្រប់សាខា ត្រូវយកចិត្តទុកដាក់ចុះជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលជួបគ្រោះ មហន្តរាយដោយធម្មជាតិនានា គ្រួសារចាស់គ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ដោយមិនប្រកាន់ និន្នាការអ្វីឡើយ។ ឯកឧត្តម ក៏បានលើកឡើងថា អំណោយដែលបានយកមកចែកជូនបងប្អូននាពេលនេះ បានមកពីសប្បុរសជនក្នុង និងក្រៅប្រទេស តាមរយៈទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សមាជិកភាព និងហិបវិភាគទានតាមវត្ត។ អំណោយដែលឯកឧត្តមបានយកទៅជូនបងប្អូនទាំង ០៨ នាក់ នាពេលនេះក្នុងម្នាក់ៗ ទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ មីមួយកេះ ទឹកដោះគោឆៅមួយឡូ និងថវិកា ដប់ម៉ឺនរៀល។

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រ នៅស្រុកសំរោង
ព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤ ឯកឧត្តម ស្រី បេន ប្រធានកិត្តិយសសាខា លោកជំទាវ នូ សុវណ្ណនី ប្រធាន គណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និង មន្ត្រីអនុសាខាកាកបាទក្រហមស្រុកសំរោង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ទៅចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រចំនួន ១៤គ្រួសារ នៅភូមិត្រពាំងប្រីយ៍ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តមបានមានប្រសាសស្ត្រថា ក្រោមការណែនាំផ្ទាល់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែបានបំពេញតួនាទី របស់ខ្លួននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយធម្មជាតិផ្សេងៗ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងទុរគតជន នៅគ្រប់ទីកន្លែងដោយ មិនប្រកាន់និន្នាការ ឬបក្សពួក អ្វីឡើយ។ អំណោយដែលចែកជូនបងប្អូននាពេលនេះ បានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជីវករក្នុង និងក្រៅខេត្ត ជាអំណោយ មនុស្សធម៌ គ្រាន់តែបានជួយ សម្រាលការលំបាកមួយគ្រាតែប៉ុណ្ណោះ ការសំខាន់បងប្អូនត្រូវខិតខំដោយខ្លួនឯង ដើម្បីធ្វើអោយជីវភាពគ្រួសារមានការប្រសើឡើង។
អំណោយដែលឯកឧត្តម បានយកទៅចែកជូនបងប្អូននាពេលនោះរួមមាន៖ អង្ករ ២៥គ.ក្រ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ តង់ធំ ១ ក្នុងមួយគ្រួសារៗ។

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រ នៅស្រុកព្រៃកប្បាស
កាលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៤ ត្រូវបានលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិកាសាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយលោកនាយកសាខា មន្ត្រីប្រតិបត្តិសាខា និងមន្ត្រី អនុសាខាកាកបាទក្រហមស្រុក ចុះចែកអំណោយមនុស្សធម៌ និងសួរសុខទុក្ខ ប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រចំនួន ០៤គ្រួសារ ដល់លំនៅដ្ឋាន នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ អំណោយ រួមមាន៖ អង្ករ ២៥គ.ក្រ តង់ធំ ១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាបីម៉ឺនរៀលក្នុងមួយគ្រួសារៗ
ក្នុងឱកាសជួបសួរសុខទុក្ខតាមខ្នងផ្ទះនីមួយៗនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា ជួសមុខ អោយឯកឧត្តមអភិបាលខេត្តតាកែវ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជាបានសម្តែងនូវក្តីនឹករលឹក និងអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដែលចាស់ជរា គ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងទុរគតជន ហើយបានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនដល់បងប្អូនដែលជួបការលំបាកទូទាំងប្រទេស។
លោកជំទាវបានបន្តថា សាខាកាកបាទក្រហមខេត្តតាកែវ ជានិច្ចកាលតែងតែបានបំពេញតួនាទីរបស់ខ្លួននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខគ្រួសារ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយធម្មជាតិផ្សេងៗ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងទុរគតជន នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ឬបក្សពួកអ្វីឡើយ។ អំណោយដែលចែកជូន បងប្អូននាពេលនេះ បានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជីវករក្នុង និងក្រៅខេត្ត ជាអំណោយមនុស្សធម៌គ្រាន់តែបានជួយសម្រាលការលំបាក មួយគ្រាតែប៉ុណ្ណោះ ការសំខាន់បងប្អូនត្រូវខិតខំដោយខ្លួនឯង ដើម្បីធ្វើឱ្យ ជីវភាពគ្រួសារមានការប្រសើឡើង។