សេវាយើង

ជីវភាពគ្រួសារ លោក សុខ សារ៉ាត
អ្នកស្រី សុខ សារ៉ាត់ អាយុ ៤៩ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើដែក ខេត្តកណ្តាល មានសមាជិកគ្រួសារចំនួន ៩នាក់ និងមានមុខរបរធ្វើស្រែចំការ លក់ ដូរចាប់ហួយ និងលក់បន្លែ សាច់ជ្រូក ត្រី។ ជាមួយគ្រួសារឯទៀតនៅក្នុងភូមិ អ្នកស្រីទទួលបប្រាក់កម្ចីឥតការប្រាក់ ពីកាកបាទក្រហកម្ពុជា ចំនួន ២៥០ដុល្លារ(ពីររយហាសិបដុល្លារ) ក្នុង១គ្រួសារ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០។
អ្នកស្រី សុខ សារ៉ាត់ បានថ្លៃងថា “ សព្វថ្ងៃខ្ញុំជីវភាពធូរធាប្រើសើរជាងមុន ចាប់តាំងពីខ្ញុំបានទទួលប្រាក់កម្ចីខ្នាត់តូចឥតការប្រាក់ ពីកាកបាទក្រហមកម្ពុជា។ ខ្ញុំបានយកប្រាក់នេះទៅធ្វើជាដើមទុនក្នុងមុខរបរធ្វើចំការក្រៅពីនេះសាច់ប្រាក់មួយចំនួនទៀតខ្ញុំបានយកទៅទិញបន្លែ សាច់ជ្រូក និងត្រីសម្រាប់លក់ដូជាប្រចាំថ្ងៃ ហើយមកដល់ពេលនេះខ្ញុំបានពង្រីកមុខរបរបន្ថែមទៀតដោយទិញអីវ៉ាន់លក់ចាប់ហួយ ខ្ញុំសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូដល់ប្រជាពរដ្ឋមានជីវិភាពក្រីក្រ ”។

ជីវភាពគ្រួសារ លោក ខុម វណ្ណី
លោក ខុម វណ្ណី អាយុ ២៧ឆ្នាំ មានសមាជិកគ្រួសារចំនួន ៣នាក់ មានមុខរបរលក់ចាប់ហួយ រស់នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ចាប់តាំងពីរៀបការអស់រយៈពេល៣ឆ្នាំ លោក ខុម វណ្ណី មានជីវភាពខ្វះខាត។ ដោយបានទទួលការផ្សព្វផ្សាយពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិ ថាកាកបាទក្រហមកម្ពុជាមានផ្តល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ លោកក៏បានស្នើសុំប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជាតាមរយៈអ្នកស្ម័គ្រចិត្តប្រចាំភូមិ ក្នុងគោលបំណងពង្រីកមុខរបរ។ ក្រោយបានស្នើសុំកម្ចីពីកាកបាទក្រហមកម្ពុជា មន្ត្រីកាកបាទក្រហមកម្ពុជាបានចុះពិនិត្យជីវភាពជាក់ស្តែងរបស់លោក ខុម វណ្ណី ហើយនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៤ លោកខុម វណ្ណី បានទទួលកម្ចីខ្នាតតូច ចំនួន ២៥០ដុល្លារ ពីកាកបាទក្រហមកម្ពុជា។
លោក ខុម វណ្ណី បាននិយាយថា “ ខ្ញុំបានសម្រេចចិត្តទិញទូលក់ទូរស័ព្ទបន្ថែមពីលើមុខរបរលក់ចាប់ហួយ ហើយប្រាក់កម្ចីនេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់គ្រួសារខ្ញុំ ព្រោះរូបខ្ញុំមានដើមទុនប្រកបមុខរបរ និងមិនចាំបាច់ទៅខ្ចីបុលប្រាក់ពីអ្នកចងការឯកជន និងធានាគារ ដែលមានការប្រាក់ខ្ពស់ ហើយមកដល់ឥឡូវនេះខ្ញុំមានជីវភាពធូរធាជាងមុនច្រើន។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូដល់ប្រជាពរដ្ឋមានជីវភាពក្រីក្រគ្រប់ពេលវេលា”។

សុបិន្តក្លាយជាការពិត
បងប្រុស សាំង ដឿត មានអាយុ ៥៣ឆ្នាំ រស់នៅភូមិត្របែក សង្កាត់ បុស្បូវ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។ បងប្រុសមានកូនចំនួន ៤នាក់ ក្នុងបន្ទុក។ បងប្រុសធ្លាប់ទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈពីមជ្ឈមណ្ឌលអង្គការទស្សនៈពិភពលោកនៅភូមិភាគបាត់ដំបងនៅឆ្នាំ ២០០៣ ផ្នែកជួសជុល កង់ ម៉ូតូ។ ទោះបីជាបងប្រុសមានចំណេះដឹងនិងបទពិសោធន៏ផ្នែកនេះក៏ដោយ ក៏មិនអាចធ្វើឲ្យជីវភាព ក្រុមគ្រួសាររបស់គាត់មានជីវភាពល្អប្រសើរឡើយ។ កង្វះខាតដើមទុនជាមូលហេតុចម្បងធ្វើឲ្យគាត់ ជួបឧបសគ្គទាំងនេះ។ គាត់បានបើកកន្លែងជួសជុលកង់-ម៉ូតូនៅផ្ទះទាមរបស់គាត់ ប៉ុនែ្តពុំមានគ្រឿង បន្លាស់គ្រប់គ្រាន់ ជាហេតុធ្វើឲ្យបាត់បង់អតិថិជន។ ភាគច្រើនគ្រួសារគាត់ខ្វះស្បៀងជាញឹកញាប់ និងជា ពិសេសខ្វះថវិកាប្រសិនបើសមាជិកណាម្នាក់មានជំងឺ ហើយត្រូវការថ្នាំព្យាបាល។
បង សាំង ឌឿត បានពិការជើងទាំងពីរដោយសារជាន់គ្រាប់មីននៅឆ្នាំ ១៩៨៨ នៅពេលដែល គាត់ធ្វើជាទាហាន។ គាត់រស់នៅក្នុងផ្ទះខ្ទមប្រក់ស័ង្គសីក្បែរចិញ្ចើមផ្លូវ។ បើទោះបីគាត់ជាជនពិការជើង ទាំងពីរក៏ពិតមែន ប៉ុន្តែគាត់មានឆន្ទះខ្លាំងណាស់ គាត់ឆ្លៀតពេលទំនេរទៅរកត្រី ឬដាំដំណាំក្បែផ្ទះផង ដែរ។
“ខ្ញុំពិការជើងទាំងពីរក៏ពិតមែន តែចិត្តខ្ញុំមិនពិការឡើយ។ ខ្ញុំតែងតែនឹកគិតថា ថ្ងៃណាមួយខ្ញុំនឹង មានជីវភាពល្អប្រសើរជាងមុន និងមានផ្ទះសមរម្យជាងមុន “ ខ្ញុំនឹងមិនចុះចាញ់នូវព្រហ្មលិខិតនេះ ឡើយ។ នេះជាប្រសាសន៏ប្រកបដោយភាព ហ្មឹងហ្មាត់របស់បង សាំង ឌឿត ដែលបានរៀបរាប់ប្រាប់ ខ្ញុំកាលពីខែសីហា ឆ្នាំ ២០០៨។
បង សាំង ឌឿត បានទទួលប្រាក់កម្ចីគ្មានការប្រាក់ចំនួន ២០០ ដុល្លាអាមេរិក ពីសាខាកាកបាទ ក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ក្រោមការគាំទ្រពីទីស្នា្កក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ បង សាំង ឌឿត ត្រូវបានអ្នកស្ម័គ្រចិត្តស្វែងរកឃើញនិងចាត់ចំណាត់ថ្នាក់ថាជាគ្រួសារពិការ ហើយក្រីក្រ ស្របតាមគោលនយោបាយប្រាក់កម្ចីនៃកាកបាទក្រហមកម្ពុជាផងដែរ។ បងសាំង ឌឿត បានយកប្រាក់ កម្ចីនេះ ទៅពង្រីកមុខរបរជួសជុលកង់ម៉ូតូរបស់គាត់ ដោយទិញគ្រឿងបន្លាស់បន្ថែម ជាហេតុធ្វើឲ្យគាត់ មានអតិថិជនចាប់អារម្មណ៏ជាច្រើន។ ជាមួយនឹងការកើនឡើងបែបនេះ គាត់អាចរកប្រាក់ចំណូលបាន ពី ២០០០០រៀល ទៅ ៣០០០០រៀលក្នុង១ថ្ងៃ បើប្រៀបធៀបកាលពីមុនគាត់រកចំណូលបានតែ ៥០០០រៀលទៅ ៧០០០រៀលប៉ុណ្ណោះក្នុង១ថ្ងៃ។
ដោយមានភាពព្យាយាម បងសាំង ឌឿត ត្រូវបានមន្ទីរសង្គមកិច្ចខេត្តចាត់ទុកថាជាជនពិកាគំរូ ប្រចាំខេត្តនៅឆ្នាំ ២០១០ ហើយទទួលបានការឧបត្ថមពីរាជរដ្ឋាភិបាលនូវផ្ទះថ្ម១ល្វែងផងដែរ។
ខ្ញុំបានពាំនាំយកមកនូវក្តីស្រម័យរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំស្តីពីបញ្ហា គ្រាប់មីននៅទីក្រុង ស្តុកខម នៃប្រទេសស៊ុយអ៊ែតកាលពីខែកក្កដាឆ្នាំ ២០០៤ ក្រោមប្រធានបទ “ធ្វើឲ្យ មានការផ្លាស់ប្តូរនៃជនងាយរងគ្រោះ និងជនដែលរងគ្រោះដោយសារគ្រាប់មីន“។ ខ្ញុំបានគិតថា ការអប់រំតែមួយមុខនឹងមិនមានការផ្លាស់ប្តូរឡើយ មានតែការផ្តល់សេវ៉ាកម្មប៉ុណ្ណោះទើបមានការីកចម្រើន។ នេះជាការលើកឡើងរបស់លោក មុំ ភិរក្ស ប្រធានសម្របសម្រួលកម្មវិធី។
នៅឆ្នាំ ២០០៥ ជាមួយនឹងការផ្តល់ប្រឹក្សាពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេស លោកជំទាវអគ្គលេខាធិការរង កម្មវិធីបានផ្តល់ប្រាក់កម្ចីជាលក្ខណៈសាកល្បងចំនួន ១៨គ្រួសារ ហើយបន្ទាប់មកនៅឆ្នាំ២០០៦ បានកើនឡើង៨០គ្រួសារ និងបានកើនឡើងជាបន្តបន្ទាប់ នៅឆ្នាំបន្ទាប់។ មកដល់ឆ្នាំ ២០១៤នេះកម្មវិធីបានផ្តល់ប្រាក់កម្ចីចំនួន ២០៩៣គ្រួសារ។
ក្រោមការគាំទ្រថវិកាពីសំណាក់កាកបាទក្រហមអាឡឺម៉ង់ អូស្ត្រាលី ណ័រវេស និងជំនួយបច្ចេក ទេសពី ICRC កម្មវិធីបានធ្វើការអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីនតាមរយៈអ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហម ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយសារមីន និងស្រង់ព័ត៌មានជនរងគ្រោះ ដោយសារមីន។
ជាប្រពៃណី ដែលត្រូវផ្តោតលើការអប់រំកាត់បន្ថយហានិភ័យដោយសារគ្រាប់មីន កម្មវិធីនេះបានទទួលស្គាល់ថា មានការគម្រាមកំហែងថ្មីមួយដែលនឹងប្រឈមមុខ ជាពិសេសតំបន់ចាប់ផ្តើមធ្វើការអភិវឌ្ឍ។ សុវត្ថិភាពតាមផ្លូវត្រូវបានបញ្ចូល និងបានកំណត់ជា សហគមន៍ដែលមានហានិភ័យដ៏ធំមួយចំពោះសុវត្ថិភាពរបស់ពួកគេ។ ដូចគ្នានេះផងដែរ បញ្ហាសុខភាព និងអនាម័យ ការប្រើសារធាតុគីមីក្នុងវិស័យកសិកម្ម ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងគ្រឿងញៀន ត្រូវបានកំណត់ទាំងអស់ថា ជាការគម្រាមកំហែងដ៏ធំ។ វាច្បាស់ណាស់ថាកម្មវិធីដែលត្រូវការ ដើម្បីពង្រីកការទំនាក់ទំនងលើសពីសកម្មភាពមីន ដើម្បីធានាបាននូវសហគមន៍ជនបទមានសុវត្ថិភាព និងភាពធន់មាំបន្ថែមទៀត ហេតុដូច្នេះហើយទើបកាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតិដល់កម្មវិធីសកម្មភាពមីនតាមសហគមន៏ ធ្វើបច្ចុប្បន្នភាពទៅជាកម្មវិធី សុវតិ្ថភាពសហគមន៍វិញ ហើយបានកសាងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៣-២០១៧) ក្នុងនោះមាន៖
- បន្តការអប់រំអំពីមីន
- ផ្សព្វផ្សាយយល់ដឹងអំពីសុវត្ថិភាពចរាចរ
- បន្តផ្តល់ប្រាក់កម្ចី
- បង្កើនការយល់ដឹងផ្នែកសុខភាពអនាម័យ
- សហការជាមួយអាជ្ញធរមូលដ្ឋានដើម្បីចូលរួមចំណែកធ្វើឲ្យភូមិ ឃុំមានសុវត្ថិភាព

At last I found my mother
By Madame Sopheak in Phonm Penh, Cambodia Red Cross, December 2002
I lost hope when leaving CRC Tracing Office. It was in July 2002. I was told by the Tracing Agent that: "It is a very difficult case. It is hard to trace your mother whom you haven't seen since 1967, when yo