គ្រួសារទុរគតចំនួន ៣គ្រួសារមកពី សង្កាត់ កោះទ្រង់ រកាកណ្តាល និងក្រចេះ ក្រុងក្រចេះ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែល អំណោយយកមកចែកជូននាពេលនេះគឺមានអង្ករ ២០គីឡូក្រាម ត្រីខ៥កំប៉ុង សារុង១ភួយ១មី១កេះ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកា៤ម៉ឺនរៀល នៅថ្ងៃទី ២០ សីហា ២០១២។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ធុនគ្រី ប្រធានគណ:កម្មាធិការសាខាខេត្តក្រចេះបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជារៀង ដ៏រាបមក លោកជំទាវតែងតែយកចិត្តទុកដាក់ និងគិតគូរពីការលំបាករបស់ប្រជាជនយើងនៅគ្រប់ទីកន្លែង នៅទូទាំងប្រទេស។ ជាក់ស្តែងដូចថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តបានធ្វើការសិក្សានិងស្រាវជ្រាវដើម្បីជួយសម្រាលទុក្ខដល់បងប្អូនមិនថានៅទីជិត ប្ញ ធ្វើដំណើររាប់រយគីឡូម៉ែត្រកាត់ព្រៃភ្នំយ៉ាងណាក៏ដោយ ក៏សាខាកាកបាទក្រហមខេត្តព្យាយាមទៅដល់មូលដ្ឋានរបស់បងប្អូនដែរ។ អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរហើយអំណោយនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។
ឯកឧត្តមក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ឱ្យខិតខំថែរក្សាសុខភាពនិងអនាម័យចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀននិងសូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។