គម្រោងត្រៀមបង្ការជំងឺផ្ដាសាយបក្សី និងគ្រុនឈាម ឆ្នាំ ២០០៩

វគ្គបណ្តុះបណ្តាលយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទនៅខេត្តកំពត
សាខាកក្រកខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានរៀបចំពិធីវគ្គបណ្តុះបណ្តាលមួយ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទ» ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០នាក់ (ស្រី២០នាក់) មកពីវិទ្យាល័យគោលដៅចំនួន៤ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ។
វគ្គនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់យុវជនកាកបាទក្រហមកម្ពុជា ហើយយកចំណេះដឹងទាំងនេះជួយផ្សព្វផ្សាយសាលារៀន និងសហគមន៍រៀងៗខ្លួនឱ្យកាន់តែប្រសើរឡើង៕

វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី សុខភាពមនុស្សចាស់ នៅខេត្តព្រៃវែង
សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី សុខភាពមនុស្សចាស់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹិត្តិទៅ ក្រោមកិច្ចសហការណ៍ជាមួយកាកបាទក្រហមកម្ពុជា ដែលបានការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ខែកក្កដា ឆ្នាំ ២០១៧ មានសិក្ខាកាមចូលរួម សរុបចំនួន ៣០នាក់ ស្រី ៨នាក់ មកពីអនុសាខាស្រុកពាមរក៍ ជាស្រុកគោលដៅសម្រាប់អនុវត្តសកម្មភាពគម្រោង។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖
១.ដើម្បីអោយអ្នកស្ម័គ្រចិត្តកាកបាទក្រហម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយអប់រំផ្សព្វផ្សាយសារគន្លឹះ ស្តីពីការការពារជំងឺមិនឆ្លង និងថែទាំដល់ប្រជាពលរដ្ឋដែលមានអាយុច្រើនរស់នៅក្នុងសហគមន៍ អោយមានសុខភាពល្អ។
២.ដើម្បីកែលម្អរគុណភាពជីវិតរបស់ប្រជាជន ដែលមានអាយុច្រើនរស់នៅក្នុងសហគមន៍ជនបទ ទទួលបានក្តីសង្ឃឹម ការគោរព និងការលើកកម្ពស់សេចក្តីថ្លៃថ្នូ តាមរយៈការការពារជម្ងឺមិនឆ្លង និងការថែទាំសុខភាព។

វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប៉ាន់ប្រម៉ាណហានិភ័យនៅតាមសាលារៀន
សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ប្រាក់ សោភ័ណ្ឌ នាយកសាខា រួមជាមួយនឹង មន្ត្រីសម្របសម្រួលគម្រោង នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប៉ាន់ប្រម៉ាណហានិភ័យនៅតាមសាលារៀនដោយមានការអញ្ជើញចូលរួមពី ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា៣គោលដៅ សរុបចំនួន ៣៥នាក់ ស្ថិតនៅខេត្តកំពង់ឆ្នាំង។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦-៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណងដូចតទៅ៖
១-រកឲ្យឃើញនូវមុខសញ្ញាគ្រោះមហន្តរាយនានា ដែលភ្លាប់មានក្នុងសាលារៀន
២-គ្រប់គ្រងមុខសញ្ញាគ្រោះមហន្តរាយក្នុងសាលារៀនឲ្យបាន
៣-រកអោយឃើញហានិភ័យនានាដែលអាចកើតមានឡើងក្នុងសាលារៀន
៤-វាស់ស្ទង់សម្ថតភាពហានិភ័យ និងសមត្ថភាពរបស់យើង ដើម្បីដោះស្រាយ៕

វគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧នេះ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក គ្រួច សាមឿន នាយកប្រតិបត្តិសាខា បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងរយៈពេល១ព្រឹក ជូនដល់ប្អូនៗនិស្សិតប្រចាំសាកលវិទ្យាល័យចំនួន៣០០នាក់ ដែលវគ្គនេះបានការជួយឧបត្ថម្ភគាំទ្រពីអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាលនៃគ្រឿងស្រវឹង( IARD ) ។
វគ្គអប់រំផ្សព្វផ្សាយនេះមានគោលបំណងគឺ៖
១. ដើម្បីផ្តល់ចំណេះដឹង និងដើម្បីផ្សព្វផ្សាយច្បាប់ចរារណ៍ផ្លូវគោក ។
២. បង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន
៣. កត្តាផ្សេងៗដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍
៤. កត្តាគួរយល់ដឹងចំពោះការបើកបរប្រកបដោយសុវត្ថិភាព ជាពិសេសបង្ហាញពី ផលប៉ះពាល់នៃការបើកបរពេលស្រវឹង ។
៥ ការពារជីវិតអ្នកសូមកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ៕

ប្រធានផ្នែកសហប្រតិបត្តិការ កាកបាទ ក្រហម អន្តរជាតិ ចុះពិនិត្យ កម្មវិធីសុវត្ថិភាពសហគមន៍
សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃ២១ខែ មិថុនា ឆ្នាំ២០១៧ នេះនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខា ខេត្តព្រះវិហារ បានជួបសម្តែងការសម ជាមួយ លោក អាយ ក្រាត ប្រធានផ្នែកសហប្រតិបត្តិការកាកបាទ ក្រហមអន្តរជាតិប្រចាំបាងកក និងក្រុមការងារកម្មវិធីសុវត្ថិភាពសហគមន៍ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ បន្ទាប់ពីបានសម្តែងការគួរសមរួចក្រុមការងារបានបន្តដំណើរចុះពិនិត្យការផ្សព្វ ផ្សាយពីគ្រាប់មីន ប្រាក់កម្ចី និងស្រាវជ្រាវរកគ្រួសារ នៅភូមិឈើទាលគង និងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។